ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សង្គម និងកម្សាន្ត

ឧកញ៉ាបណ្ឌិត​ ឡាយ ឈុនហួ ដឹកនាំសមាជិកសមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជាចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងចាប់ដៃគូ និងការផ្គត់ផ្គង់កន្ទក់ និងអង្គាមរវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយក្រុមហ៊ុនវិរៈ ប៊ុនថាំ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖នៅក្រសួងពាណិជ្ជកម្ម ឧកញ៉ាបណ្ឌិត​ ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នារសៀលថ្ងៃចន្ទទី១៣ខែកក្កដាឆ្នាំ២០២៦នេះបានដឹកនាំសមាជិក សមាជិកាសហព័ន្ធស្រូវអង្ករកម្ពុជា ចូលរួមក្នុង កិច្ចប្រជុំពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងចាប់ដៃគូ និងការផ្គត់ផ្គង់កន្ទក់ និងអង្គាមរវាងសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយក្រុមហ៊ុនវិរៈ ប៊ុនថាំ ក្រោមការដឹកនាំរបស់ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ កិច្ចប្រជុំពិភាក្សាអំពីការផ្សារភ្ជាប់ទំនាក់ទំនងចាប់ដៃគូ និងការផ្គត់ផ្គង់អង្គាមនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើតផលិតផលប្រេងកន្ទក់ និងផលិតផលផ្សេងៗ សម្រាប់បំពេញតម្រូវការទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។...
លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាពនិងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន» បិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាព និងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន»

លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាពនិងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន» បិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាព និងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(រាជធានីភ្នំពេញ)៖ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល អគ្គនាយករងជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា តំណាង ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃអង្គារទី៧ ខែកក្កដាឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងកម្មវិធី និងព្រឹត្តិការណ៍ប្រកបដោយប្រសិទ្ធភាព និងការពង្រឹងនិរន្តរភាពរបស់ស្ថាប័ន» ព្រមទាំងបានប្រគល់វិញ្ញាបនបត្របញ្ជាក់ការបញ្ចប់វគ្គបណ្តុះបណ្តាលជូនដល់សិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ។ ក្នុងឱកាសនោះ លោកជំទាវ ឧកញ៉ា នួន ពេជ្រសុផល បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គម្រោង EU-German GATE របស់ភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ Cambodia) ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់ការរៀបចំវគ្គបណ្តុះបណ្តាលនេះឱ្យប្រព្រឹត្តទៅដោយជោគជ័យ។ លោកជំទាវ ឧកញ៉ា ក៏បានបង្ហាញនូវជំនឿជាក់ថា គម្រោង EU-German GATE នឹងបន្តគាំទ...
ឱកាសការងារជាង ៣ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប

ឱកាសការងារជាង ៣ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តសៀមរាប

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
(សៀមរាប)៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារចំនួន ៣ ៥០០ កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្តល់ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ជាពិសេសសម្រាប់អតីតពលករពីប្រទេសថៃ និងយុវជនរកការងារធ្វើ នាព្រឹកថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកអង្គរធំ ខេត្តសៀមរាប។ ថ្លែងក្នុងវេទិកាក្រោមប្រធានបទ«ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលមានប្រជាពលរដ្ឋជាង ៥៦០នាក់ចូលរួម ឯកឧត្តម ម៉ម វណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ឱកាសការងារទាំងជាង ៣ពាន់កន្លែងនេះ គឺស្ថិតក្នុងចំណោមឱកាសការងារជាង ៩ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រមូលពីតំបន់សេដ...
ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងសមាជិកក្រុមការងារចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋ

ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងសមាជិកក្រុមការងារចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ខេត្តបន្ទាយយមានជ័យ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានទី១ក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ និងលោកជំទាវ ព្រមទាំងសមាជិកក្រុមការងារបានចុះសួរសុខទុក្ខនិងចែកអំណោយដល់ប្រជាពលរដ្ឋនាថ្ងៃចុងសប្តាហ៍នាខែកក្កដាឆ្នាំ២០១៦នេះ។ ក្នុងឱកាសនោះ ឯកឧត្តមអនុប្រធានទី១ក្រុមការងារជាមួុយនិងសមាជិកសមាជិកាដោយក្នុងនោះក៏បានចែកជូននូវគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរដល់ប្រជាពលរដ្ឋដែលជាសមាជិកក្រុមការងារកំពុងតែខ្វះខាតនិងរងគ្រោះដោយភាពរាំងស្ងួតនិងទឹកជំនាន់។...
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឧបត្ថម្ភបន្ថែមបង្ហើយផ្លូវបេតុងអាមេប្រវែង ២០០ម៉ែត្រ ភ្ជាប់ពីភូមិពពេល ឃុំក្របៅ មកភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រឧបត្ថម្ភបន្ថែមបង្ហើយផ្លូវបេតុងអាមេប្រវែង ២០០ម៉ែត្រ ភ្ជាប់ពីភូមិពពេល ឃុំក្របៅ មកភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ឃុំជាច,ស្រុកកំចាយមារ ខេត្តព្រៃវែង ៖សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះបានជួយឧបត្ថម្ភបន្ថែមបង្ហើយផ្លូវបេតុងអាមេប្រវែង ២០០ម៉ែត្រ ភ្ជាប់ពីភូមិពពេល ឃុំក្របៅមកភូមិត្រពាំងធ្លក ឃុំជាច ស្រុកកំចាយមារ ព្រៃវែង។ តាមរយៈអំណោយដ៏ថ្លៃថ្លានេះ សោម ខុន មេឃុំជាច និងលោក ថាច សុខ ស្មៀនឃុំជាច ព្រមក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានជួយឧបត្ថម្ភបន្ថែមបង្ហើយផ្លូវបេតុងខាងលើនេះ ដើម្បីបម្រើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។ ក្នុងឃុំជាចនិងស្រុកកំចាយមារទាំងមូល មានការអភិវឌ្ឍយ៉ាងខ្លាំងខ្លាលើហេដ្ឋារចនាសម្ព័ន្ធជនបទ ប្រព័ន្ធធារាសាស្ត្រ និងសេដ្ឋកិច្ចមូលដ្ឋាន ក្រោមគម្រោងថវិកាមូលនិធិឃុំ-សង្កាត់ និងការជួយជ្រោមជ្រែងពីក្រុមការងាររាជរដ្ឋាភិបាល។ តាមរយៈសមិ...
ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកិនាំកិច្ចប្រជុំស្ដីពី «គម្រោងខ្សែច្រវ៉ាក់តម្លៃបសុសត្វប្រកបដោយបរិយាប័ន្ន»

ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកិនាំកិច្ចប្រជុំស្ដីពី «គម្រោងខ្សែច្រវ៉ាក់តម្លៃបសុសត្វប្រកបដោយបរិយាប័ន្ន»

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៅថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២៦នេះបានដឹកិនាំកិច្ចប្រជុំស្ដីពី«គម្រោងខ្សែច្រវ៉ាក់តម្លៃបសុសត្វប្រកបដោយបរិយាប័ន្ន»។ នៅក្នុងកម្មវិធីនេះក៏មានការចូលរួមពី លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អ្នកជំនាញ និងវិស័យឯកជនជាពិសេសអ្នកកសិករចិញ្ចឹមសត្វផងដែរ។មកទល់ពេលនេះការចិញ្ចឹមជ្រូកនៅក្នុងប្រទេសគឺមានភាពជឿនលឿននិងមានបច្ចេកទេសគ្រប់គ្រាន់ហើយអាចផ្គត់ផ្គង់ជ្រូករស់ទៅទីផ្សារក្នុងស្រុកបានគ្រប់គ្រាន់ហើយពេលខ្លះក៏អាចនឹងមានលើសតម្រូវការទៀតផង។ កត្តានេះបានធ្វើឱ្យលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើងថាបច្ចុប្បន្ននេះកម្ពុជាលែងមានការនាំចូលជ្រូករស់ពីប្រទេសជិតខាងទៀតហើយ ព្រោះកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការសាច់ជ្រូកនៅក្នុងទីផ្សារខ្លួនហើយតម្លៃជ្រូករស់នៅក្នុងស្រុកគ...
អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី

អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បន្តផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
បណ្តាខេត្ត៖មន្រ្តីសាខា ក.ប.ប. ១. ខេត្តកណ្ដាល ២. ខេត្តក្រចេះ និង ៣. ខេត្តបន្ទាយមានជ័យ បានសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងមន្រ្តីនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តបន្តការយកចិត្តទុកដាក់ចុះអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងផលប៉ះពាល់នៃសេពគ្រឿងញៀនជូនដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងអាជីវករលក់ដូរនៅក្នុងសាលាចំនួន៣រួមមាន៖ ១.អនុវិទ្យាល័យបន្ទាយដែក ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល និង ២.បឋមសិក្សានិងអនុវិទ្យាល័យគោលាប់ ស្ថិតនៅស្រុកចិត្របុរី ខេត្តក្រចេះ ៣.បឋមសិក្សាទ្រាស ស្ថិតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលមានលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងអាជីវករក្នុងសាលា សរុបទាំង៣ គោលដៅ ចូលរួមចំនួន ៩៧៩នាក់។ នៅក្នុងវគ្គអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមា...
សមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួន អ្នកគ្រប់គ្រងយានដ្ឋានប្ដូរប្រេងម៉ាស៉ីន K LUBE EXPRESSតាមដីការបស់តុលាការពាក់ព័ន្ធកិបកេងលុយក្រុមហ៊ុនចាស់រាប់សិបម៉ឺនដុល្លារ

សមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួន អ្នកគ្រប់គ្រងយានដ្ឋានប្ដូរប្រេងម៉ាស៉ីន K LUBE EXPRESSតាមដីការបស់តុលាការពាក់ព័ន្ធកិបកេងលុយក្រុមហ៊ុនចាស់រាប់សិបម៉ឺនដុល្លារ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ អ្នកគ្រប់គ្រងយានដ្ឋានប្ដូរប្រេងម៉ាស៉ីន K LUBE EXPRESS ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងឃុំខ្លួនដាក់ពន្ធនាគារតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធកិបកេងលុយក្រុមហ៊ុនចាស់រាប់សិបម៉ឺនដុល្លារ តាមបណ្ដឹងរបស់ម្ចាស់ក្រុមហ៊ុន។ ជនត្រូវចោទដែលត្រូវបានចាប់ និងឃុំខ្លួនឈ្មោះ ខេង ឌីណា ហើយដោយឡែកឈ្មោះ ទូច ចាន់រស្មី ដែលត្រូវជាប្រពន្ធ ត្រូវបានតុលាការសម្រេចឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្នស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។ បុគ្គលទាំង២នាក់នេះ ត្រូវបានចោទប្រកាន់ពីបទ «រំលោភលើទំនុកចិត្ត ពិសេសដោយអភិបាល ឬបុគ្គលផ្សេងទៀត»។ ជនត្រូវចោទពីរនាក់ប្ដីប្រពន្ធ គឺជាមិត្តភ័ក្ររបស់ដើមបណ្ដឹងដែលជាម្ចាស់ក្រុមហ៊ុនឈ្មោះ ឃាង ពីវ។ ដើមចមដែលឲ្យជនត្រូវចោទមកមើលការខុសត្រូវនៅក្រុមហ៊ុននេះ គឺដោយសារទុកចិត្ត និងចង់ជួយដល់ជីវភាពឲ្យកាន់តែប្រសើរ ក្រោមមកនៅពេលមកគ្រប់គ្រងក្រុមហ៊ុនក៏ចាប់ផ្ដើមមានគំនិតកិបកេងលុយតែម្ដង ខណៈដែលដើមបណ្ដឹងក៏មិនសូវមានព...
ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម

ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំគណៈប្រតិភូចុះស្វែងយល់ខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី បង្កាត់ពូជត្រី និងផលិតទាពង នៅខេត្តកំពង់ធំ និងខេត្តកំពង់ចាម

