សៀមរាប ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ក្រុមការងារ របស់មូលនិធិចិនសប្បុរសធម៌ Sany ចុះពិនិត្យសកម្មភាព ប្រើប្រាស់អេស្កាវាទ័រមួយគ្រឿង ដែលជាអំណោយ របស់ខ្លួន ជូនដល់ CMAC កាលពីខែមិថុនា ឆ្នាំ២០២៤ តាមរយៈសមាគម អ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា–ចិន ក្នុងការចូលរួមចំណែក ជាមួយមជ្ឈមណ្ឌលសកម្មភាព កម្ចាត់មីនកម្ពុជា (CMAC) លើការងារសហប្រតិបត្តិការមនុស្សធម៌ និងរួមចំណែកដល់ការ អភិវឌ្ឍជនបទកម្ពុជា។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងថា ចាប់ពីឆ្នាំ២០២៣មក សមាគមបានដើរតួនាទី ជាស្ពានក្នុងការលើកទឹកចិត្ត ដល់សង្គមស៊ីវិលចិន ដោយមានមូលនិធិចិន សប្បុរសធម៌Sany និងមូលនិធិចិនPeaceland បានរួមគ្នាបង្កើន សកម្មភាពជាមួយCMAC ក្នុងគោលបំណងបង្កើនកិច្ចសហការលើការពង្រឹងសមត្ថភាព បច្ចេកទេសរបស់CMACក្នុងការកម្ចាត់មីន និង ជួយបង្កើនល្បឿននៃការបើកដីសុវត្ថិភាពសម្រាប់កសិកម្ម សំណង់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍជីវភ...