ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

រដ្ឋបាល​ព្រៃឈើស្រុកឆែប​ និងអភិបាលរងស្រុក ចុះបង្ក្រាបទីតាំងស្តុកឈើលួចលាក់មួយកន្លែង

រដ្ឋបាល​ព្រៃឈើស្រុកឆែប​ និងអភិបាលរងស្រុក ចុះបង្ក្រាបទីតាំងស្តុកឈើលួចលាក់មួយកន្លែង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះវិហារ៖ លោក សុខ មុន្នីរិទ្ធិ អភិបាលរងស្រុក និងលោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប ព្រមទាំងកងកម្លាំងប្រដាប់អាវុធ បានចុះបង្ក្រាបទីតាំង​លួចលាក់ស្តុបឈើមួយកន្លែង និងរឹបអូសឈើមួយចំនួន ស្ថិតនៅភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលបពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ ។ លោក សុខ មុន្នីរិទ្ធិ អភិបាលរងស្រុកឆែប បានបញ្ជាក់ថា នៅក្នុងករណីបង្ក្រាបកន្លែងស្តុបឈើលួចលាក់នេះ មិនឃើញមានម្ចាស់ឈើចេញមុខមកបកស្រាយទទួលថាជារបស់ខ្លួននោះឡើយ។ លោកបានបន្តថា ចំពោះការបង្ក្រាបទីតាំងលួចលាក់ស្តុបឈើនេះ កម្លាំងជំនាញ​រឹបអូសរទេះកង់ឡានចំនួន០៤ គ្រឿង រួមនិងឈើអារប្រភេទ លេខ២ «ឈើទាល» ចំនួន១៦៨សន្លឹក។ ក្រោយពីបានពិនិត្យ និងធ្វើកំណត់ហេតុរួចមក សមត្ថកិច្ចបានដឹកយកមករក្សាទុក្ខ នៅថ្នាលបណ្តុះកូនឈើ នៃផ្នែករដ្ឋបាលព្រៃ​ឈើឆែប ដើម្បីរៀបចំចាត់ចែងទៅតាមនីតិវិធី។ សូមបញ្ជាក់ថា បន្ទាប់ពី​លោក ប្រាក់ សុវណ្ណ បានឡើងកាន់តំណែងជាអភិបាលខេត្តព្...
 អភិបាលខេត្តតាកែវ ប្រកាសផ្ដល់ប្រាក់១លានរៀល ដល់សមត្ថកិច្ច ដែលចាប់បានឡានដឹកជ្រូកនាំចូលពីវៀតណាម

 អភិបាលខេត្តតាកែវ ប្រកាសផ្ដល់ប្រាក់១លានរៀល ដល់សមត្ថកិច្ច ដែលចាប់បានឡានដឹកជ្រូកនាំចូលពីវៀតណាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
​តាកែវ៖​ កាលពី​ថ្ងៃ​ទី​០៦​ ខែកក្កដា​ ឆ្នាំ​២០១៩​នេះ​ លោក​ អ៊ូច​ ភា​ អភិបាល​ខេត្តតាកែវ​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ ប្រ​សិន​អាជ្ញាធរ​មូលដ្ឋាន​ ស្រុក​ ក្រុង​ ណា​ដែល​ចាប់​បាន​ឡាន​ដឹក​ជ្រូក​ ខុសច្បាប់​នៅ​ក្នុង​មូល​ ដ្ឋា​ន​របស់​ខ្លួន​នោះ​ នឹង​ទទួល​បាន​ថវិកា​លើកទឹកចិត្ត​ចំនួន​១​លាន​រៀល​ ពី​អភិបាលខេត្ត​ផ្ទាល់​តែ​ម្ដង​។​ លោកអភិបាល​បាន​សំណូម​ដល់​ បងប្អូន​ប្រជាពលរដ្ឋ​ ឬ​មជ្ឈដ្ឋាន​មួយ​ចំនួន​ សូមកុំ​ច្នៃប្រឌិត​ ផ្តិត​ យក​រូបភាព​ ពី​កន្លែង​ផ្សេង​ ហើយ​មក​វាយប្រហារ​ វា​មិន​បាន​ផល​អ្វី​ទេ​ មាន​តែ​ការ​ចូល​ រួម​ទេ​ទើប​ទទួល​បាន​ជោគជ័យ​ទាំងអស់​គ្នា​។​ លោកវ​ បាន​បន្ត​ថា​ (​មាន​តែ​ការ​សហការ​ចូលរួម​ទេ​ ទើប​ទទួល​បាន​ជោគជ័យ​។​ ជន​អគតិ​ គេ​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​ គេ​មិន​បាន​ គិត​ពី​ផល​ប៉ះពាល់​ដល់​សុខភាព​សាធារណ​ទេ​។​ ដូច្នេះ​មាន​តែ​កិច្ចសហការ​ចូលរួម​ពី​គ្រប់​អ្នក​ពាក់ព័ន្ធ​ និង​ជា​ពិសេស​ បងប្អូន​ប្រជាពល...
ក្រសួងអប់រំពន្យល់ពីការ កាត់​បន្ថយ​​ចំនួន​មុខវិជ្ជា​ប្រឡង​​បាក់ឌុប​

