ភ្នំពេញៈ រយៈពេលជិត ៧ខែ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនបានជាង ៣ពាន់ករណី ឃាត់ខ្លួនមនុស្សជិត ៨ពាន់នាក់ និងរឹបអូសបានសារធាតុញៀនគ្រប់ប្រភេទជាង ៧៥៥គីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួនទៀត។ របាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់បានបង្ហាញថា កការអនុវត្តន៍ច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២
០២១ បង្ក្រាបបាន3433ករណី ឃាត់មនុស្សចំនួន 7686នាក់ ស្រី 431នាក់ (ជនបរទេស 144នាក់ ស្រី 14នាក់ មាន 8សញ្ជាតិ)។
ជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង 2257ករណី ឃាត់ 4423នាក់ (ស្រី 291នាក់) និងដាំដុះ 30ករណី ឃាត់ 9នាក់(ស្រី 5នាក់)។ ប្រើប្រាស់ 1146ករណី ឃាត់ 3254នាក់(ស្រី 135នាក់)។
អនុវត្ដន៍ដីកា៖ 246ដីកា ឃាត់ 228នាក់(ស្រី 9នាក់)។
គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់បានបញ្ជាក់ថា សារធាតុញៀនគ្រប់ប្រភេទមានទម្ងន់ 755kg992,04g និងកញ្ឆា 57,523ដើម កញ្ឆាស្ងួត 99kg110,95g ។
សម្ភារៈចាប់យកមាន រថយន្ដ 61គ្រ ម៉ូតូ 1015គ្រ ទូរស័ព្ទ 3254គ្រ ជញ្ជីង 162គ្រ អាវុធខ្លី 26ដើម អាវុធវែង 19ដើម(កែច្នៃ18ដើម)។
ឃាត់ទុកទ្រព្យសម្បត្តិ៖ ផ្ទះនិងដី2កន្លែង ក្នុងនោះមន្ទីរ(ក៤) ផ្ទះនិងដី 1កន្លែង ផ្ទះគ្មានលេខ ផ្លូវលំ ភូមិអំបិល ឃុំចារ ស្រុកព្រៃក្បាស ខេត្តតាកែវ។
(ស្នងការ បន្ទាយមានជ័យ) ផ្ទះនិងដី 1កន្លែង ភូមិអូរអំបិល ឃុំទួលពង្រ ស្រុកម៉ាឡៃ៕