ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

អ្នកឧកញ៉ា ហេង ឡុង និង លោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦

អ្នកឧកញ៉ា ហេង ឡុង និង លោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អ្នកឧកញ៉ា ហេង ឡុង អគ្គនាយកក្រុមហ៊ុន ឡុង ស្រេង អ៊ីនធើណេសិនណល់ និង លោកជំទាវ ដែលបានឧបត្ថម្ភថវិកាចំនួន ១០,០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» តាមរយៈមូលនិធិសភាពាណិជ្ជកម្មកម្ពុជា។ សភាពាណិជ្ជកម្មកម្ពុជា សូមគោរពជូនពរ អ្នកឧកញ៉ា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមមានសុខភាពល្អបរិបូណ៌ ជោគជ័យគ្រប់ភារៈកិច្ច និងសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍។...
លោកជំទាវ ហ៊ុន ស៊ីណាត ផ្ទុះប្រតិកម្មខ្លាំងៗលើ លទ្ធផលបន្ថយស័ក្តិ មន្ត្រីជក់ Vape៖ «បើកូនរាស្ត្រវិញបែបគុកបាត់ហើយ» ចុះបទបញ្ជា ៩ ចំណុចរបស់សម្តេចធិបតីគិតម៉េចវិញ?

លោកជំទាវ ហ៊ុន ស៊ីណាត ផ្ទុះប្រតិកម្មខ្លាំងៗលើ លទ្ធផលបន្ថយស័ក្តិ មន្ត្រីជក់ Vape៖ «បើកូនរាស្ត្រវិញបែបគុកបាត់ហើយ» ចុះបទបញ្ជា ៩ ចំណុចរបស់សម្តេចធិបតីគិតម៉េចវិញ?

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ លោកជំទាវ ហ៊ុន ស៊ីណាត បានចេញមុខរិះគន់យ៉ាងចាស់ដៃ ដោយចាត់ទុកថាចំណាត់ការនេះមានភាពធូររលុង និងមិនមានយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋទូទៅ។ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលដែលមន្ត្រីនគរបាលស័ក្តិ ៥ រូបនោះ ទទួលបានត្រឹមតែការបន្ថយស័ក្តិមកត្រឹមស័ក្តិ ៤ កន្លះ។ លោកស្រីបានសរសេរក្នុងហ្វេសបុកថា៖ «ស្រុកខ្មែរ កុំយកច្បាប់ហ្នឹងមកអនុវត្តលើប្រជាជន ព្រោះអ្នកកាន់ច្បាប់ល្មើសហើយអត់ទទួលបានការពិន័យផងនោះខ្លួនជាមន្ត្រីនគរបាលជក់បារីអេឡិចត្រូនិកបន្ថយស័ក្កិ បើកូនរាស្ត្រវិញបែបគុកបាត់ហើយ។ម្យ៉ាងទៀតបទបញ្ជាដែលមានចំនួន9ចំណុចរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ា ណែតនោះគិតម៉េចវិញ។»។ យោងតាមបទបញ្ជាលេខ ០២ បប. ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥៖ -ចំណុចទី ៩ បានចែងយ៉ាងច្បាស់ថា គ្រប់ក្រសួង ស្ថាប័ន ត្រូវដាក់ទណ្ឌកម្មខាងវិន័យរដ្ឋបាលឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីរាជការ មន្ត្រីនគរបាលជាតិ និងយោធិនទាំងឡាយណាដែ...
ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារARDB និងសហការីអញ្ជើញចុះពិនិត្យមើលដំណេីការតំឡេីងរោងចក្រផលិតជីសរីរាង្គមួយកន្លែងនៅខេត្តស្វាយរៀង