ក្រសួងអប់រំពន្យល់ពីការ កាត់​បន្ថយ​​ចំនួន​មុខវិជ្ជា​ប្រឡង​​បាក់ឌុប​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះបានបញ្ជាក់ថា ​មុខវិជ្ជា​ប្រឡង​ក្នុង​គោលបំណង​បន្ថយ​បន្ទុក និង​ការ​ខ្វល់​ខ្វាយ​​របស់​បេក្ខជន​ពី​ការ​ប្រឡង​រយៈ​ពេល​ ២ថ្ងៃ​កន្លះ​ មក​នៅ​​ត្រឹម​​រយៈ​ពេល​ ២ថ្ងៃ និង​ពី១០មុខវិជ្ជា មក​នៅ​ត្រឹម​​​៧​មុខវិជ្ជា​។។ ក្រសួងអប់រំបានអះអាងថា ការកាត់កាត់​បន្ថយ​ចំនួន​មុខវិជ្ជា​ប្រឡង​បាក់ឌុបនេះ ចំណុច​នេះ​មិន​បាន​​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​គុណភាព​នៃ​ការ​សិក្សា​ទេ​ ដោយ​សិស្ស​ទាំង​អស់​បាន​ពង្រឹង​សមត្ថភាព​តាមរយៈ​ការ ​ប្រឡង​ឆមាស​នូវ​គ្រប់​មុខវិជ្ជា​រួច​ហើយ។ សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩នេះ នឹងធ្វើឡើងរយៈពេល២ថ្ងៃ ចាប់​ពី​ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ៕  ...
លោក ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីសាធារណការនិងដឹកជញ្ជូននិងអ្នកស្រុកកោះធំជាង២០០នាក់ទៅសិក្សាស្វែងយល់ប្រវត្តិតស៊ូ ដើម្បីសន្តិភាព

លោក ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីសាធារណការនិងដឹកជញ្ជូននិងអ្នកស្រុកកោះធំជាង២០០នាក់ទៅសិក្សាស្វែងយល់ប្រវត្តិតស៊ូ ដើម្បីសន្តិភាព

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំមន្ត្រីសាធារណការ និងដឹកជញ្ជូន និងអ្នកស្រុកកោះធំជាង២០០នាក់ទៅសិក្សាស្វែងយល់ប្រវត្តិ តស៊ូ ដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំកម្ពុជាដែលឆ្លាក់ជាប់លើជញ្ជាំង និងតាំងបង្ហាញពាសពេញបរិវេណនៃវិមានឈ្នះឈ្នះ មានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនកម្ពុជា កម្មវិធីនេះរៀបចំឡើងនៅវិមានឈ្នះឈ្នះត្រូវបានទទួលស្វាគមន៍ ពីក្រុមការងារមគ្គុទេសយ៉ាងយកចិត្តទុកដាក់កនុងការណែនាំចង្អុលបង្ហាញឲ្យគណប្រតិភូបានជ្រាបពីអត្ថន័យនៃរូបភាព និងវត្ថុតាំងនានាពាក់ព័ន្ធនឹងការតស៊ូ ដើម្បីសន្តិភាព និងការអភិវឌ្ឍរបស់ថ្នាក់ដឹកនាំកម្ពុជាឆ្លាក់ជាប់លើជញ្ជាំង និងតាំងបង្ហាញពាសពេញបរិវេណនៃវិមាននេះ។ លោកទេសរដ្ឋមន្ដ្រីបានយកឱកាសនេះគូសបញ្ជាក់ថា សុខសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងសមិទ្ធផលនានាដែលសម្រេចបានដ៏ត្រចះត្រចង់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រ...
ពលរដ្ឋរិះគន់ អាជ្ញាធរឃុំជាចរឿងទៅបោះបង្គោលរំលោភយកដីមាត់ស្ទឹងអូរចាន់ធ្វើជាកម្មសិទ្ធិឯកជន

