ព័ត៌មានជាតិ
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មាន ៩៩,២៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៩៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៦,៤៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...
សម្ដេចតេជោ ហ៊ុន សែននិងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ចេញសារលិខិត ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១
សារលិខិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។
អាល់កុលក្លែងក្លាយ (មេតាណុល) ៨០ លីត្រ និងឡេលាបស្បែកគ្មានស្លាកសញ្ញាត្រឹមត្រូវ ១៧ កំប៉ុង ត្រូវបានដកហូត
មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តតាកែវបានដកហូតអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៨០ លីត្រ និងឡេលាបស្បែកគ្មានស្លាកសញ្ញាត្រឹមត្រូវ ចំនួន ១៧ កំប៉ុង ខណៈពេលចុះប្រតិបត្តិការត្រួតពិនិត្យទំនិញនៅលើទីផ្សារក្នុងក្រុងដូនកែវ ខេត្តតាកែវនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
ចំពោះវត្ថុតាងត្រូវបានដកហូត និងកម្ទេចចោលភ្លាមៗ រីឯម្ចាស់ទំនិញត្រូវបានពិន័យទៅតាមនីតិវិធីនៃច្បាប់។...
សម្ដេចក្រឡាហោម ស ខេង អញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តរតនគិរី
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តរតនគិរីនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។
ពិធីប្រកាសចូលកាន់មុខតំណែងនេះបានប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង លោក ញ៉ែម សំអឿន ជាអភិបាលនៃគណៈអភិបាលខេត្តរតនគិរី ជំនួស លោក ថង សាវុន ដែលត្រូវបានត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណៈភិបាលខេត្តមណ្ឌលគិរី។
លោក ញ៉ែម សំអឿន ក៏បានថ្លែងប្ដេជ្ញាចិត្តសម្រាប់ការចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តរតនគិរី បន្ទាប់ពីទទួលព្រះរាជក្រឹត្យ និងត្រារដ្ឋបាលខេត្តរតនគិរីពីសម្ដេចក្រឡាហោម ស ខេង។
សម្ដេចក្រឡាហោម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណ និងកោតសរសើរ លោក ថង សាវុន ដែលក្នុងរយៈពេលកន្លងមកបានខិតខំបំពេញភ...
ក្រសួងសុខាភិបាល៖ ស្លាប់ចំនួន ១៧ នាក់, រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៦៧ នាក់, ជាសះស្បើយ ៣៩៩ នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ២៦៧ នាក់, អ្នកជាសះស្បើយចំនួន ៣៩៩ នាក់ និងអ្នកស្លាប់ថ្មីចំនួន ១៧ នាក់ ។
សម្ដេចតេជោ ហ៊ុន សែន ៖ ចូលវាយកូនគោលឡើងវិញបន្ទាប់ពីខកខានជាច្រើនខែដោយសារជាប់ដៃប្រយុទ្ធជាមួយកូវីដ.១៩
សម្ដេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះជាថ្ងៃធ្វើការតែខ្ញុំបែរជាមកវាយកូនគោលទៅវិញ។សង្ឃឹមថាបងប្អូននឹងមានការយោគយល់ព្រោះខ្ញុំធ្វើការពុំមានថ្ងៃសម្រាកនោះឡើយ។ព្រឹកនេះពុំមានភ្លៀងធ្លាក់ព្រមពេលដែលឯកសារត្រូវបានពិនិត្យនិងចុះហត្ថលេខារួចរាល់ក៍ចេញមកវាយតែម្តងព្រោះកន្លែងវាយនៅជិតផ្ទះស្រាប់។ជូនពរបងប្អូនជនរួមជាតិរួចចាកផុតពីជម្ងឺឆ្លងកូវីដ.១៩
តាមរយះ វិធានការ៣កុំ៣ការពារនិងការចាក់វ៉ាក់សាំង៕...
ក្រសួងសុខាភិបាល៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១
ក្រសួងសុខាភិបាល៖ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ មាន ៩៩,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៩០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៥,៨៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។...


