ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួងសុខាភិបាលកម្ពុជាកូវីដ១៩បន្តរកឃើញអ្នកឆ្លងថ្មី ៨៦០នាក់ ជា១០៧៤នាក់ និងស្លាប់ ៣២នាក់

ភ្នំពេញ ៖នៅថ្ងៃទី ២៣ខែកក្កដា ឆ្នាំ ២០២១  ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៦០នាក់ ទៀត ជាសះស្បើយចំនួន១០៧៤នាក់ និងស្លាប់ចំនួន៣២នាក់។

ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៤៦៥នាក់ និងអ្នកដំណើរពីបរទេសចំនួន៣៩៥នាក់។

គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ៧២១០៤នាក់ និងអ្នកជាសះស្បើយចំនួន​​​៦៤៥៤៨នាក់ និងអ្នកស្លាប់ចំនួន១២៥៤នាក់៕