ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

សមាគមចុងភៅពិភពលោកនិងសមាគមចុងភៅកម្ពុជាមានបំណងរៀបចំព្រឹត្តិការណ៍ម្ហូបអាហារនៅមុខប្រាសាទអង្គរវត្ត​ ដេីម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

សមាគមចុងភៅពិភពលោកនិងសមាគមចុងភៅកម្ពុជាមានបំណងរៀបចំព្រឹត្តិការណ៍ម្ហូបអាហារនៅមុខប្រាសាទអង្គរវត្ត​ ដេីម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖សមាគមចុងភៅពិភពលោកនិងសមាគមចុងភៅកម្ពុជាបានបង្ហាញគោលបំណងពីការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារដ៏ធំមួយនៅមុខប្រាសាទអង្គរវត្ត ដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរ ជាតិជាច្រើននាក់ ឱ្យមកចូលមកទស្សនាក្នុងប្រទេសកម្ពុជា។ ឆ្លើយតបនឹងការលើកឡើងរបស់សមាគមទាំងពី​ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះគោលបំណង និងសំណើសុំរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងម្ហូបអាហារនេះ ប៉ុន្តែលោកក៏បានបញ្ជាក់ដែរថា ការរៀចំព្រឹត្តិការណ៍នេះទៅបានគឺត្រូវបានមានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងសុំការឯកភាពពីអាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាបជាមុនសិន។ លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ក្រសួងទេសចរណ៍ នឹងដាក់សំណើជូនទៅរាជរដ្ឋាភិបាល ដើម្បីសុំការអនុញ្ញាតរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះឡើងនឹងពិភាក្សាការងារជាមួយអាជ្ញាធរជាតិអប្សរារដ្ឋ បាលខេត្តសៀមរាប និងសមាគមទាំងពីរជាបន្តបន្ទាប់ទៀត។ ក្នុងជំនួបពិភាក្សានេះសមាគមចុងភៅ...
ត្រីមាសទី ៣ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជិត ៥ លាននាក់

ត្រីមាសទី ៣ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជិត ៥ លាននាក់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា វិស័យទេសចរនៅកម្ពុជា បើគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០១៩ នេះ មានអ្នកធ្វើដំណើរឆ្លងកាត់កម្ពុជា សរុបប្រមាណជាង ៤ លាន ៨ សែននាក់ ។ ក្នុងនោះការធ្វើដំណើរ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានប្រមាណជាង ១ លាន ៥ សែននាក់ ។  ព្រលានយន្តហោះសៀមរាប ជាង ១ លាន ២ សែននាក់ និងព្រលានយន្តហោះកងកេង​ខេត្តព្រះសីហនុជិត ៦០ម៉ឺននាក់ ។ ដោយឡែកការធ្វើដំណើរតាមផ្លូវគោក មានប្រមាណជាង ១ លាន ៣ សែននាក់, នឹងតាមផ្លូវទឹកមានចំនួនជាង ១០ម៉ឺននាក់ ។  ក្នុងនោះអ្នកទេសចរ មានចំនួនជាង ៣ លាន ៥ សែននាក់ អ្នកជំនួញជាង ១ លាននាក់ និងមកពីតំបន់ផ្សេងៗទៀតមានចំនួនប្រមាណជិត ១៤ ម៉ឺននាក់ ។ ភ្ញៀវទេសចរមកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិចរួមមាន  ប្រទេសក្នុងអាស៊ាន  អាស៊ីខាងជើងនិងខាងកើត ។ អាស៊ីខាងត្បូង និងប្រទេសជាប់តំបន់សមុទ្រ មានចំនួនជាង ៤ លាននាក់ ។ តំបន់អឺរ៉ុបមាន អឺរ៉ុបខាងជើង ខាងលិច, សរុបជ...
ព្រះបរមសព សម្តេចព្រះរៀម នរោត្តមបុប្ផាទេវី បានដង្ហែរមកដល់មាតុភូមិកម្ពុជាហើយ

ព្រះបរមសព សម្តេចព្រះរៀម នរោត្តមបុប្ផាទេវី បានដង្ហែរមកដល់មាតុភូមិកម្ពុជាហើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  ព្រះបរមសព សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានដង្ហែរមកដល់មាតុភូមិកម្ពុជាវិញហើយ នៅម៉ោងប្រមាណជិត ៨ យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។  គេសង្កេតឃើញមានការនិមន្ត យាង និងអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំ រាជវង្សានុវង្ស មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិល្បៈករ សិល្បៈការិនី មកពីព្រះមរបរាជវាំង ក្រសួង ស្ថាប័នរដ្ឋ ទៅចាំទទួលព្រះសពយ៉ាងច្រើនកុះករ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ ក្បួនព្រះទីនាំងរថយន្តបានដង្ហែព្រះបរមសព សម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី ចេញពីព្រលានអន្តរជាតិភ្នំពេញឆ្ពោះមកកាន់វត្តបទុមវតី ដែលនៅទីនោះព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុត នៃសម្ដេចព្រះមហាក្សត្រីយានី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ស្ដេចយាងរង់ចាំទទួលព្រះបរមសព ព្រះរាជបុត្រីច្បងរបស់ព្រះអង្គ ដែលត្រូវប្រារព្ធព្រះរាជពិធីបុណ្យនៅទីនោះ ៕  ...
លោកវេង សាខុន៖ ចូលរួមការពារសេចក្តីព្រាងច្បាប់ នៅវិមានរដ្ឋសភា

