ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព័ត៌មានទាន់ហេតុការណ៍

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្សជាទំពាំងស្នងឬស្សី ដោយផ្តោតការយកចិត្តទុកដាក់លើការទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់ (ផ្អែមខ្លាំង) បណ្តាលឱ្យមានហានិភ័យដល់សុខភាព ប្រឈមនឹងជំងឺមួយចំនួននាថ្ងៃអនាគត។

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្សជាទំពាំងស្នងឬស្សី ដោយផ្តោតការយកចិត្តទុកដាក់លើការទទួលទានភេសជ្ជៈដែលមានជាតិស្ករខ្ពស់ (ផ្អែមខ្លាំង) បណ្តាលឱ្យមានហានិភ័យដល់សុខភាព ប្រឈមនឹងជំងឺមួយចំនួននាថ្ងៃអនាគត។

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(បាត់ដំបង)៖ នៅព្រឹកថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយមន្ទីរពាណិជ្ជកម្ម មន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរដែនដី បានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងកិច្ចការប្រកួតប្រជែង ជូនដល់លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស និងអាជីវករលក់ដូរនៅក្នុងវិទ្យាល័យវត្តគរ សរុបមានចំនួន ២៤១ នាក់។ នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមានគុណភាពល្អសម្រាប់បរិភោគប្រចាំថ្ងៃ ព្រមទាំងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារផងដែរ។ ជាងនេះទៅទៀត ដោយសង្កេតឃើញថាបច្ចុប្បន្ននេះ អត្រានៃការកើនឡើងអ្នកកើតជំងឺទឹកនោមផ្អែមមិនថាវ័យក្មេង ឬមនុស្សចាស់ មន្រ្តីជំនាញក៏បានធ្វើការណែនាំដល់សិស្សានុសិស្ស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលទ...
សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោកអ្នកឧកញ៉ា លាង ឃុន ដែលបានឧបត្ថម្ភដល់សមាគមនូវថវិកា ៣០ លានរៀលក្នុង ១ ខែដើម្បីគាំទ្រនូវដំណើរការផលិត និងផ្សព្វផ្សាយព័ត៍មានសកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជា

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណលោកអ្នកឧកញ៉ា លាង ឃុន ដែលបានឧបត្ថម្ភដល់សមាគមនូវថវិកា ៣០ លានរៀលក្នុង ១ ខែដើម្បីគាំទ្រនូវដំណើរការផលិត និងផ្សព្វផ្សាយព័ត៍មានសកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នៅវិមាន៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានផ្សព្វផ្សាយរបស់ សមាគមអតីតយុទ្ធជនកម្ពុជា (C.V.A)នៅវិមាន៧មករា រាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំខាងលើ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណដល់ អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជីប ម៉ុង ដែលបានឧបត្ថម្ភដល់សមាគមនូវថវិកា ៣០ លានរៀលក្នុង ១ ខែដើម្បីគាំទ្រនូវដំណើរការផលិត និងផ្សព្វផ្សាយព័ត៍មានសកម្មភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជា។ ដោយ៖ កន ចំណាន...
វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច ចុះអនុស្សរណៈនៃការយោគយល់ ជាមួយសាកលវិទ្យាល័យការពារជាតិ

វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច ចុះអនុស្សរណៈនៃការយោគយល់ ជាមួយសាកលវិទ្យាល័យការពារជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច បានចុះអនុស្សរណៈនៃការយោគយល់ជាមួយសាកលវិទ្យាល័យការពារជាតិ នៅទីស្តីការក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី២១ ខែ ឧសភា ឆ្នាំ ២០២៥ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាល និងវិក្រឹតការ និងជំរុញលើកទឹកចិត្ត ដល់ស្ថាប័នបណ្ដុះបណ្ដាលទាំងពីរក្នុងការកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ជូនមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុ។ ថ្លែងក្នុងពិធីចុះហត្ថលេខា លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាប់ផ្ដើមអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី១ ក្នុងឆ្នាំ ២០០៤ និងបានបន្តអនុវត្តដំណាក់កាលបន្តបន្ទាប់ យ៉ាងស្វាហាប់ ដោយទទួលបានជោគជ័យត្រចះត្រចង់។ ផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងបានបិទបញ្ចប់ជាស្ថាពរនូវបំណុលសាច់ប្រាក់រ...
រដ្ឋមន្រ្តី ហេង សួរ៖ សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពី ៦៩សហគ្រាសដល់ជិត ៤ពាន់

