ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ជំរុញប្រជាពលរដ្ឋទៅកំសាន្តសប្បាយក្នុងបុណ្យទន្លេនៅខេត្តបាត់ដំបង

សម្តេចតេជោ ហ៊ុន សែន ជំរុញប្រជាពលរដ្ឋទៅកំសាន្តសប្បាយក្នុងបុណ្យទន្លេនៅខេត្តបាត់ដំបង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៃក្រសួងសុខភិបាល នៅសណ្ឋាគារសុខា ថ្ងៃទី៤ ខែ មីនា នេះ សម្តេចតេជោនាយករដ្ឋ មន្រ្តី បានមានប្រសាសន៍ថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២០ ខាងមុខនេះ យើងត្រូវរៀបចំអង្គរសង្រ្កាន្តឡើងវិញដើម្បីផ្តល់ការកំសាន្តសប្បាយដល់ភ្ញៀវទេសចរនិងបងប្អូនប្រជាពលរដ្ឋ ហើយទន្ទឹមនឹងនោះ គឺដើម្បីអោយក្រុមហ៊ុននានាទទួលបាននូវបានផលនិងចំណូលពីកម្មវិធីទាំងនេះផងដែរ។ ចាប់ពីថ្ងៃទី ១៣ -១៥ ខែ មីនា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រោងនឹងអញ្ជើញជាអធិបតីនៅក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង។ នៅថ្ងៃទី១៤ មីនា ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅសម្រាកនៅក្នុងខេត្តបាត់ដំបងមួយយប់ មុននឹងអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យទន្លេនៅថ្ងៃទី ១៥ មីនា។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្តសប្បាយអោយបានច្រើនកុះករទាំងអស់គ្នានៅក្...
សម្តេចតេជោ៖គ្រប់ស្ថាប័នទាំងអស់កាត់បន្ថយការចំណាយ៥០% លើកលែងតែក្រសួងចំនួន៣

សម្តេចតេជោ៖គ្រប់ស្ថាប័នទាំងអស់កាត់បន្ថយការចំណាយ៥០% លើកលែងតែក្រសួងចំនួន៣

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខណៈ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និ​បាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខា ភិបាលដែលរៀបចំឡើងនៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០ ២០ នេះ សម្តេចតេជោ ហ៊ុន សែន បានស្នេីសុំក្រសួង​ ស្ថាប័នរដ្ឋចូលរួមសន្សំសំចៃថវិកាជាតិក្នុងពេលប្រទេសជាតិដាក់ចេញនូវវិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៃក្រសួងសុខាភិបាល នៅសណ្ឋាគារសុខា ថ្ងៃទី ៤ ខែ មីនា ស្របពេលដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសម្រេចដាក់ចេញនូវអាទិភាពចម្បងរបស់ប្រទេសកម្ពុជានាពេលនេះគឺរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា) គឺ សម្តេចតេជោ ហ៊ុន​ សែន​ បានសម្រេចអោយក្រសួង និងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាទាំងអស់ត្រូវកាត់បន្ថយការចំណាយរបស់ខ្លួន ៥០% ។ ប៉ុន្តែលើកលែងតែក្រសួងនិងស្ថាប័នបីដូចជា១)ក្រសួងការបរទេស និងសហប្រតិបត្តិ...
សម្តេចតេជោ«អាទិភាពចម្បងរបស់កម្ពុជាពេលនេះ គឺរួមគ្នាប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)

