លោកឧកញ៉ា តាំង សុខឃី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងលោកជំទាវ បានផ្ញើសារលិខិតអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលឆាណែលតេឡេក្រាមរបស់សម្តេចមានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមថ្នាក់ដឹកនាំនានាលើពិភពលោក
ភ្នំពេញ: លោកឧកញ៉ា តាំង សុខឃី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងលោកជំទាវ បានផ្ញើសារលិខិតអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែលឆាណែលតេឡេក្រាម (Telegram Channel ) របស់សម្តេចមានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមថ្នាក់ដឹកនាំនានាលើពិភពលោក។
លោកឧកញ៉ាលើកឡើងថា យើងខ្ញុំ សូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរដ៏ក្រៃលែង ដែលឆាណែលតេឡេក្រាមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានចំនួនអ្នកភ្ជាប់ច្រើនជាងគេបំផុត ក្នុងចំណោមថ្នាក់ដឹកនាំនានាលើពិភពលោក ហើយបន្តមានកំណើនរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។
ការទទួលបានចំនួន អ្នកភ្ជាប់ឆាណែលតេឡេក្រាមដ៏ច្រើនលើសលប់ ក្នុងរយៈពេលខ្លីនេះ ជាសក្ខីភាពសបញ្ជាក់ពីប្រជាប្រិយភាព ការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ ការជឿទុកចិត្ត និងការគាំទ្រយ៉ាងខ្លាំងចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី។
សម្ទុះនៃការគាំទ្រដ៏ច្រើននេះ ពិតជាបង្ហាញពីការផ្...








