អ៊ុយក្រែនអះអាងថា បានរារាំងផែនការ របស់រុស្ស៊ី ក្នុងការសម្លាប់ប្រធានាធិបតី វ្លាឌីមៀ ហ្សេលេនស្គី
សេវាសន្តិសុខ នៃប្រទេសអ៊ុយក្រែន (SBU) បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានចាប់ខ្លួនស្ត្រីម្នាក់ ដែលបានបញ្ជូនព័ត៌មាន សម្ងាត់ដល់រុស្ស៊ី អំពីទីតាំង របស់ប្រធានាធិបតី វ្លាឌីមៀ ហ្សេលេនស្គី ដើម្បីឲ្យពួកគេអាចព្យាយាម សម្លាប់លោក ហ្សេលេនស្គីបាន ។
តាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងដោយយោងតាមអាជ្ញាធរថា ជនសង្ស័យគឺជាអ្នករស់នៅទីក្រុងកំពង់ផែ Ochakov ក្នុងតំបន់ Nikolaev ដែលធ្លាប់ធ្វើការនៅហាងផ្គត់ផ្គង់យោធា ជាផ្នែកលក់។ សេវាសន្តិសុខនៃប្រទេសអ៊ុយក្រែន បាននិយាយថា ពួកគេបានចាប់ ស្រ្តីជាជនសង្ស័យ ខណៈពេលដែលបញ្ជូនព័ត៌មានទៅឱ្យ “អ្នកឈ្លានពាន” ។
ស្ត្រីជាជនសង្ស័យ ដែលមិនត្រូវបានបញ្ចេញឈ្មោះ ត្រូវបានគេចោទប្រកាន់ថា បានសាកសួរអំពីកាលវិភាគ និងផ្លូវរបស់លោកប្រធានាធិបតី ហ្សេលេនស្គី មុនពេលដំណើរទស្សនកិច្ច របស់លោកទៅកាន់តំបន់ Nikolaev ក្នុងខែមិថុនា។ SBU បានរកឃើញជនសង្ស័យ និងអនុវត្តវិធានការសន្តិសុ...