ពលរដ្ឋរិះគន់ អាជ្ញាធរឃុំជាចរឿងទៅបោះបង្គោលរំលោភយកដីមាត់ស្ទឹងអូរចាន់ធ្វើជាកម្មសិទ្ធិឯកជន

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រៃវែង៖​ ក្រោយពីមានសារព័ត៍មានចុះផ្សាយ រឿងដីនៅស្ទឹងអូរចាន់ មានគេបោះបង្គោលរំលោភយកធ្វើជាកម្មសិទ្ធិឯកជន​ ដោយក្នុងនោះមានទាំងលោកមេឃុំ និងស្មៀន ឃុំជាច និងមនុស្សពាក់ព័ន្ធមួយចំនួនទៀត ។​ បន្ទាប់មានព័ត៍មានផ្សាយរួចមកខាងរដ្ឋ បាលឃុំ ដោយ លោក ថាច សុខ ខ្លួនឯងផ្ទាល់ជា ស្មៀនឃុំ និងជាក្មួយ ប្រសារ លោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុវជន បានធ្វើលិខិតបំភ្លឺ ដល់បណ្តាញអ្នកលេងសង្គមហ្វេស បុក ប៉ុន្តែថ្មីនេះ ក្រុម ពលរដ្ឋនៅតែមិនសុខចិត្តនោះទេ ដោយទាមទារឲ្យរំលាយរបងនិងកាចដីនោះចេញ។ ក្នុងលិខិតនោះលោកថាច សុខ បានបញ្ជាក់ថា «ចំពោះដីមួយកន្លែងទៀតដែលបានធ្វើរបងចាក់ដីនោះ ជាដីកម្មសិទ្ធិបុគ្គលដែលថាច សុខ បានទិញពីឈ្មោះ ឈាង នៅភូមិជ័យមុនី កាលពីឆ្នាំ២០១៨ មកម្លេះ » ។ ក្រោយមានការបំភ្លឺបែបនេះ អ្នកលេងហ្វេសបុកម្នាក់ផេកឈ្មោះសូ ភក្តី(So Pheakdey) បានសរសេរតបវិញថា ដំរីស្លាប់មិនអាចយកចង្អេរមកបាំង វាមិនជិតទេ សូមអស់លោកបង្ហាញឯកសារព...
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំពិព័រណ៍ការងារនិងផលិតភាពលើកទី៣ឆ្នាំ២០១៩ខាងមុខនេះ​

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំពិព័រណ៍ការងារនិងផលិតភាពលើកទី៣ឆ្នាំ២០១៩ខាងមុខនេះ​

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារ និងផលិតភាពសៀមរាប លើកទី៣ ឆ្នាំ២០១៩ (Career and Productivity Fair-Siem Reap 2019)ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកក្កដា ខាងមុខនេះ។​ កម្មវីធីពិព័រណ៍ការងារ និងផលិតភាពក្រោមកិច្ចគាំទ្រពីសាលាខេត្ដសៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប (ស.ស.យ.ក) និងអង្គការអន្ដរជាតិខាងការងារ (ILO)។ពិព័រណ៍ការងារ និងផលិតភាពសៀមរាប ឆ្នាំ២០១៩នេះ ចូលរួមដោយមិនគិតថ្លៃចាប់ផ្តើមពីម៉ោង ០៨:០០ នាទីព្រឹក ដល់ម៉ោង ២០:០០ នាទីយប់ នៅសួនច្បារព្រះអង្គចេកព្រះអង្គចម។ លោកអ្នកនឹងមានឱកាស ជួបស្ថាប័ន ក្រុមហ៊ុនធំៗក្នុងវិស័យកំពុងមានតម្រូវការក្នុងខេត្ត។ - ជួបបេក្ខជនមានសមត្ថភាពជាច្រើនពាន់នាក់ - ផ្សព្វផ្សាយពីតម្រូវការកម្លាំងពលកម្ម - ដាក់ពាក្យសម្ភាស និងជ្រើសរើសបុគ្គលិកផ្ទាល់ - ទទួលបានការណែនាំអាជីព បទពិសោធន៍ ជំនាញទីផ្សារការងារ កំពុងត្រូវការ និងឱកាសបណ្តុះបណ្តាលគ្រប់ប្រភេទ - ទទួលបានប...
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើកកិច្ចប្រជុំបន្ទាន់ត្រួតពិនិត្យរឹតបណ្តឹងការអនវត្តច្បាប់ចរាចរណ៍លើផ្លូវគោក

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បើកកិច្ចប្រជុំបន្ទាន់ត្រួតពិនិត្យរឹតបណ្តឹងការអនវត្តច្បាប់ចរាចរណ៍លើផ្លូវគោក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ក្រសួងសាធារណការនិងដឹកជញ្ជូនបានកោះប្រជុំប្រធាននាយកដ្ឋានអភិវឌ្ឍន៍ និងសហប្រតិបត្តិការ តំណាងលេខាធិការដ្ឋានសម្របសម្រួលផ្នែកឯកជន និង ឧកញ៉ា សូ ងួន សហប្រាធានក្រុមការងារ ផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនចូលរួមកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យរឹត បណ្តឹងការអនុវត្តច្បាប់ចរាចរណ៍លើផ្លូវគោក”។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសប៍ថា ក្រុមហ៊ុន សមាគមដែលប្រកប របរទាក់ទងនឹងការដឹកជញ្ជូនសរុប ១៥០ក្រុមហ៊ុនចូលរួមហើយគោលបំណងនៃកិច្ចប្រជុំគឺចង់ទទួលធាតុចូលពិផ្នែកឯកជនលើបញ្ហាអនុវត្តច្បាប់ចរាចណ៍ផ្លូវគោគ ដែលរដ្ឋាភបាលបានចេញឲ្យអនុវត្តគោរពតាមច្បាប់រដ្ឋកំណត់។ លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា ម្យ៉ាងវិញទៀត ផ្នែកឯកជនក៏បានសំណូមពរជួយដោះស្រាយ ហើយសូមឲ្យផ្នែកឯកជនគោរពតាមច្បាប់ដែលបានកំណត់ ហើយរាល់សំណូមទាំងប៉ុន្មានដែលបានលើកឡើងទាំងអឹងទទួលយករាយការណ៍ជូនដល់ថ្នាក់ដឹ...
សម្ដេចតេជោ​ ហ៊ុន​ សែន​ ដឹកនាំគណៈប្រតិភូ​មកដល់កម្ពុជា ដោយនាំមកនូវជោគជ័យធំធេងជូនជាតិ

សម្ដេចតេជោ​ ហ៊ុន​ សែន​ ដឹកនាំគណៈប្រតិភូ​មកដល់កម្ពុជា ដោយនាំមកនូវជោគជ័យធំធេងជូនជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា មកដល់កាន់ប្រទេសកម្ពុជាវិញ បន្ទាប់ពីបានអញ្ជើញទៅចូលរួមកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩” ដែលមានរយៈពេល៣ថ្ងៃ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នៅក្នុងបេសកកម្មនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាមួយការប្រកាសចេញជាផ្លូវការនូវ “យុទ្ឋសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ហើយនឹងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ឋិមនុស្ស UN ផងដែរ។ សូមរំឭកថា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ទាប់ពីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិហើយនោះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោកជំទាវ ម...
អភិបាល​ខេត្តព្រះវិហារ​​ថ្មី​៖​ កងកម្លាំងទាំងអស់​ត្រូវ​ថែរក្សា​បង្គោល​ព្រំដែន​ កម្ពុជា​ -​ ឡាវ​ ឱ្យ​បានគង់វង្ស

