ក្រសួងសុខាភិបាលកម្ពុជាកូវីដ១៩បន្តរកឃើញអ្នកឆ្លងថ្មី៨១១នាក់ ជា៧៩៨នាក់ និងស្លាប់២០នាក់
ភ្នំពេញ ៖នៅថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨១១នាក់ទៀត ជាសះស្បើយចំនួន៧៩៨នាក់ និងស្លាប់ចំនួន២០នាក់។
ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៥១១នាក់ និងអ្នកដំណើរពីបរទេសចំនួន៣០០នាក់។
សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៧០៤១៩ នាក់ និងអ្នកជាសះស្បើយចំនួន៦២៥៧៧នាក់ និងអ្នកស្លាប់ចំនួន១១៨៨នាក់៕...