រដ្ឋមន្រ្តី ហេង សួរ៖ សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពី ៦៩សហគ្រាសដល់ជិត ៤ពាន់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ព្រះសីហនុ)៖ រដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា រយៈពេលបួនខែដើមឆ្នាំ២០២៥នេះ សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពីចំនួន ៦៩សហគ្រាសជាមួយកម្មករនិយោជិត ១០ ៦១៩នាក់ បានកើនឡើងដល់ ៣ ៨៣៣សហគ្រាស ជាមួយកម្មករនិយោជិត ១១៥ ៨៥៤នាក់ទទួលបានប្រាក់ឈ្នួលមធ្យមសរុបប្រចាំឆ្នាំប្រមាណ ៣៥៩លានដុល្លារអាមេរិក។ ការឡើងថ្លែងនៅក្នុងកម្មវិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ក្រុមហ៊ុន និងសំណេះសំណាលជាមួយកម្មករនិយោជិត នៅក្នុងតំបន់សេដ្ឋកកិច្ចពិសេសក្រុងព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា នៅថ្ងៃទី ២២ ខែឧសភាឆ្នាំ២០២៥។ រដ្ឋមន្រ្តី ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ៖«សហគ្រាសក្នុងខេត្តព្រះសីហនុកើនឡើងពីចំនួន ៦៩សហគ្រាស ជាមួយកម្មករនិយោជិត ១០ ៦១៩នាក់ បានកើនឡើងដល់ ៣ ៨៣៣សហគ្រាស ជាមួយកម្មករ...
លោកបណ្ឌិត ម៉ក់ ជីតូ អញ្ជើញបន្ដដឹកនាំកិច្ចប្រជុំពង្រឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនឆ្លងដែន នៅខេត្តជាប់សមុទ្រ

លោកបណ្ឌិត ម៉ក់ ជីតូ អញ្ជើញបន្ដដឹកនាំកិច្ចប្រជុំពង្រឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនឆ្លងដែន នៅខេត្តជាប់សមុទ្រ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ព្រះសីហនុ ៖ នៅទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន បានដឹកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ និងការពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែននៅខេត្តជាប់សមុទ្រ រួមមាន៖ ខេត្តកែប ខេត្តកំពត ខេត្តកោះកុង និងខេត្តព្រះសីហនុ ពិធីនេះរៀបចំធ្វើឡើង នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្ដដឹកនាំប្រតិភូ របស់គណៈកម្មការចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតាមគោលដៅនៃខេត្តទាំង៤ ដែលធ្លាប់មានករណីនាំចេញគ្រឿងញៀន ដើម្បីពង្រឹងវិធានការ បង្ការ ទប់ស្កាត់ បង្ក្រាបគ្រឿងញៀនឆ្លងដែន។ នៅរសៀលថ្ងៃដដែល បន្ទាប់ពីកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីយុទ...
អ្នកឧកញ៉ា សួរ វីរៈ ត្រៀមថវិកាចំនួន ២០០លានរៀល ដើម្បីប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