សម្តេចតេជោ«អាទិភាពចម្បងរបស់កម្ពុជាពេលនេះ គឺរួមគ្នាប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅមុននេះបន្តិចក្នុងពេលថ្លែងសុន្ទរកថាបិទសន្និបាតសុខាភិបាលលើកទី៤១ នៅសណ្ធាគារសុខា សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្រ្តីនៃកម្ពុជាបានប្រកាសជាសាធារណៈថា ការងារអាទិភាពសំខាន់ចម្បងបំផុតរបស់កម្ពុជានាពេលនេះ គឺប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ (កូរ៉ូណា)។ លើសពីនេះសម្តេចតេជោថ្លែងថា« យើងគួរតែគោរវប្បធម៌ខ្មែរ ដោយមិនចាំបាច់ចាំដៃទៀត​​​ទេ កុំឲ្យពិបាកលាងដៃនិងទឹកសាប៊ូ ឬអាល់កុល ហើយបើអាចទេ គួរកុំតែម្តង ព្រោះធ្វើដូច្នោះ ដើម្បីការពារអនាម័យផង​​ និងជាឱកាសមួយឲ្យពលរដ្ឋយើងចះអនា​ម័យ ទន្ទឹមគេកំពុងតែ​​ប្រុងប្រយ័ត្នការពារ​​​ជំងឺកូវ៉េត ១៩ផង»។​ សម្តេចបន្ថែមថា បញ្ហាមួយទៀតគួរពិចារណាដែររឿង ប្រើប្រាស់ក្រមារខ្មែរ ព្រោះវាអាចជួយអ្នក​ផលិតក្រមា ហើយ​​អាច​ការ​​​ពារសុខភាពបានជំនួសម៉ាសទៀត​ ។ដូច្នោះ វិធីមួយទៀតគឺឈប់សំពះគ្នាជារឿងល្អដែរ ត្រឹមយកដៃប៉ះគ្នាទល់ៗដៃគ្នាសមដែរ ព្រោះក៏ជាវិធីល្អម្យ៉ាង​ ដែលគួរពិចារណា!។ ការលើកឡើងរបស់សម្តេចអគ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតសុខាភិបាលលើកទី៤១

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបិទសន្និបាតសុខាភិបាលលើកទី៤១

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលដែលរៀបចំឡើងនៅរសៀល​​​ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ ។ សន្និបាតនេះ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ម្សិលមិញនេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រ​សួងសុខាភិបាល មន្ដ្រីរាជការនៃអង្គភាពថ្នាក់កណ្ដាល មន្ទីរសុខាភិបាលរាជធានី-ខេត្ដ ការិយាល័យសុខាភិបាលស្រុកប្រ​តិ​បត្ដិ មន្ទីរពេទ្យបង្អែក គណៈអភិបាលរាជធានី-ខេត្ដទាំង២៥ តំណាងស្ថាប័ន និងក្រសួងពាក់ព័ន្ធ តំណាងសមាគមវិជ្ជាជីវៈវេជ្ជសាស្ត្រ ឱសថសាស្រ្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនទៀត។ គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live) ពិធីនេះនៅម៉ោង ៣:៣០ នាទី រសៀល ពីសណ្ឋាគារសុខា ភ្នំពេញ៕...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់បណ្ណសរសើរដល់មន្ត្រីនិងសិល្បៈករមានស្នាដៃក្នុងការថែរក្សាការពារវប្បធម៌ជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់បណ្ណសរសើរដល់មន្ត្រីនិងសិល្បៈករមានស្នាដៃក្នុងការថែរក្សាការពារវប្បធម៌ជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញផ្តល់កិត្តិយប្រគល់បណ្ណសរសើរដល់មន្រ្តី និងសិល្បៈករ សិល្បៈការិនី ដែលមានស្នាដៃល្អក្នុងការចូលរួមថែរក្សាការពារ និងអភិរក្សសិល្បៈវប្បធម៌ដ៏មានតម្លៃរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យសិល្បៈករ សិល្បៈការរិនី ក្លាយជាសកម្មជនចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មិនពិតទាំងឡាយ និងចូលរួមធ្វើការអប់រំផ្សព្វផ្សាយអំពីការទប់ស្កាត់នៃការរីករាយដាលជំងឺឆ្លង COVID-19 (កូរ៉ូណា)។...
សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចូលរួមទិវា«វប្បធម៌ជាតិ ៣មីនា»

