លោក ជា សុមេធី ផ្តល់ការណែនាំចំពោះសមាសភាពថ្មីសាខាមូលនិធិជាតិជំនួយសង្គម ខេត្តសៀមរាប ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត
ក្នុងពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តសៀមរាប និងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធីជនពិការ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់ការណែនាំកិច្ចការមួយចំនួន ទៅដល់សមាសភាពថ្មីដែលទើបត្រូវបានប្រកាសនាពេលនេះ ដើម្បីប្រសិទ្ធភាពការងារបន្ថែមទៀត ដែលរួមមាន៖
(១) ចំពោះប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំ នៃសាខាមូលនិធិជាតិជំនួយសង្គម ដែលទើបត្រូវបាន តែងតាំងថ្មី សូមរួមសហការគ្នាដឹកនាំសាខាមូលនិធិជាតិជំនួយសង្គមឱ្យបានល្អ ដោយឈរលើស្មារតី ឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព ក៏ដូចជាការបម្រើសេវាជូនប្រជាពលរដ្ឋ។
(២) ចំពោះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សាខាមូលនិធិជាតិជំនួយសង្គម សាខាមូលនិធិជន...