ឯកឧត្តមបណ្ឌិត កៅ ថាច អគ្គនាយកធនាគារARDB និងសហការីអញ្ជើញចុះពិនិត្យមើលដំណេីការតំឡេីងរោងចក្រផលិតជីសរីរាង្គមួយកន្លែងនៅខេត្តស្វាយរៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តស្វាយរៀង, ល្ងាចថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB)និងសហការីបានអញ្ជើញចុះពិនិត្យមើលការរៀបចំតំឡេីងរោងចក្រផលិតជីរបស់ឧកញ៉ា សុក រ៉ាដូ ដែល ស្ថិតនៅក្រុងស្វាយរៀងនៃ ខេត្តស្វាយរៀង។ រោងចក្រផលិតជីនោះ ឈ្មោះ ក្រុមហ៊ុនផលិតជី ស្វាយរៀង ហ្វើថីឡាយហ្សឺ (Svayrieng Fertilizer Co., Ltd.)ដែលកំពុងតែមានផែនការ ផលិតជីសរីរាង្គហាយប្រ៊ីដ​(hybrid)​ មានប្រសិទ្ធភាពខ្ពស់​ និងតាមរូបមន្តត្រឹមត្រូវសម្រាប់ផ្គត់ផ្គង់ជូនដល់ កសិករ និងយកមកប្រើប្រាស់នៅក្នុងវិស័យកសិកម្មដែលកសិករកំពុងតែមានតម្រូវការខ្ពស់។ ជាគោលដៅរបស់ក្រុមហ៊ុន មានផែនការវិយោគរយ:ពេលវែង ដើម្បីចែកចាយជី បម្រើសេចក្តីត្រូវការរបស់កសិករ និងលក់ចែកចាយក្នុងខេត្តផងដែរ។​ ក្រុមហ៊ុនមានសមត្ថភាពផលិតជីដំបូងអាចបានប្រមាណ ២,៥០០ តោន ក្នុងមួយឆ្នាំ​ ។ ក្រុមហ៊ុននឹងពង្រីកសមត្ថភាពផលិតអោយធំជាងនេះទៀតនៅឆ្...
លោកបណ្ឌិត កៅ ថាច ជួបប្រជុំសមាជិក ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង

លោកបណ្ឌិត កៅ ថាច ជួបប្រជុំសមាជិក ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
[ខេត្តស្វាយរៀង]៖ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ បានជួបប្រជុំសំណេះសំណាលជាមួយសមាជិកក្រុមការងារចំពោះកិច្ចក្នុងវិស័យក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង ។ នៅក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី ឧកញ៉ា សុក រ៉ាដូ លោក ជេត ភិរម្យ និងលោក យន់ សុវណ្ណារិទ្ធិ ជាអនុប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសមាជិក-សមាជិកា ក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀង ។ ទន្ទឹមនេះ សមាគមបណ្តាញកសិករតេជោបានប្រកាសតែងតាំង ឧកញ៉ា សុក រ៉ាដូ ជាអនុប្រធានសមាគមបណ្តាញកសិករតេជោ ទទួលបន្ទុកប្រចាំខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចំពោះកិច្ចក្នុងវិស័យបន្លែ និងជីកសិកម្ម ប្រចាំខេត្តស្វាយរៀងផងដែរ។...
រដ្ឋមន្រ្តីក្រសួងការងារ ចាត់ទុកបងប្អូនកម្មករនិយោជិតជាវីរបុរសនៃគ្រួសារ និងសង្គមជាតិ

រដ្ឋមន្រ្តីក្រសួងការងារ ចាត់ទុកបងប្អូនកម្មករនិយោជិតជាវីរបុរសនៃគ្រួសារ និងសង្គមជាតិ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ស្វាយរៀង)៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» ដែលបានប្រារព្ធឡើងនៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ដែលមានអ្នកចូលរួមប្រមាណជា ១ ៦០០នាក់។ ក្នុងទិវាប្រចាំឆ្នាំដ៏មានអត្ថន័យជ្រាលជ្រៅរបស់កម្មករនិយោជិត នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបងប្អូនកម្មករនិយោជិតទាំងអស់ ដោយបានចាត់ទុកកម្មករនិយោជិតគឺជា«វីរបុរសពិតប្រាកដនៃគ្រួសារ សង្គម និងប្រទេសជាតិ» ដោយសារបានលះបង់កម្លាំងកាយចិត្តមកបំពេញការងារនៅតាមបណ្ដារោងចក្រ សហគ្រាស ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងក្លាយជាសសរស្ដម្ភដ៏រឹងមាំក្នុងការស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់ការចំណាយប្រ...
កម្ពុជាបញ្ជាក់ពីគំរូអនុវត្តដ៏ល្អនៃការសិក្សាផ្អែកលើការងារ (WBL)និងជំរុញការចល័តកម្លាំងពលកម្មដោយសេរីនៅក្នុងតំបន់អាស៊ានដោយគ្មានការរើសអើង ក្នុងកិច្ចប្រជុំអាស៊ាន-ស្វីស

