អ្នកវិនិយោគក្នុងស្រុកអំពាវនាវឱ្យអ្នកវិនិយោគខ្មែរងាកមកបោះទុនលើវីស័យកសិកម្មដែលកំពុងមានឱកាសច្រើន
(ភ្នំពេញ)៖ អ្នកឧកញ៉ា ហេង ឡុង អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាវិនិយោគិនខ្មែរមួយរូប ក្នុងវិស័យកសិកម្មនៅកម្ពុជាបានអំពាវនាវដល់បណ្ដាលអ្នកវិនិយោគ អ្នកមានធនធានងាកមកវិនិយោគលើវីស័យកសិកម្មក្នុងស្រុក ដែលកំពុងមានឱកាសយ៉ាងច្រើន ជាពិសេ អាចជួយរដ្ឋាភិបាល ក្នុងការបង្កើតការងារជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ។
ការអំពាវនាវ របស់អ្នកឧកញ៉ាអនុប្រធានសមាគមឧកញ៉ាកម្ពុជា នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ដែលដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានដឹកនាំអ្នកសារព័ត៌មានចំនួន៤០នាក់ មកពី២២ស្ថាប័ន ទៅចុះយកព័ត៌មាននៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីផ្សព្វផ្សាយទាក់ទងនឹងដំណាំកសិឧស្សាហកម្មរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០២៥។
នៅក្នុងដំណើរបេសកកម្មរយៈ២ថ្ងៃនេះ ក្រុមអ្នកសារបានទៅទស្សនកិច្ច និងផលិតព័ត៌មាន នៅតំបន់ចំការទុរេន ចំការចេក ចំការកៅស៊ូ រោងចក្រផលិតជី រោងចក្រផលិតកេសក្រដាស់ និងស្វែងយល់ទីតាំងប្រមូល និងវេចខ្ច...








