ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ខ្ទមហោះរោងហើរ បំពានដីកាតុលាការ កើនឡើងយ៉ាងអនាធិបតេយ្យបំផុត នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ខ្ទមហោះរោងហើរ បំពានដីកាតុលាការ កើនឡើងយ៉ាងអនាធិបតេយ្យបំផុត នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

ព័ត៌មានជាតិ, សង្គម និងកម្សាន្ត
បាត់ដំបង៖ នៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២២ ក្រោយពីទទូលបានដំណឹងពីប្រជាពលរដ្ឋភ្លាម ក្រុមអ្នកសារព័ត៌មានបានទៅដល់ទីតាំង ដែលប្រជាពលរដ្ឋផ្សេងទៀតកំពុងសាងសង់ទ្ទម បន្ទាប់មកក្រុមការងារតំណាងឲ្យក្រុមហ៊ុនជាម្ចាស់ដី បានជូនដំណឹង​ និងនាំប្រសាសន៍ណែនាំពីសំណាក់ថ្នាក់ដឹកនាំស្រុក ដែលហាមប្រាមមិនឲ្យមានការទន្ទ្រានចូលលើដីកម្មសិទ្ធិស្របច្បាប់របស់ឯកជន។ សកម្មភាពសាងសង់ខ្ទមលើដីជាកម្មសិទ្ធិស្របច្បាប់នេះ បានកើនឡើងយ៉ាងគំហុក នៅលើទីតាំងដីកម្មសិទ្ធិរបស់ក្រុមហ៊ុនបរទេស ដែលបានទិញសម្រាប់វិនិយោគផ្នែកវិស័យកសិឧស្សាហកម្ម ក្នុងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង តាមសេចក្តីប្រកាសកៀងគរពីរាជរដ្ឋាភិបាល ក្នុងបំណងបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ លោក ឃៀម រដ្ឋា អភិបាលរងស្រុកគាស់ក្រឡ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានណែនាំថា «សូមឲ្យប្រជាពលរដ្ឋទាំងអស់ ផ្អាកការដាក់គ្រឿងចក្រឈូសឆាយដី និងអាស្រ័យផលលើដីកំពុងម...
តុលាការសម្រេចបន្តឃុំខ្លួនលោក ឌួង ងៀប លើបណ្តឹងសុំនៅក្រៅឃុំពាក់ព័ន្ធបទចោទក្លែងឯកសារឆបោកនិងចេញសែកស្អុយ

តុលាការសម្រេចបន្តឃុំខ្លួនលោក ឌួង ងៀប លើបណ្តឹងសុំនៅក្រៅឃុំពាក់ព័ន្ធបទចោទក្លែងឯកសារឆបោកនិងចេញសែកស្អុយ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២២នេះលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការប្រកាសសាលក្រមសម្រេចបន្តឃុំខ្លួនលោក ឌួង ងៀប ពោលគឺបន្តអនុវត្តន៍ច្បាប់បានកំណត់។ ការសម្រេចរបស់ចៅក្រមនេះ គឺធ្វើឡើងបន្ទាប់ពីតុលាការ បានលើកយកបណ្តឹងសុំនៅក្រៅឃុំរបស់លោកអតីតឧកញ៉ា ឌួង ងៀប មកជំនុំជម្រះ កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ តាមការស្នើសុំរបស់ជនត្រូវចោទ។ លោក ឌួង ងៀប ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក អ៊ឹម វណ្ណៈ ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន» មានទឹកប្រាក់ជាង៧លានដុល្លារ ដែលត្រូវបានប្ដឹងដោយអ្នកវិនិយោគជនជាតិចិនតៃវ៉ាន់ចំនួន២នាក់។ ការឃាត់ខ្លួន និងចោទប្រកាន់ លោក ឌួង ងៀប និងមេធាវីមិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានឡើយ។...
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ូ សុភី មុខរបរអ្នកបេីកបរ ដែលបានបាញ់សម្លាប់បុរសម្នាក់