សម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចូលរួមទិវា«វប្បធម៌ជាតិ ៣មីនា»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ និងជួបជុំសំណេះ​សំ​ណាលពិសាបាយសាមគ្គីជាមួយសិល្បករ សិល្បការិនី។ នៅរសៀលថ្ងៃអង្គារងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២។ ការជួបជុំសំណេះសំណាលពិសាបាយសាមគ្គីជាមួយសិល្បករ សិល្បការិនី រួមជាមួយពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសផងដែរដែលប្រារព្ធឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ។ ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀប​ចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃយើងដែលបានបន្សល់ទុកនូវមរ​ត​កវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិន...
មន្រ្តីជាន់ខ្ពស់​ក្រសួងទេសចរណ៍​ថា ​​កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព

មន្រ្តីជាន់ខ្ពស់​ក្រសួងទេសចរណ៍​ថា ​​កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅសណ្ឋាគារអប្សរាផាលេស ខេត្តសៀមរាបកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេស​ចរណ៍បានលើកឡើងក្នុងពិធីបើកព្រឹត្តិការណ៍ "ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី៣ ឆ្នាំ២០២០"ថា កម្ពុជានៅតែជាគោល​ដៅ​ទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព។ ព្រឹត្តិការណ៍ជំនួបពាណិជ្ជកម្មទេសចរណ៍លើកទី៣ ឆ្នាំ២០២០នេះ ជាវេទិការធុរកិច្ចទេសចរណ៍អន្តរជាតិដែលមានការចូលរួមពីគណៈប្រតិភូជាអ្នកទិញ ចំនួន ៤០ក្រុមហ៊ុន អ្នកលក់ចំនួន ៣១ក្រុមហ៊ុន សារពត៌មានជាតិ និងអន្តរជាតិ ដែលអញ្ជើញមកពីប្រទេសក្នុងតំបន់ អាស៊ានចំនួន ៦ ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ឥណ្ឌា ហ្វីលីពីន មីយ៉ាន់ម៉ា ថៃ ព្រមទាំងប្រធានមន្ទីរទេស​ចរណ៍​ខេត្តសៀមរាប ខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងប្រតិបត្តិករទេសចរណ៍ក្នុងស្រុកជាច្រើននាក់ទៀតផងដែរ។ ព្រឹត្តិការណ៍នេះមានសារ:សំខាន់ក្នុងការជំរុញចលនា និងពង្រឹងទំនាក់ទំនងធុរកិច្ចទេសចរណ៍ ព្រមទាំងបានផ្តល់អត្ថប្រ​យោជ​ន៍ជាច្រ...
ប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភានិងសមាជិក​​​​ទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភានិងសមាជិក​​​​ទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដឹលនាំ ដោយ លោក លូ គឹមឈុន បានទទួលស្វាគមន៍ លោក គង់ សារាជ ប្រធានគណកម្មាការ រួមនិងអនុប្រធាន សមាជិកគណៈកម្មការទី ៩នៃព្រឹទ្ធសភា នៅថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០២០នេះ។ លោក លូ គឹមឈុន បាន បានថ្លែងថា« ក្នុងដំណើរបេសកម្មនៅខេត្តព្រះសីហនុយើងខ្ញុំជាថ្នាក់ដឹកនាំកំពង់ផែផ្ទាល់ សូមថ្លែងអំណរគុណដល់ ប្រធានគណកម្មាការ រួមនិងអនុប្រធាន សមាជិកគណៈកម្មការទី ៩នៃព្រឹទ្ធសភាមកទស្សនកិច្ចនៅទីនេះ ហើយ​យើងដឹងថា ដើម្បីក្លាយជាមជ្ឈមណ្ឌលចែកចាយឈានមុខគេនៅព្រះរាជាណាចក្រកម្ពុជា ស្របតាមចក្ខុវិស័យរបស់ខ្លួន កសស បាននឹងកំពុងខិតខំបង្កើនគុណភាពសេវាកម្មអោយកាន់តែប្រសើរឡើង»។ លើសពីនេះ តាមរយៈការបំពាក់បន្ថែមនូវគ្រឿងចក្រទំនើបៗ ការពង្រឹងសមត្ថភាព និយោជិតកម្មករ ព្រមទាំងការបំពាក់ប្រព័ន្ធស្វ័យប្រវត្តិ សំដៅបង្កើនល្បឿនប្រតិបត្តិការ និងកាត់បន្ថយហានិភ័យនានា ក៏ដូចជាពេលវេលារបស់អតិថិជន និងអ...
សម្តេចតេជោផ្ញើសារ អបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២២ ឆ្នាំ២០២០ !

