ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សម្តេចតេជោ៖ ជំរុញអភិបាលរាជធានីភ្នំពេញ បន្តពង្រីកវិសាលភាពផ្ដល់ខ្សែរថយន្តក្រុងដល់កម្មករ-កម្មការិនី ដែលមិនទាន់មាន

សម្តេចតេជោ៖ ជំរុញអភិបាលរាជធានីភ្នំពេញ បន្តពង្រីកវិសាលភាពផ្ដល់ខ្សែរថយន្តក្រុងដល់កម្មករ-កម្មការិនី ដែលមិនទាន់មាន

សង្គម និងកម្សាន្ត
  សម្តេចតេជោ ហ៊ុន សែន ជំរុញអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បន្តពង្រីកវិសាលភាពក្នុងការផ្ដល់ខ្សែរថយន្តក្រុងដល់កម្មករ-កម្មការិនី បន្ថែមទៀតនៅទីតាំងដែលមិនទាន់បានទៅដល់។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣​៕...
ក្នុងរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសចំនួន៩.៣១៤ មានកម្មករនិយោជិតប្រមាណជាង៦៦ ម៉ឺននាក់

ក្នុងរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសចំនួន៩.៣១៤ មានកម្មករនិយោជិតប្រមាណជាង៦៦ ម៉ឺននាក់

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសចំនួន៩.៣១៤ មានកម្មករនិយោជិតប្រមាណជាង៦៦ ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ ម៉ឺន៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ។ ប៉ុន្ដែរាជរដ្ឋាភិបាលក៏បានយុទ្ធសាស្រ្ដក្នុងការពង្រាយរោងចក្របន្ថែមទៀតទៅតាមបណ្ដាខេត្ត។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣​៕...
ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនានេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប ( ITCZ ) គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ

ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនានេះ កម្ពុជានឹងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប ( ITCZ ) គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ

សង្គម និងកម្សាន្ត
  ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ។ យោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី១៣ ខែមិថុនានេះ បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយលើភាគខាងជើង នៃប្រទេស មីយ៉ាន់ម៉ា ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ ៕  ...
ឯកឧត្តម ហេង សួរ  សូមប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

ឯកឧត្តម ហេង សួរ សូមប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

សង្គម និងកម្សាន្ត
ភ្នំពេញ:  ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការនាយក សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បានប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះ ឱ្យគេបោះឆ្នោត»។ ឯកឧត្តមបានចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ...
រដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

រដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

សង្គម និងកម្សាន្ត
ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង សេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភាពេលផ្តើមកិច្ចប្រជុំ មានចំនួន ៩៩រូប។ សេចក្តីព្រាងច្បាប់ទំាងពីរសុទ្ធសឹងតែមានសារសំខាន់នៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្គមជាតិ លើកកម្ពស់សុខុភាពសាធារណៈ និងការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ។ សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសទាក់ទងនឹងការចុះបញ្ជីកំណើត មរណភាព និងអាពាហ៍ពិពាហ៍។ គោលបំណងសំខ...
ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ នឹងប្រារព្ធនៅថ្ងៃទី១៥ ដល់ថ្ងៃទី ១៦ ខែមិថុនានេះក្រោមប្រធានបទ “TVET ផ្តល់ជំនាញ និងការងារសមរម្យ”

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ នឹងប្រារព្ធនៅថ្ងៃទី១៥ ដល់ថ្ងៃទី ១៦ ខែមិថុនានេះក្រោមប្រធានបទ “TVET ផ្តល់ជំនាញ និងការងារសមរម្យ”

សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅអគារពិព័រណ៌ពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ និងការងារសមរម្យ”។ ក្នុងឱកាសនៃទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិពរណ៍វឌ្ឍនភាពវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់ក្រសួងស្ថាប័ន, វិស័យឯកជន និងដៃគូអភិវឌ្ឍនានា ជាពិសេសស្នាដៃនិស្សិតផលិតជា Drone, Robot និងឧបករណ៍បច្ចេកទេសទំនើបៗ ។ ពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ បានការ អញ្ជើញជាអធិបតីដោយលោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ...
លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ បានដឹកនាំក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ (ស.ស.យ.ក.ស.អ)ចូលជួបសម្តែងការគួរសម ជាមួយ លោកកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ

លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ បានដឹកនាំក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ (ស.ស.យ.ក.ស.អ)ចូលជួបសម្តែងការគួរសម ជាមួយ លោកកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ

សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោក ឧកញ៉ា ហុង ឆេងឈុន ប្រធានសមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដេីម្បីអភិវឌ្ឍន៍ បានដឹកនាំក្រុមប្រឹក្សាភិបាលជាន់ខ្ពស់ និង សមាជិកអចិន្ត្រៃយ៍របស់សមាគម(ស.ស.យ.ក.ស.អ)អញេីញចូលជួបសម្តែងការគួរសម និងសំណេះសំណាល ជាមួយ លោកកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធទេសរដ្ឋមន្ត្រី  រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនានុវត្តន៍កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ លោកឧកញ៉ាហុង ឆេងឈុន ក៏បានលើកឡើងអំពីចក្ខុវិស័យនិងទិសដៅរបស់សមាគម​ បណ្តុំទៅដោយបញ្ញាវន្តដែលមានបទពិសោធន៍ការងារនិងមុខរបររកស៊ីកន្លងមក​​ ប្រកបដោយគុណធម៌និងវិជ្ជាជីវៈ ។ លោកឧកញ៉ា បានបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់យើងធ្វើយ៉ាងណាឲ្យមានគ្រឹះរឹងមាំទាំងរចនាសម្ព័ន្ធ​ ជាមួយសហការី ដើម្បីរួមគ្នាបង្កើនការស្វែងយល់​​ ធ្វើយ៉ាងណាគៀងគរអ្នកវិនិយោគ ទាំងក្នុងប្រទេស និងក្រៅប្រទេស ឲ្យបន្តមកបណ្តា្កក់ទុនវិនិយោគបន្ថែទៀត​ ។ លោករដ្ឋមន្ត្រីចម ប្រសិទ្ធ...
លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងឧកញ៉ា  អែល សារ៉ុម បាននាំយកមកនូវអំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ មានជាសារ៉ុង ប្រហុក និងថវិកា

លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងឧកញ៉ា អែល សារ៉ុម បាននាំយកមកនូវអំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ មានជាសារ៉ុង ប្រហុក និងថវិកា

សង្គម និងកម្សាន្ត
កំពង់ចាម៖ លោកឧកញ៉ា ឡូវ ហ៊ឺង ឧកញ៉ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រធានក្រុម ការ ងារ ចុះជួយឃុំទងត្រឡាច និងឧកញ៉ា អែល សារ៉ុម សមាជិកគណះកម្មាធិការបក្ស ខ៦ ចំណុះគណះកម្មាធិការគណបក្សខុទ្ទកាល័យ សម្តេចតេជោ ហ៊ុន សែន និងលោក ពូន វណ្ណា នៅ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នេះបាននាំយកមកនូវអំណោយ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ជាសារ៉ុង ប្រហុក និងថវិកា។ ស្ថិតនៅក្នុងបរិវេណវត្តទងត្រឡាច ស្ថិតនៅក្នុងឃុំ ទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។...
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ឧកញ៉ារក្សាកិត្តិយស័ព្ទ កិត្តិនាម និងសេចក្តីថ្លៃថ្នូជាឧកញ៉ា

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ឧកញ៉ារក្សាកិត្តិយស័ព្ទ កិត្តិនាម និងសេចក្តីថ្លៃថ្នូជាឧកញ៉ា

សង្គម និងកម្សាន្ត
ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ដែលពិធីនេះធ្វើឡើងនៅ The Premier Center Sen Sok ។ សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញចូលរួមនៅក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃនេះ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានគោរមងា ឧកញ៉ាមានកម្រិតថ្នាក់ចំនួន២ថ្នាក់ គឺឧកញ៉ា និងអ្នកឧកញ៉ា ដែលនៅពេលខាងមុខ នឹងមានមួយថ្នាក់ទៀតគឺលោកអ្នកឧកញ្ញ៉ា ដែលពីអតីតកាលក៏មានការតែងតាំង និងគោរម្យងារដ៏សំខាន់មួយនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការចងក្រងសមាគមឧកញ៉ាកម្ពុជា គឺជាការធ្វើឡើងស្របតាមគោលបំណងរបស់សម្តេច ដើម្បីចងក្រងគ្នាធ្វើសកម្មភាពនានា ជាពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា ឱ្យកាន់តែមានការរីកច...
សម្តេចតេជោ ហ៊ុន សែន ថា៖ អ្នកណាខ្លះទទួលបានផលប្រយោជន៍ពីការស្លាប់របស់កែម ឡី

សម្តេចតេជោ ហ៊ុន សែន ថា៖ អ្នកណាខ្លះទទួលបានផលប្រយោជន៍ពីការស្លាប់របស់កែម ឡី

សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ពាក់ព័ន្ធនឹងការស្លាប់របស់លោក កែម ឡី សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងថា អ្នកណាខ្លះទទួលបានផលប្រយោជន៍ពីការស្លាប់របស់កែម ឡី ឥឡូវប្អូនរបស់កែម ឡី ឥឡូវមកនៅជាមួយគណៈបក្សប្រជាជន កម្ពុជាទាំងអស់ ហើយប្អូនរបស់កែម ឡី រកលុយធ្វើបុណ្យខួប ១០ឆ្នាំមិនបានផង។ សម្ដេចក៏បានជួយចេញលុយ ៥០០០ ដុល្លារទៀតផង។ចំពោះការធ្វើបុណ្យ ១០០ ថ្ងៃជំពាក់គេមួយម៉ឺនដុល្លារ សម្ដេចក៏ជាអ្នកជួយ។ ចំណែកចេតីយ៍វិញធ្វើមិនទាន់ហើយផង អាមួយខ្មៅបានយកលុយនោះរត់ទៅបាត់។ ហើយសម្តេចជាអ្នកជួយធ្វើបង្ហើយ។ បែរជាចោទថា ហ៊ុន សែន ជាអ្នកសម្លាប់កែម ឡីអ្នកណាជាអ្នកទទួលផលពីការស្លាប់របស់កែម ឡី  គឺគណបក្សប្រជាជនកម្ពុជាជាអ្នកខាតបង់។ សម្តេចបញ្ជាក់ថា ចំពោះក្រុមយុវជន ១០០ រាត្រីរបស់កែម ឡី ក៏បានចូលមកជាមួយគណបក្សប្រជាជនកម្ពុជាអស់ហើយ។គេមិនជឿទៅលើការបោកប្រាស់របស់ពួកអាចង្រៃអស់ហ្នឹង។និយាយពីធ្វើបុណ្យធ្វើនោះធ្វើមហាធ្វើ ពួកនេះជំនួញខ្មោចតើ ៕    ...