ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

លិខិតមិត្តអ្នកអាន៖ធ្លាយរឿងមេឈ្មួញរកស៊ីដឹក​​ជញ្ជូនឈើឈ្មោះ ជិន គឹមអូន(ហៅ ចែអូន)នៅខេត្តកំពង់ធំនិងខេត្តព្រះវិហារ

លិខិតមិត្តអ្នកអាន៖ធ្លាយរឿងមេឈ្មួញរកស៊ីដឹក​​ជញ្ជូនឈើឈ្មោះ ជិន គឹមអូន(ហៅ ចែអូន)នៅខេត្តកំពង់ធំនិងខេត្តព្រះវិហារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
មេឈ្មួញរកស៊ីដឹកជញ្ជូនឈើរាប់សឹបឆ្នាំនៅខេត្ដកំពង់ធំ ឈ្មោះ ជិន គឹមអូន (ហៅ ចែអូន) នៅតែបន្តការដឹកជញ្ជូនឈើដោយសេរី ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរខេត្តកំពង់ធំនិងខេត្តព្រះវិហារឡើយ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តព្រះវិហារបាននិយាយតៗគ្នាពីដំណើរឿងមេឈ្មួញរកស៊ីនិងដឹកជញ្ជូនឈើនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដោយ បន្តការដឹកជញ្ជូនឈើយ៉ាងសេរីបំផុត ដោយគ្មានការទប់ស្កាត់ពី​អាជ្ញា​ធរនោះឡើយ។ ពលរដ្ឋជាច្រើននៅតំបន់នោះរួម និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាលបានប្រាប់យើងខ្ញុំ ថា ទោះបីមានបទបញ្ជាក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើកំពុងក្លាយទៅជារឿងឥតន័យ ដោយមន្រ្តីយើងមិនហ៊ានចាត់វិធានការបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនឈើពីរម្នាក់ប្តីប្រពន្ធនោះទេ។ តាមពិតទៅយើងខ្ញុំយល់ថា វិធានការរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោបាន ដាក់ចេញក្នុងការបង្ក្រាបបទល្មើស​ព្រៃឈើ និងទប់ស្កាត់បទល្មើសរត់ពន្ធឈើតាមបណ្តារាជធានីខេត្តមួ...
ក្រសួងការងារចេញសេចក្តីណែនាំស្តីពី«ការព្យួរកិច្ចសន្យាការងារ ការចុះឈ្មោះចូលរៀនជំនាញទន់ និងការផ្អាកបង់ភាគទាន ប.ស.ស»

ក្រសួងការងារចេញសេចក្តីណែនាំស្តីពី«ការព្យួរកិច្ចសន្យាការងារ ការចុះឈ្មោះចូលរៀនជំនាញទន់ និងការផ្អាកបង់ភាគទាន ប.ស.ស»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សេចក្តីណែនាំស្តីពីការព្យួរកិច្ចសន្យាការងារ, ការចុះឈ្មោះចូលរៀនជំនាញទន់ និងការផ្អាកបង់ភាគទាន ប.ស.ស សម្រាប់​​វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ដែលរងផលប៉ះពាល់ពីកង្វះខាតវត្ថុធាតុដើមដោយសារជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរខូវិដ-១៩ (CoVid-19) សង្ឃឹមថាសេចក្តីណែនាំ ដែលរួមមានឧបសម្ព័ន្ធ និងទម្រង់លិខិតលម្អិតនេះនឹងជួយដល់ម្ចាស់រោងចក្រ និងភាគីពាក់ព័ន្ធរួមគ្នាដោះស្រាយចំនុចប្រឈមសកលមួយនេះដោយរលូន។...
តោះ!ទៅលេងបុណ្យទន្លនៅបាត់ដំបង តើភ្ញៀវទេសចរអាចបន្តទៅលេងកន្លែងណាខ្លះទៀត!!

តោះ!ទៅលេងបុណ្យទន្លនៅបាត់ដំបង តើភ្ញៀវទេសចរអាចបន្តទៅលេងកន្លែងណាខ្លះទៀត!!