សម្តេចតេជោផ្ញើសារ អបអរសាទរ ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២២ ឆ្នាំ២០២០ !

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោនាយករដ្ឋមន្រ្តីបានផ្ញើសារ ក្នុង​​ ទិវាវប្បធម៌ជាតិ ៣ មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀប​ចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាល របស់បុព្វបុរសនៃយើងដែលបានបន្សល់ទុក នូវមរត​កវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ។ សម្តេចតេជោរបានរំលឹកថា ​ការប្រារព្ធវប្បធម៌ជាតិ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេក​ទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាក្រើនរំលឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សាការពារ ឲ្យសិ្ថតស្ថេរគង់វង្ស នូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជាតិនៅព្រះរាជាណាចក្រកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ៕...
សម្តេចតេជោ«យើងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona)»

សម្តេចតេជោ«យើងចូលរួមទប់ស្កាត់ជំងឺផ្លូវដង្ហើមកូរ៉ូណា (Corona)»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ទន្ទឹមនឹងបងប្អូនជនរួមជាតិកំពុងសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន សូមបងប្អូនចូលរួមទប់ស្កាត់ជំងឺឆ្លងតាមផ្លូវដង្ហើមថ្មីដែលមានឈ្មោះថា កូរ៉ូណា (Corona) ដែលកំពុងរាតត្បាតនៅប្រទេសចិន ហើយពេលនេះបានមកដល់ប្រទេសមួយចំនួនដូចជា អាមេរិក, អូស្ត្រាលី, កាណាដា, បារាំង, នេប៉ាល់, ជប៉ុន, សិង្ហបូរី, កូរ៉េខាងត្បូង, ថៃ, វៀតណាម និងម៉ាឡេហ្សី។ អាការៈរោគគឺមាន ផ្តាសាយ ហៀរសំបោរ ក្អក ឈឺក្បាល ក្តៅខ្លួនខុសប្លែកខុសពីធម្មតា។ បងប្អូនអាចប្រើម៉ាសពាក់ការពារច្រមុះ និងលាងដៃសម្អាតជាមួយសាប៊ូ ឬអាល់កុលសម្លាប់មេរោគអោយបានញឹកញាប់។ កុំនៅក្បែរអ្នកដែលមានអាការៈរោគខាងលើ និងកុំនៅជិតសត្វពាហានៈ ឬកសិដ្ឋានចិញ្ចឹមសត្វ។ ត្រូវញាំម្ហូបអាហារដែលចម្អិនឆ្អិនគ្រប់ពេលវេលា។ មកទល់ពេលនេះ វីរុស Corona មិនទាន់ឆ្លងមកដល់ប្រទេសកម្ពុជាទេ។ ដើម្បីទប់ស្កាត់ជំងឺឆ្លងដ៏កាចសាហាវនេះ ក្រសួងសុខាភិបាលកម្ពុជាបានបំពាក់ម៉ាស៊ីនស្គែន (Scan) រកមេរោគ ប្រចាំការ ២៤ម៉ោង ដើម្បីស្ក...