ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីអញ្ជើញចុះពិនិត្យមើលខ្សែសង្វាក់ផលិតកម្មជីធម្មជាតិសញ្ញាសេះក្រហមនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម
ខេត្តពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវសង្វាក់ផលិតកម្មផលិតជីកំប៉ុសរបស់ក្រុមហ៊ុន សញ្ញាសេះក្រហម ដែលមានទីតាំងស្ថិតនៅភូមិចំការអូ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ការអញ្ជើញចុះពិនិតយរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច គឺអមដំណើរដោយ ឯកឧត្តម បាន លឹម និងឯកឧត្តម ប៉ិច សានី អគ្គនាយករង ព្រមទាំងសហការី ដែលក្នុងគោលដៅសំខាន់ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងការផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម។
លើសពីនេះ ក្នុងដំណើរចុះពិនិត្យក្រុមហ៊ុន សញ្ញាសេះក្រហមនេះក៏បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ដល់អ្នកវិនិយោគ ក្នុងសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនកែច្នៃកកនុងស្រុក ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ តាមរយៈការប្រមូលទិញវត្ថុធាតុដើមដូចជា លាមកគោ និងលាមកមាន់ ផ្ទាល់ពីបងប្អូនប្រជាកសិករនៅ...