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ូ សុភី មុខរបរអ្នកបេីកបរ ដែលបានបាញ់សម្លាប់បុរសម្នាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ: សមត្ថកិច្ចបានធ្វេីការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ូ សុភី មុខរបរអ្នកបេីកបរដែលបានបាញ់សម្លាប់បុរសម្នាក់នៅផ្លូវ ៣២២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង ១:០០រសៀល ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។ ដោយអនុវត្តតាមជំនាញ សមត្ថកិច្ចបានចំណាយពេលស្រាវជ្រាវ ត្រឹមតែ ១៩ម៉ោង ជនសង្ស័យ ត្រូវបានឃាត់ខ្លួន៕...
អ្នកជំនួញម្នាក់ឈ្មោះ ឧកញ៉ា ហេង បូរិន ប្រកាសបរិច្ចាគថវិកា ២ពាន់ដុល្លារ ជូនរាជរដ្ឋាភិបាលសំរាប់ដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

អ្នកជំនួញម្នាក់ឈ្មោះ ឧកញ៉ា ហេង បូរិន ប្រកាសបរិច្ចាគថវិកា ២ពាន់ដុល្លារ ជូនរាជរដ្ឋាភិបាលសំរាប់ដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ អ្នកជំនួញម្នាក់កំពុងមានឈ្មោះបោះសម្លងនៅកម្ពុជាគឺលោកឧកញ៉ា ហេង បូរិន ភ្លាមៗនេះក៏បានប្រកាសបរិច្ចាគថវិកាចំនួន ២,០០០ដុល្លារជូនដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីននៅទូទាំងប្រទេសកម្ពុជា។
តុលាការក្រុងកាត់ទោស លោកឧកញ៉ា លាន អាហ្វ្រីលគីនីនឲ្យជាប់ពន្ធនាគារមួយឆ្នាំតែទោសត្រូវព្យួរ ក្នុងសំណុំរឿងព្រហ្មទណ្ឌ

តុលាការក្រុងកាត់ទោស លោកឧកញ៉ា លាន អាហ្វ្រីលគីនីនឲ្យជាប់ពន្ធនាគារមួយឆ្នាំតែទោសត្រូវព្យួរ ក្នុងសំណុំរឿងព្រហ្មទណ្ឌ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី០១ ខែកក្កដាឆ្នាំ២០២២បានប្រកាសសាលក្រមលោក ឧកញ៉ា លាន អាហ្វ្រីលគីនីន ក្នុងសំណុំរឿង«បង្វែរវត្ថុរឹបអូសឬវត្ថុដាក់ធានា» ដោយកំណត់ឲ្យជាប់ពន្ធនាគារមួយឆ្នាំ តែទោសត្រូវព្យួរ និងសងជំងឺចិត្តទៅភាគីដើមបណ្ដឹង។ ចៅក្រមជំនុំជម្រះលើសំណុំរឿងនេះក៏បានប្រកាសទុកសិទ្ធិឲ្យ ឧកញ៉ា លាន អាហ្វ្រីលគីនីន ប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ផងដែរ។កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ទិត សុទ្ធីប៉ូរ៉ាឆាត បានបើកសវនាការប្រកាសសាលក្រមកំបាំងមុខ ដោយបានសម្រេចផ្តន្ទាទោសលោក ឧកញ៉ា លាន អាហ្វ្រីលគីនីន ដាក់គុករយៈពេលមួយឆ្នាំ (១ឆ្នាំ) តែទោសនោះត្រូវព្យួរ,ពិន័យជាប្រាក់ចំនួន១លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ និងបង្គាប់ឲ្យសងថ្លៃជំងឺចិត្តចំនួន២០លានរៀល ទៅភាគីខាងដើមបណ្ដឹង។ ឧកញ៉ា លាន អាហ្វ្រីលគីនីន អាយុ៤៤ឆ្នាំ ត្រូវបានដើមបណ្តឹងប្តឹងពីបទ បង្វែរវត្ថុរឹបអូស ឬវត្ថុធានាតាមបញ្ញត្តិមាត្រា៣៩៧នៃក្រមព្រហ្មទណ្ឌប្រព្រឹត...