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(បាត់ដំបង)៖ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍នឹងរៀបចំពីធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង ចាប់ពីថ្ងៃសុក្រ ០៥ រោច ដល់ថ្ងៃអាទិត្យ ០៧ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣-​១៥ ខែមីនា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទន្លេនៃសន្ដិភាព ទន្លេនៃវិបុលភាព»។ នាឱកាសទៀតទស្សនាកម្សាន្តពិធីបុណ្យខាងលើនេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋច្បាស់ជាឆ្ងល់ហើយថា បុណ្យទន្លេឆ្នាំនេះមាន​អ្វីប្លែកខ្លះ មានរៀបចំពិធីអ្វីខ្លះ ហើយអាចបន្តទៅលេងនៅតាមរមណីយដ្ឋានទេសចរណ៍ណាខ្លះទៀត? លោក ជួន ជ័យសត្យា ប្រធាននាយកដ្ឋានជំរុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងជាសាធារណៈ នៃក្រសួងទេសចរណ៍ ពន្យល់ថា ពិធីបុណ្យទន្លេរយៈពេល៣ថ្ងៃខាងមុខនេះ មានសម្មភាពកម្សាន្តជាច្រើនដូចជាកីឡាប្រណាំងកង់ រត់ប្រណាំង Run For Fun កីឡាប្រដាល់លក្ខណអន្តរជាតិដណ្តើមខ្សែក្រវាត់ និងកីឡាមួយចំនួនទៀត ការសម្តែងទស្សនីយភាពសិល្បៈ ដែលមាន​ការចូលរួមពីសិល្បករ-ស...
ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃដាក់ឱ្យប្រើប្រាស់ផ្លូវការហើយ​​​ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន

ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃដាក់ឱ្យប្រើប្រាស់ផ្លូវការហើយ​​​ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន

សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ តភ្ជាប់ពីខេត្តបន្ទាយមានជ័យទៅខេត្តឧត្តរមានជ័យថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ដែលផ្លូវនេះ ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិនចំណោយថវិកាសាងសង់ប្រមាណ ១២២.៩៨ លានដុល្លារអាមេរិក។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ មានប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យទៅដល់ក្រុងសំរោងខេត្តឧត្តរមាន​ជ័យ។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវនេះបានចំណោយថវិកាសាងសង់ប្រមាណ ១២២.៩៨ លានដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយបញ្ហាផលប៉ះពាល់នានា ការបោសសម...
កម្ពុជាចំណេញលុយ២.៨ពាន់លានដុល្លារពីពលករធ្វើការនៅក្រៅ

កម្ពុជាចំណេញលុយ២.៨ពាន់លានដុល្លារពីពលករធ្វើការនៅក្រៅ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
យោងតាមរាយការណ៍ចុងក្រោយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្ហាញថា កាលពីឆ្នាំ២០១៩ កន្លងទៅ កម្ពុជាទទួលបានប្រាក់ចំណេញប្រមាណ ២.៨ពាន់លានដុល្លារអាមេរិកពីពលករដែលធ្វើការនៅក្រៅប្រទេស តាមរយៈការផ្ញើប្រាក់អោយក្រុមគ្រួសារនៅស្រុកកំណើត ។ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំកាលពីសប្តាហ៍មុន លោករដ្ឋមន្ត្រី អ៉ិត សំហេង បានអោយដឹងថា ក្រសួងនឹងបន្តគ្រប់គ្រងលើការ ងារ និងទីផ្សាយការងារ ដែលមានពលករប្រមាណ ១០ លាននាក់ ដែលមានពលករធ្វើការងារនៅក្រៅប្រទេសក្នុងរង្វង់ប្រ មាណ១.២៨លាននាក់ ។ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: បានលើកឡើងថា នេះមានន័យថា ប្រជាពលរដ្ឋ ៩៩. ៣%មានការងារធ្វើ ។ លោក ស៊្រុន ធារាជ (Srun Theareach) កម្មករកម្ពុជាដែលធ្វើការនៅរោងចក្រក្នុងប្រទេសជប៉ុន បាននិយាយថា គាត់បានផ្ញើប្រាក់អោយគ្រួសាររបស់គាត់នៅខេត្តស្ទឹងត្រែងប្រមាណ ៥០០ ដុល្លារអាមេរិកក្នុងមួយខែ ។ កម្មករអន្តោប្រវេសន៍អ...
ក្រសួងសុខាភិបាលកម្ពុជាថា៖ស្ត្រីជនជាតិអាមេរិក កាំង អាយុ ៨៣ឆ្នាំ មិនមានផ្ទុកវីរុសCOVID ១៩ នោះឡើយ