អភិបាល​ខេត្តព្រះវិហារ​​ថ្មី​៖​ កងកម្លាំងទាំងអស់​ត្រូវ​ថែរក្សា​បង្គោល​ព្រំដែន​ កម្ពុជា​ -​ ឡាវ​ ឱ្យ​បានគង់វង្ស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ព្រះ​វិហារ​៖​ អភិបាលខេត្ត​ ព្រះ​វិហារ​ ទើប​ឡើង​ថ្មី​បានចុះ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​លេខ​២៤​ និង​បាន​ណែនាំ​ឱ្យ​កងកម្លាំង​ ចេះ​ថែរក្សា​បង្គោល​ព្រំដែន​ឱ្យ​បាន​ល្អ​ ចៀសវាង​មានការ​បាក់រ​លំដោយ​ប្រការ​ណាមួយ​​។​  លោកប្រាក់​ សុវណ្ណ​ អភិបាលខេត្ត​ ព្រះ​វិហារ​មី​រួម​ដំណើរ​ ដោយ​ មន្ត្រីរាជការ​កងកម្លាំងប្រដាប់អាវុធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​ចុះ​ពិនិត្យមើល​ ភូមិសាស្ត្រ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​ -​ ឡាវ​ ក្នុងភូមិ​កំពង់​សង្កែ​ ឃុំ​កំពង់​ស្រឡៅ​មួយ​ ស្រុក​ឆែប ខេត្តព្រះវិហារ កាលពី​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៩​ នេះ​។​ លោកអភិបាលខេត្ត​ បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​ដែនដី​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​តាម​ព្រំដែន​ត្រូវ​ថែរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​ ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ឲ្យ​បាន​ល្អ​ប្រសើរ​ត្រូវ​ ទប់ស្កាត់​ការ​ចរាចរណ៍​ ជួញដូរ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ក៏​ដូច​ជា​ការ​ឆ្លង​ដែន​ខុស...
តំណាង​ស្រប​ច្បាប់​លោក ​ឧកញ៉ា លី ​សាយ​ឃាង ​ឆ្លើយបំភ្លឺ​ ក្ក្រោយលោកប ញឹក ប៊ុនឆៃ អះអាងថា លោកឧកញ៉ា លី ​សាយ​ឃាង​បាន​លក់​ដី​កំពុងមាន​ទំនាស់​ជូន​គាត់

តំណាង​ស្រប​ច្បាប់​លោក ​ឧកញ៉ា លី ​សាយ​ឃាង ​ឆ្លើយបំភ្លឺ​ ក្ក្រោយលោកប ញឹក ប៊ុនឆៃ អះអាងថា លោកឧកញ៉ា លី ​សាយ​ឃាង​បាន​លក់​ដី​កំពុងមាន​ទំនាស់​ជូន​គាត់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បន្ទាប់ពីលោក ញឹក ប៊ុនឆៃ កាលពី​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ បានធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់ខ្លួន និង​សារព័ត៌មាន​នានាបានផ្សាយថា លោក ឧកញ៉ា លី សាយ​ឃាង បាន​លក់​ដី​កំពុងមាន​ទំនាស់​ជូន​គាត់​(​ញឹក ប៊ុនឆៃ​) តាម​កិច្ចសន្យា​ប្រគល់​សិទ្ធិ​លក់​-ទិញអចលនវត្ថុ(​ដី​)​ចុះ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១៨​នោះ។ ចំណែក លោក តាំង សុខឃី តំណាង​ស្របច្បាប់​របស់​លោក ឧកញ៉ា លី សាយ​ឃាង វិញបានបញ្ជាក់ថា លិខិត «​កិច្ចសន្យា​ប្រគល់​សិទ្ធិ​លក់​~​ទិញ​អចលនវត្ថុ​​​(​ដី​) នេះ គឺគឺកម្គឺកម្រិតសិទ្ធិជូនលោក ញឹក ប៊ុនឆៃ ត្រឹមតែ​ជា​«​ឈ្មួញកណ្ដាល​» (​អ្នក​គួក​ជេ​) មិន មែនមានន័យថា គាត់​ជា​«​អ្នកទិញ​»​ទេ។ លោកបានបន្ថែមថា លិខិត«កិច្ចសន្យាប្រគល់សិទ្ធិលក់~ទិញអចលនវត្ថុ​»​នេះ មិនមាន​តម្លៃ​ស្មើនឹង​លិខិត​«​កិច្ចសន្យា​ប្រគល់​សិទ្ធិ​លក់​~​ទិញ​អចលនវត្ថុ​(​ដី​)​នោះឡើយ។  ...