សម្តេចតេជោអំពាវនាវអោយមានការយោគយល់ដល់សាលារៀនឯកជនដែលជួលអគារធ្វើសាលា
នៅក្នុងឱកាសអញ្ជើញប្រកាសអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅវិមានសន្តិភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញពីការគិតគូរនឹងព្រួយបារម្ភ ចំពោះសាលារៀនឯកជនដែលបានជួលអគារបើកសាលារៀន ហើយពេលនេះកំពុងប្រឈមនឹងការបិទទ្វាដោយសារជំងឺឆ្លងកូវីដ១៩។
សម្តេចតេជោយនាយករដ្ឋមន្ត្រី នៅថ្ងៃនេះបានអំពាវនាវស្នើសុំដល់ម្ចាស់អគារដោយផ្ទាល់គឺត្រូវមានភាពទន់ភ្លន់ និងមេត្តាយោគយល់បន្ធូរបន្ថយថ្លៃជួលអាគារក្នុងអំឡុងពេលដែលប្រទេសជាតិទាំងមូលកំពុងប្រឈមនឹងជំងឺឆ្លងកូវីដ១៩។
សម្តេចជោនាយករដ្ឋន្ត្រីបានស្នើឲ្យក្រសួងហិរញ្ញវត្ថុបន្តធ្វើការជាមួយធនាគារ រៀបចំឥណទានឡើងវិញដើម្បីផ្តល់លទ្ធភាពដល់គ្រឹះស្ថានឯកជនអាចមានឱកាសខ្ចីថវិកាក្នុងការអភិវឌ្ឍកម្មវិធីបង្រៀតតាម “ Online” ព្រោះមានសាលារៀនឯកជនជាច្រើនដែលមិនបានរៀប ចំកម្មវិធីបង្រៀន Online បង្រៀនសិស្សានុសិស្សអោយទាន់សភ...