សង្គម និងកម្សាន្ត
កំពង់ធំ-កំពង់ចាម៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់និងសហការីដោយមានការចូលរួមពី អភិបាលរងខេត្តកំពត អភិបាលរងខេត្តកំពង់ធំ អភិបាលរងខេត្តកំពង់ចាម មន្រ្តីខេត្តកែប មន្រី្តកសិកម្មឃុំ, ក្រុមហ៊ុនផ្គត់ផ្គង់ចំណីត្រី, វារីវប្បករ, និងក្រុមហ៊ុនធានាទិញផលវារីប្បកម្ម ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មចិញ្ចឹមត្រី ការបង្កាត់ពូជត្រី និងផលិតកម្មទាពង នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងកម្មវិធីពេលព្រឹក ឯកឧត្តមបណ្ឌិត កៅ ថាច និងគណៈប្រតិភូ បានអញ្ជើញទៅកសិដ្ឋាន TP ចិញ្ចឹមត្រីរ៉ស់កំពង់ធំ របស់លោក តាន់ វណ្ណា ម្ចាស់កសិដ្ឋាន ស្ថិតនៅឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានស្រះចិញ្ចឹមត្រីរស់ជិត ១០០ ស្រះ និងអាចប្រមូលទិន្នផលត្រីបានចន្លោះពី ១៥ ទៅ២០ តោននៅក្ន...
នាយករដ្ឋមន្រ្តីល្មម​ដល់ពេលវះកាត់ដុះក្អែលនិងដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវបោសសំអាត លោក ខណ្ណារ៉ា អេ លីត មេ​គយ​ចល័ត​តំបន់៦ពង្រាយ​មន្ត្រី​គយ​ជំនិតៗនិង​ជន​សុីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន កំណត់ឲ្យចូលបង់លុយដោយសេរី

នាយករដ្ឋមន្រ្តីល្មម​ដល់ពេលវះកាត់ដុះក្អែលនិងដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវបោសសំអាត លោក ខណ្ណារ៉ា អេ លីត មេ​គយ​ចល័ត​តំបន់៦ពង្រាយ​មន្ត្រី​គយ​ជំនិតៗនិង​ជន​សុីវិល​អង្គុយចាំ​រាប់​ក្បាល​ឡាន កំណត់ឲ្យចូលបង់លុយដោយសេរី

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ត្បូងឃ្មុំ ៖ ប្រភព​ពី​អាជីវករ​និង​ឈ្មួញ​តូច ធំ ដឹក​បន្លែ​ផ្លែឈើ​និង​ទំនិញ​ បានឲ្យដឹងថា លោកខណ្ណារ៉ា អេ លីត មេគយចល័តតំបន់៦កាន់តំណែងថ្មីជំនួស លោក ព្រាប គា​រ៉ាត់ ហៅ​សិទ្ធ អតីតមេ​គយ​ចល័ត​តំបន់៦ត្រូវបានផ្លាស់ប្តូរ ឲ្យលោក ខណ្ណារ៉ា អេ លីត មេគយចល័តតំបន់៦ បង្ការ​និង​បង្ក្រាប​បទល្មើស​រត់ពន្ធ​ឆ្លងដែន​ខុសច្បាប់​ពង្រាយ​មន្ត្រី គយ​និង​ជន​សុីវិល​ចាំ​ប្រដេញ​កាក់ស្ទាក់ចាប់ ឡាន​អាជីវករ​រកស៊ី​ដឹក​បន្លែ​ផ្លែឈើ ទំនិញគេចពន្ធ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត ដើម្បីស្រង់ដើម មិន​ខ្វល់​ពី​ការរិគន់​អ្វី​ទាំងអស់ ។​ ​អាជីវករ​ក៍​ដូចជា​ឈ្មួញ​តូច ធំ បាន​បន្ត​ឲ្យដឹង​ទៀតថា លោកអេ លីត មេគយតំបន់៦ ពង្រាយ​មន្ត្រី​គយ​និង​ជន​ស៊ីវិល ជាច្រើន​កន្លែង​នៅ​តាម​បណ្ដា​ខេត្ត​នានា នៅក្នុង​តំបន់ ៦ ដូច​ជា​ចំណុច​ភូមិ​ហួច ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដាក់​ក្បាល​ឡាន​ចេញមកក្រៅ​ចាំ​ដេញ​កាក់​ស្ទាក់ ឡាន​ដឹក​ទំ...