ឧកញ៉ា តាំង ហ្គេចលៀង រងបណ្តឹងទៅតុលាការ ឆបោកលុយភាគហ៊ុនគេឡើង72 ម៉ឺនដុល្លារ ប៉ុន្តែបញ្ហានេះត្រូវបានសាមីខ្លួនបដិសេធទៅវិញ
ភ្នំពេញ: ឧកញ៉ា តាំង ហ្គេចលៀង និងស្វាមីបានរង បណ្តឹងពីដើមចោទ ប្តឹង ទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ ជុំវិញ ករណីឆបោកលុយភាគហ៊ុនគេឡើង72 ម៉ឺនដុល្លារ ប៉ុន្តែព័ត៌មាននេះត្រូវសាមីចេញមុខបដិសេធទៅវិញថា រឿងជាច្រេីន គឺមិនពិតទេ។
ការបដិសេធរបស់ ឧកញ៉ា តាំង ហ្គេចលៀង នេះធ្វើឡើងនៅពេល ដែលអាខោនហ្វេសប៊ុកមួយបានតៗគ្នាដោយមានពាក្យបណ្តឹង និងរូបថតបង្ហោះជាសាធារណៈ ថា "នេះ អីអ្នកជោគជ័យឆ្ពោះទៅមុខទៅមែនទៅឡើងតុលាការកោះហៅមិនចូលខ្លួន ឥឡូវគេផុសជាសាធា រណ:ឆ្ងល់ដល់ ហើយបើធ្វើវាងាប់មែនបានចេះតែធ្វើរឿងចឹងៗនេះ ចង់ដាសតឿនបងប្អូនថា កុំលង់ជឿអាទ្រឹស្តីមិនចោលសន្តានពុតត្បុតណឹងពេក"។
ពាក់ព័ន្ធនិងការលើកឡើងជាសាធារណៈនេះ ត្រូវបានឧកញ៉ា បង្រៀនទ្រឹស្តីខាងលើ ចេញមុខបដិសេចថា Tik Tok ផេកមួយថ្មីនេះ ហេតុតែចង់បានlike យករូបខ្ញុំមក ប្រឌិតរឿងមិនពិត អ្នកធ្វេីចឹងដឹងថាវាមានទោសហេីយបាបណាស់ ម្ចាស់ផេក ?។
ឧកញ៉ា តាំង ហ្គេចលៀង បានបញ្ជាក់ថា"រឿងមួយនេះមិន...