អ្នកឧកញ៉ា សួរ វីរៈ ត្រៀមថវិកាចំនួន ២០០លានរៀល ដើម្បីប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អ្នកឧកញ៉ា សួរ វីរៈ បានឆ្លើយតបនឹងការជូនដំណឹងស្ដីពីការរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ដោយលោកគ្រោងត្រៀមថវិកាចំនួន ២០០លានរៀល ដើម្បីប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ ។ ការរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ក្នុងខែមិថុនានេះ ជាការចូលរួមអបអរសាទរ “ទិវាកុមារអន្តរជាតិ ១ មិថុនា” និងដើម្បីជាការរម្លឹកឱ្យមានការបន្តបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងរួមមួយ គឺនាំក្តីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ នៅកម្ពុជា។ គួររម្លឹកថា មូលនិធិគន្ធបុប្ផាកម្ពុជា សូមបន្តអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនដែលមានបំណងចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា, សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះ តាមមធ្យោបាយរៀងៗខ្លួន។...
រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញបើកសិក្ខាសាលាពិនិត្យទ្បើងវិញនូវវឌ្ឍនភាពការងារកំណែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញបើកសិក្ខាសាលាពិនិត្យទ្បើងវិញនូវវឌ្ឍនភាពការងារកំណែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាពិនិត្យទ្បើងវិញនូវវឌ្ឍនភាពការងារកំណែទម្រង់ទាំង៣ របស់ក្រសួងព័ត៌មាន។ សិក្ខាសាលាធ្វើឡើងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២១ និង២២ ខែឧសភា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង។ សម្រាប់កំណែទម្រង់ទាំង៣ រួមមាន៖ កំណែទម្រង់រដ្ឋបាលសាធារណៈ, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រងហិរញ្ញវត្ថុសាធារណៈ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងជំរុញការអនុវត្តការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងព័ត៌មាន ជាពិសេស គឺការដាក់ឱ្យអនុវត្តថវិកាកម្មវិធី និងថវិកា សមិទ្ធកម្ម ក្នុងស្មារតីពង្រឹងការប្រើប្រាស់ហិរញ្ញវត្ថុសាធារណៈឱ្យបានត្រឹមត្រូវ។ ថ្លែងនៅក្នុងចំពោះមុខថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន, រដ្ឋមន្ត្រី នេត...
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញផ្សព្វផ្សាយអំពីពូជដំឡូងមីមួយប្រភេទ ដែលសាកសមនឹងសណ្ឋានដីខេត្ត ផ្តល់នូវទិន្នផលខ្ពស់ ធន់នឹងជំងឺ និងអាកាសធាតុ

អភិបាលខេត្តពោធិ៍សាត់ អញ្ជើញផ្សព្វផ្សាយអំពីពូជដំឡូងមីមួយប្រភេទ ដែលសាកសមនឹងសណ្ឋានដីខេត្ត ផ្តល់នូវទិន្នផលខ្ពស់ ធន់នឹងជំងឺ និងអាកាសធាតុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានផ្សព្វផ្សាយអំពីគ្រាប់ពូជដំណាំដំឡូងមី មួយប្រភេទ (ពូជថ្មី) ដែលសាកកសមនឹងសណ្ឋានដីខេត្ត ផ្តល់នូវទិន្នផលខ្ពស់ចន្លោះពី៦០ ទៅ ១០០តោន ក្នុងមួយហិកតា ធន់នឹងជំងឺ និងអាកាសធាតុ ជូនដល់គ្រួសារអតីតយុទ្ធជន ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង បានសាកល្បងធ្វើការការដាំដុះ បង្កើនសេដ្ឋកិច្ចគ្រួសារ ក្រោយពីបានធ្វើតេស្ត ១៥ឆ្នាំកន្លងមក។ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានផ្សព្វផ្សាយបែបនេះ នៅបរិវេណសាលាបឋម និងវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ដោយបានការចូលរួមពី លោក លាវ វួយ អគ្គនាយកក្រុមហ៊ុន អរឡាសាន ខេមបូឌា លោកអភិបាលស្រុកភ្នំក្រវាញ ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងបងប្អូនគ្រួសារអតីតយុទ្ធជនភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញជាច្រើននាក់ផងដែរ។ លោក អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រាបជូនថា ក្រុមហ៊ុនចិនដែលមក...
កម្ពុជា និងអាមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគីឱ្យកាន់តែទូលំទូលាយបន្ថែមទៀត

កម្ពុជា និងអាមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគីឱ្យកាន់តែទូលំទូលាយបន្ថែមទៀត

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគីឱ្យកាន់តែទូលំទូលាយ និងការផ្តោតសំខាន់ទៅលើការបង្កើតឱកាសថ្មីៗសម្រាប់ការផ្លាស់ប្តូរវិស័យទេសចរណ៍ និងការបង្កើតឱកាសវិនិយោគ ដើម្បីទាក់ទាញវិនិយោគិនឱ្យអញ្ជើញមកបណ្តាក់ទុននៅកម្ពុជា។...
អ្នកឧកញ៉ា ហេង សៀ និងលោកជំទាវ សៀម ជូ  ឧបត្ថម្ភថវិកាចំនួន ៣.០០០ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា …!!

អ្នកឧកញ៉ា ហេង សៀ និងលោកជំទាវ សៀម ជូ ឧបត្ថម្ភថវិកាចំនួន ៣.០០០ ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា …!!

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ អ្នកឧកញ៉ា ហេង សៀ និងលោកជំទាវ សៀម ជូ ដែលបានឧបត្ថម្ភថវិកាចំនួន ៣.០០០ ដុល្លារ (បីពាន់ដុល្លារអាម៉េរិក) ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។...