ក្រសួងសុខាភិបាលកម្ពុជាថា៖ស្ត្រីជនជាតិអាមេរិក កាំង អាយុ ៨៣ឆ្នាំ មិនមានផ្ទុកវីរុសCOVID ១៩ នោះឡើយ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា  បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីករណីមិនប្រកតីនៃការធ្វើតេស្តវិជ្ជមានវីរុស COVID ១៩លើស្ត្រីជនជាតិអាមេរិកកាំង អាយុ ៨៣ឆ្នាំ នៅប្រទេសម៉ាឡេស៊ី ។ យោងតាមសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០២០នេះបានបង្ហាញថា លើស្ត្រីជនជាតិអាមេរិក កាំង អាយុ ៨៣ ឆ្នាំ រូបនេះ មិនមានផ្ទុកវីរុសCOVID ១៩ នោះឡើយ។ សូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖  ...
 ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៖ ក្នុង១​ឆ្នាំចំណាយជិត២០០​លាន​ដុល្លារ សម្រាប់ធ្វើនិង​ជួសជុល​ផ្លូវ​

 ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៖ ក្នុង១​ឆ្នាំចំណាយជិត២០០​លាន​ដុល្លារ សម្រាប់ធ្វើនិង​ជួសជុល​ផ្លូវ​

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​ភ្នំពេញ​៖  ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ បានឲ្យដឹងថា ក្នុង ១​ឆ្នាំៗ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចំណាយ​ថវិកា​ជាតិប្រមាណ ២០០ លាន​ដុល្លារ លើ​ការងារ​ជួសជុល​ផ្លូវ​។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបែបនេះ​ក្នុង​សន្និសីទកាសែត រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នា​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។ លោកបញ្ជាក់ថា បើសិនជា​យើង​កាត់បន្ថយ​បាន​នូវ​ការដឹកជញ្ជូន​លើស​ទំងន់ មិនបណ្តាល​ឲ្យ​ខូច​ផ្លូវ នោះ​​យើង នឹងអាច​សល់​ថវិកា​ប្រមាណ ២០០​លាន​ដុល្លារ ក្នុង ១​ឆ្នាំៗ ដើម្បី​យកទៅ​សាងសង់​សាលារៀន និង​យកទៅ​ធ្វើ​ផ្លូវ​បាន​ច្រើនទៀត​៕​...
 ប្រធាន អនុប្រធាន​សាលាឧទ្ធរណ៍​តំបន់ ខេត្ត​ត្បូងឃ្មុំ និង​បាត់ដំបង ត្រូវបានតែងតាំង​

