ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផ្សព្វផ្សាយ «ទស្សនវិស័យមុខរបរ និងការងារ» ដែលជាត្រីវិស័យនាំផ្លូវយុវជនដើម្បីស្វែងរកការងារ និងត្រៀមខ្លួនចូលទីផ្សារការងារ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយទស្សនវិស័យមុខរបរ និងការងារ(Occupational Outlook) ឆមាសទី២ ឆ្នាំ២០២៥ ដើម្បីផ្សព្វផ្សាយពីតម្រូវការជំនាញ និងការងារសម្រាប់យុវជន ដោយបានបញ្ចូលបន្ថែមព័ត៌មានទាក់ទងនឹងតម្រូវការ គុណវុឌ្ឍិ និងជំនាញ សម្រាប់ជាត្រីវិស័យនាំផ្លូវយុវជនដែលស្វែងរកការងារដំបូង ក្នុងការជ្រើសរើសមុខរបរដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។
ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ទស្សនវិស័យមុខរបរ និងការងារនេះ ត្រូវបានប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធដូចជា ការប្រមូលទិន្នន័យតម្រូវការងារពីក្រុមហ៊ុន និងគ្រឹះស្ថាន ទិន្នន័យពីទីភ្ជាក់ងារជាតិមុខរបរ និងការងារ(NEA) និងទិន្នន័យតម្រូវការកម្លាំងពលកម្មដែលក្រុមហ៊ុន និងគ្រឹះស្ថានគ្រោ...