កម្ពុជាបញ្ជាក់ពីគំរូអនុវត្តដ៏ល្អនៃការសិក្សាផ្អែកលើការងារ (WBL)និងជំរុញការចល័តកម្លាំងពលកម្មដោយសេរីនៅក្នុងតំបន់អាស៊ានដោយគ្មានការរើសអើង ក្នុងកិច្ចប្រជុំអាស៊ាន-ស្វីស

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការគ្រប់គ្រងគម្រោងថ្នាក់តំបន់ (RPSC) នៃគម្រោងគំនិតផ្ដួចផ្ដើមអាស៊ាន-ស្វីស (ASTI)។ ក្នុងឱកាសនោះ ឯកឧត្ដមបានគូសបញ្ជាក់ពីគំរូដ៏ល្អនៃការអនុវត្តការសិក្សាផ្អែកលើការងារ (WBL) របស់កម្ពុជា ក្នុងការអភិវឌ្ឍជំនាញកម្លាំងពលកម្មក្នុងបរិបទនៃបច្ចេកទេសទំនើប ដែលជាវឌ្ឍនភាពដ៏សំខាន់មួយនៃគម្រោង ASTI។ កិច្ចប្រជុំចុងក្រោយក្នុងដំណាក់កាលទី១ (២០២២-២០២៦) នេះ ក៏ជាឱកាសសម្រាប់ពិនិត្យមើលសមិទ្ធផល និងកំណត់ទិសដៅអនាគត ដើម្បីពង្រឹងប្រព័ន្ធ TVET របស់កម្ពុជា ឡាវ និងមីយ៉ាន់ម៉ាផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគម្រោងសម្រេចបានដោយ GIZ និងដៃគូអនុវត្ត ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា (SD...
ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និង មន្ទីរ-អង្គភាពនានាជុំវិញខេត្តកំពង់ចាម

ឯកឧត្តម ហេង សួរ អញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និង មន្ទីរ-អង្គភាពនានាជុំវិញខេត្តកំពង់ចាម

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
កំពង់ចាម:ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម អញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និង មន្ទីរ-អង្គភាពនានាជុំវិញខេត្តកំពង់ចាម ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា។ #MLVT #HENGSour...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ត្បូងឃ្មុំ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត ត្បូងឃ្មុំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ:នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំ សរុបចំនួន៨៨៩នាក់។ ពិធីចុះជួបសំណេះសំណាលនេះ ជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឲ្យមានតម្លាភាព ក៏ដូចជាជំរុញឲ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន ព្រមទាំងក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានបង្កើនការយកចិត្តទុកដាក់លើភារកិច្ចជាដែនសមត្ថកិច្ចរបស់ខ្លួន ទន្ទឹមនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ។ នាឱកាសនោះ សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្...
រាជរដ្ឋាភិបាល១កម្ពុជា បង្កើតក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប. ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

រាជរដ្ឋាភិបាល១កម្ពុជា បង្កើតក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប. ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
រាជរដ្ឋាភិបាល១កម្ពុជា បង្កើតក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន គ.ប.ឆ.ប. ដើម្បីបង្កើនប្រសិទ្ធភាពបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតក្រុមការងារចម្រុះចំណុះឱ្យលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. (ONLINE SCAMS) ដើម្បីចុះប្រតិបត្តិការតាមបណ្តាខេត្តគោលដៅសំខាន់ៗ។ ការរយៈសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦នេះ បញ្ជាក់ថា ក្រុមការងារចម្រុះចំណុះឱ្យលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានចំនួន៤ក្រុម រួមមាន៖ *ក្រុមការងារទី១៖ ទទួលខុសត្រូវខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ មណ្ឌលគីរី និងក្រចេះ ដឹកនាំដោយលោក ឌី វិជ្ជា *ក្រុមការងារទី២៖ ទទួលខុសត្រូវខេត្តព្...
ឯកឧត្តម ហេង សួរ និងលោកជំទាវ បានអញ្ជើញចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០២ព្រះវស្សា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម ហេង សួរ និងលោកជំទាវ បានអញ្ជើញចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០២ព្រះវស្សា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវ បានអញ្ជើញចូលរួមព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ថ្វាយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មគម្រប់ ១០២ព្រះវស្សា ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។ ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ នៅវត្តបទុមវតីរាជវរារាម #MLVT #HENGSour...