 ប្រធាន អនុប្រធាន​សាលាឧទ្ធរណ៍​តំបន់ ខេត្ត​ត្បូងឃ្មុំ និង​បាត់ដំបង ត្រូវបានតែងតាំង​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ​៖ ក្នុង​ព្រះរាជក្រឹត្យ ចំនួន ២ ចុះ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់ តែងតាំង​ប្រធាន អនុប្រធាន អគ្គព្រះរាជអាជ្ញា អគ្គ​ព្រះរាជអាជ្ញារង និង​ព្រះរាជអាជ្ញា សាលាឧទ្ធរណ៍​តំបន់​។ ក្នុងនោះ គេ​ឃើញ​ឈ្មោះ​ប្រធាន​សាលាឧទ្ធរណ៍ ត្បូងឃ្មុំ និង​ប្រធាន​សាលាឧទ្ធរណ៍ បាត់ដំបង តែ​មិនឃើញ​ឈ្មោះ ប្រធាន​សាលាឧទ្ធរណ៍ ព្រះសីហនុ​។ រីឯ​អគ្គព្រះរាជអាជ្ញា​មហាអយ្យការ​អម​សាលាឧទ្ធរណ៍ ក៏​មិនឃើញ​នៅ​សាលាឧទ្ធរណ៍ បាត់ដំបង ឡើយ​។​ ​សូមបញ្ជាក់ថា កន្លងមក សំណុំរឿង​ក្តី​នៅ​តុលាការ បាន​កកស្ទះ​យ៉ាងច្រើន ពិសេស​នៅ​តុលាការ​សាលាឧទ្ធរណ៍ ដោយសារតែ​សាលាឧទ្ធរណ៍ មានតែ ១​គត់ នៅ​រាជធានី​ភ្នំពេញ​៕​...
តែងតាំង​និងផ្លាស់ប្តូរអនុប្រធានចៅក្រម សាលាដំបូងរាជធានី-ខេត្ត ចំនួន៣២រូប ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង១៥រូប

តែងតាំង​និងផ្លាស់ប្តូរអនុប្រធានចៅក្រម សាលាដំបូងរាជធានី-ខេត្ត ចំនួន៣២រូប ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង១៥រូប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ទេរ និងតែងតាំង អនុប្រធាន និងចៅក្រម សាលាដំបូងរាជធានី-ខេត្ត ចំនួន៣២រូប និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចំនួន១៥រូប ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។...
លោក ជា ច័ន្ទបរិបូរណ៍ថា កម្ពុជាមិនមានការរើសអើងនិងបង្កអំពើហិង្សាប្រឆាំងនឹងស្ត្រីលក់ដូរតាមអនឡាញនោះទេ

លោក ជា ច័ន្ទបរិបូរណ៍ថា កម្ពុជាមិនមានការរើសអើងនិងបង្កអំពើហិង្សាប្រឆាំងនឹងស្ត្រីលក់ដូរតាមអនឡាញនោះទេ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានប្រសាសន៍ឆ្លើយតបនិងអង្គការលើកលែងទោសអន្តរជាតិ( Amnesty International )ដោយលោកសង្កត់ធ្ងន់ថា បើលក់ដូរលក់ទៅគ្មានរណារករៀង តែកុំលក់ហួសហេតុធ្វើឲ្យបាត់បង់តម្លៃខ្លួនឯងក្នុងនាមជាស្រ្តីខ្មែរ ហើយសុំផផ្ញើសារព្រមានរបស់អង្គការមួយដែលចោទថា កម្ពជាហាមស្ត្រីស្លៀកពាក់ស៊ិចស៊ីលក់ផលិត​ផល​លើ​បណ្តាញសង្គមជាការរើសអើង និងបង្កឱ្យកើតមានអំពើហិង្សាប្រឆាំងនឹងស្ត្រី។ លោកបានមានប្រសាសន៍ថា «តាមពិតដូចជាចម្លែកពេកហើយ ដោយសារតែ ថ្មីៗនេះប្រមុខដឹកនាំយើងមានប្រសាសន៍ហើយ​ពីវិធានការនេះ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ស្រ្តីៗនៅកម្ពុជាទៅលើអ្នកឡាយលក់ផលិតផលអនឡាញកន្លងទៅ ដោយសារអស់លោកមិនស្គាល់វប្បធម៌និងអរិយធម៌កម្ពុជាពិត ធ្លាប់ប្រទេសលោកដើរស្រាតឬស្លៀកស៊ិចស៊ីតាមសារធារណៈមិនខ្វល់ក៏បានតែខុសពីច្បាប់ទំលាប់កម្ពុជាទាំងស្រុង»។ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានថ្លែងថា សព្វថ្ងៃនេះការប្រើប្រាស់ប្រព័ន្ធសង្គមវ...