កិច្ចពិភាក្សាអំពីច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនិងផលប៉ះពាល់ពីការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង
ក្រសួងព័ត៌មានដែលមានតួនាទីដឹកនាំក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស) បានរៀបចំសិក្ខាសាលាមួយនៅព្រឹកថ្ងៃទី១០តុលានេះនៅសណ្ឋាគារ សុខាភ្នំពេញក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់ការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីការសេពគ្រឿងស្រវឹង។
នៅក្នុងសិក្ខាសាលានេះមានរៀបចំកិច្ចពិភាក្សាតុមូលចំនួន២ វគ្គ ដែលវគ្គទី១ គឺជាកិច្ចពិភាក្សាមានសមាសភា លោក ប៊ុត បូវុត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិក ក.គ.ផ.ស. លោក លឹម ផាន់ភារៈ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក កែ គី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានជជែកលើប្រធានបទ «ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការផ្សព្វផ្សាយ ផលិតផលគ្រឿងស្រវឹង នៅព្រះរាជាណាចក្រកម្ពុជា»។
ចំណែកឯ កិច្ចពិភាក្សា...








