ឯកឧត្តម គី ច័ន្ទរំដួល ទទួលជួបគណៈប្រតិភូវិនិយោគិនចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មកម្ពុជា ស្របតាមចក្ខុវិស័យរាជរដ្ឋាភិបាល
ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ ទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានអនុញ្ញាតឱ្យគណៈប្រតិភូ សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មជាំងស៊ីនៅកម្ពុជា និងក្រុមហ៊ុន Ji'an Agricultural and Rural Development Group Co.,Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងគោលដៅពង្រឹងភាពជាដៃគូ និងទាក់ទាញវិនិយោគទុនផ្ទាល់ពីបរទេស ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង និងទំនើបកម្ម។
ក្នុងស្មារតីនៃចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ឯកឧត្តម គី ច័ន្ទរំដួល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូចិន ដែលបានប្តេជ្ញាចិត្តស្វែងរកឱកាសអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា។
ឯកឧត្តម គី ច័ន្ទរំដួល បានសង្កត់ធ្ងន់ថា ការជំរុញខ្សែច្រវាក់ផលិតកម្មកែច្នៃ និងការបង្កើនការន...