លោកវេង សាខុន៖ ចូលរួមការពារសេចក្តីព្រាងច្បាប់ នៅវិមានរដ្ឋសភា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមការពារសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណា ចក្រកម្ពុជាចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តបទប្បញ្ញតិ្ត នៃអនុសញ្ញាសហប្រជាជាតិស្ដីពី ច្បាប់សមុទ្រ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រងនិងការអភិរក្សផលស្តុកត្រីផ្លាស់ទីមធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ ជាមួយគណៈកម្មការទី៣ នៃរដ្ឋសភា ។ មានលោកជា វ៉ាន់ដេត ជាប្រធាន និងគណៈកម្មការទី៥ នៃរដ្ឋសភា និងលោកឈាង វុន ជាប្រធាន។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នារសៀលនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាតំណាងពីគណៈកម្មការទាំង១០ នៃរដ្ឋសភាដ៏ឧត្តុង្គឧត្តមផងដែរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេ...
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាល្លឺម៉ង់​ថា ៖រយៈពេល២០ ឆ្នាំ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាល្លឺម៉ង់​ថា ៖រយៈពេល២០ ឆ្នាំ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា រយៈពេល ២០ ឆ្នាំមកនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ដែលកំពុងធ្វើឲ្យកម្ពុជា ផ្លាស់ប្តូរមុខមាត់យ៉ាងលឿនបំផុត នៅលើឆាកអន្តរជាតិ ។ លោក Christian Berger ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងជំនួបជាមួយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោក Christian Berger ​បានឲ្យដឹងថា កម្ពុជាក្នុងបរិការណ៍បច្ចុប្បន្ន ជាប្រទេសមួយមានការអភិវឌ្ឍន៍ និងមានសុខសន្តិភាពពេញលេញ ដែលសមិទ្ធផលទាំងនោះ បានកើតឡើងពីការខិតខំប្រឹងប្រែងដោយផ្ទាល់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាឧត្តម្ភមគ្គុទេស្ទដ៍ឆ្នើម នៅក្នុងដំណើរការអភិវឌ្ឍន៍នេះ ។ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា កម្ពុជា-អាល្លឺម៉ង់ មានប...
ព្រះរាជជីវប្រវត្តិសង្ខេប៖ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី 

ព្រះរាជជីវប្រវត្តិសង្ខេប៖ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី 

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះអង្គ ព្រះប្រសូតនៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ ។ ព្រះរាជប្រវត្តិសង្ខេប៖ ព្រះនាមពេញ៖ សម្ដេចរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី ព្រះនាមដើម៖ នរោត្ដម បុប្ផាទេវី គោរមងារ៖ ទេពនាថវដ្តីឯក ព្រះឋានៈ៖ ព្រះរាជបុត្រី ប្រសូត៖ ថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៤៣ ព្រះបិតា៖ នរោត្ដម សីហនុ ព្រះមាតា៖ ផាត់ កាញ៉ុល សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្ដមប្រឹក្សាផ្ទាល់ ព...
 ក្នុងមួយថ្ងៃ កម្ពុជាត្រូវការឈាមជាង ២០០ប្លោកដើម្បីជួយសង្រ្គោះអ្នកជំងឺ

 ក្នុងមួយថ្ងៃ កម្ពុជាត្រូវការឈាមជាង ២០០ប្លោកដើម្បីជួយសង្រ្គោះអ្នកជំងឺ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖  មន្រ្តីជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានបញ្ជាក់ថា កម្ពុជាក្នុងមួយថ្ងៃតម្រូវការឈាមប្រមាណជាង២០០ប្លោក ដើម្បីជួយសង្រ្គោះអ្នកជំងឺជាច្រើន ខាងផ្នែកបច្ចេកទេស សម្ភារៈ និងបរិក្ខាបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍នៅក្នុងវិស័យសុខាភិបាល។ នៅក្នុងកម្មវិធី ទឹកចិត្តមនុស្សធម៌ រួមគ្នាបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្ស កាលពីព្រឹកថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៩នេះ នៅមន្ទីរពេទ្យជោរៃ ភ្នំពេញ លោកវេជ្ជបណ្ឌិត ខៃ សុខហេង អនុប្រធានការិយាល័យបច្ចេកទេសនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានប្រសាសន៍ថា សព្វថ្ងៃនេះអ្នកជំងឺជាច្រើនដែលទទួលការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជន ដែលជួយដល់អ្នកជំងឺខ្វះខាតឈាម ដូចជា ស្រ្តីសម្រាលកូន គ្រោះថ្នាក់ចរាចរណ៍ ជំងឺផ្នែកមហារីក និងការលាងឈាមជាដើម។  លោកវេជ្ជបណ្ឌិត ទង វាញ់ត្រា (TON THANHTRA) អគ្គនាយកមន្ទីរពេទ្យ ជោរៃ ភ្នំពេញ បានឲ្យដឹងថា នេះជាលើកទី៦ហើយ ដែលមន្ទីរពេទ្យរៀបចំកម្មវិធីនេះឡើងដើម្បីជួយអ្នកជម្ងឺដែល...
រដ្ឋ និងឯកជន ជាដៃគូចាំបាច់ ដើម្បីបង្កើនដល់ការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច

រដ្ឋ និងឯកជន ជាដៃគូចាំបាច់ ដើម្បីបង្កើនដល់ការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖  មន្ត្រីជនខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ដៃគូរវាងរដ្ឋ និងឯកជន គឺជាការងារចាំបាច់មួយ ដើម្បីពង្រីកវិសាលភាព និងធានាបានគុណភាពនៃសេវាសាធារណៈ ការលើកកម្ពស់សុខុមាលភាពសង្គម ។ ដើម្បីគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលវែង និងបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ។ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើង នៅក្នុងសិក្ខាសាលាស្តីពី “ភាពជាដៃគូរវាងរដ្ឋនិងឯកជន បទពិសោធន៍ប្រទេសចិន” ។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ។ លោក រដ្ឋលេខាធិការ ហ៊ាន សាហ៊ីប បានថ្លែងថា ប្រទេសកម្ពុជា និងប្រទេសចិន មានចំណងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីដ៏យូរអង្វែងមកហើយ ក្នុងរយៈពេលជាង ១០ ឆ្នាំកន្លងមក នេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន...
រឿងក្រៅឆាកនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ

រឿងក្រៅឆាកនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ប្រទេសថៃ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ។ ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំខ្នាតធំចុងឆ្នាំ ថៃបានព្យាយាមចំរ៉ាញ់ និងជ្រើសរើសអ្វីដែលល្អៗរួមទាំងទីតាំងដ៏ធំសម្បើមដែលពុំធ្លាប់មាននៅក្នុងការរៀបចំកិច្ចប្រជុំអាស៊ាន ក្នុងរយៈពេលពីរទស្សវត្សរ៍កន្លងមកនេះ។ ចង់ដឹងថាមានអ្វីប្លែកខ្លះមានអ្វីល្អ និង អ្វីមិនល្អ សូមតាម ដានដូចតទៅ៖ * កម្លាំងសន្តិសុខពង្រាយស្ទើរពេញទីក្រុងបាងកក៖ ថៃបានដាក់ពង្រាយកម្លាំងសន្តិសុខហួសពីការស្មានរហូតដល់ទៅជិត២ម៉ឺននាក់ ដើម្បីធានាសុវត្ថិភាពមេដឹកនាំធំៗមកពីប្រទេសទាំង១៨ ។ ប៉ុន្តែរាសីរបស់ប្រទេសថៃនៅចុងឆ្នាំ២០១៩នេះ ដូចជាមិនសូវល្អ សោះ នៅពេលខ្លួនធ្វើជាម្ចាស់ផ្ទះស្រាប់តែប្រធានាធិបតីសហរដ្ឋអាមេរិក មេដឹកនាំខ្នាតយក្ស Donald Trump អវត្តមានមិនមកចូលរួមប្រជុំ។ * តើកត្តាអ្វីដែលធ្វើឲ្យប្រធានាធិបតី Trump មិនមកប្រជុំនៅថៃ? មានការប...
ក្រសួងទេសចរណ៍ ៖ ប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍លើកទី១ សម្រាប់ឆ្នាំ២០១៩-២០៣០

ក្រសួងទេសចរណ៍ ៖ ប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍លើកទី១ សម្រាប់ឆ្នាំ២០១៩-២០៣០

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
  ភ្នំពេញ ៖  ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី១ និងពិធីប្រកាសដាក់ឲ្យប្រើប្រាស់គោលនយោបាយជាតិអេកូទេសចរណ៍ (២០១៩-២០៣០) នៅសណ្ឋាគារហ្គាដិនស៊ីធី (Garden City) រាជធានីភ្នំពេញ។ ពិធីបើកវេទិកានេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ រីឯពិធីបិទវេទិកានេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ វេទិការយៈពេល ០១ថ្ងៃទី១៩ ខែវិច្ឆិកានេះ មានការចូលរួមពីថ្នាក់ដឹកនាំជាសមាជិករាជរដ្ឋាភិបាល ក្រុមការងារអន្តរក្រសួង តំណាងក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ប្រតិបត្តិករ សមាគមក្នុង ឧស្សាហកម្មទេសចរណ៍ សហគមន៍ទេសចរណ៍ សហគមន៍ អ...