លោក ហេង សួរ សមាជិកគណៈក ម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានផ្នែករាជធានី-ខេត្ត នៃយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារតាមប្រព័ន្ធអនឡាញ Zoom Meeting ។
។
លោក ហេង សួរ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ លោក លោកស្រីអនុប្រធាន សមាជិកផ្នែក និងប្រធានអនុប្រធានក្រុម ជំនាញចំណុះផ្នែករាជធានី-ខេត្ត នៃយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាល សរុបចំនួន ៣១រូប តាមប្រព័ន្ធអនឡាញ Zoom Meeting កាលពី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
កិច្ចប្រជុំផ្តោតលើរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
ទី១-ផ្សព្វផ្សាយផែនការសកម្មភាពរបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ កណ្តាលឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។
ទី២-ពិភាក្សាលើវឌ្ឍនភាពការងារដែលផ្នែករាជធានី-ខេត្ត សម្រេចបាននាពេលកន្លងមក និងលើកទិសដៅបន្ត។
ទី៣-ការត្រៀមរៀបចំកិច្ចប្រជុំពិភាក្សាការងាររវាងផ្នែករាជធានី-ខេត្ត និងផ្នែកពាក់ព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានី ខេត្តនាពេលខាងមុខ។