ប្រធានមន្ទីរកសិកម្មខេត្តកោះកុង រួមជាមួយកូនចៅគូកនទទួលសំណូករាប់សែនដុល្លារជាថ្នូរបើកដៃឱ្យមានបទល្មើសនេសាទ ក្នុងដែនសមុទ្រ
រកោះកុងៈ លោកប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខែត្រកោះកុង និងនាយផ្នែករដ្ឋបាលជលផល ស្រុកបទុមសាគរ រួម
ជាមួយបក្ខពួកជាច្រើននាក់ទៀតបានទទួលសំណូកដែលជាថ្នូរការបើកដៃឱ្យមានបទល្មើសទិញផលនេសាទទិញខ្យងស នៅតំបន់សមុទ្រ
ស្ថិតក្នុង ឃុំថ្មស ស្រុកបទុមសាគរ ខែត្រកោះកុង។ នេះយោងតាមបង្កាន់ដៃទទួលប្រាក់ និងសេចក្ដីរាយការណ៍ពីអ្នកនេសាទរស់នៅតំបន់ខាងលើដែលអង្គភាព «បាយ៉ង់ថាមស៍» ទទួលបាននៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
ការនេសាទ ខ្យងស ត្រូវបានគេហាមប្រាមមិនឱ្យនេសាទនោះទេ។ ពីព្រោះវាជាបទល្មើសមួយប៉ះពាល់ដល់ជីវៈចម្រុះបាតសមុទ្រយ៉ាងធ្ងន់
ធ្ងរជាទីបំផុតដោយសារការ នេសាទខ្យងស នេះគេត្រូវប្រើឧបករណ៍រាស់ចាក់ចូលក្នុងបាតសមុទ្រដ៏ជ្រៅ។ ប៉ុន្តែនៅតំបន់ថ្មស ក្នុងដែនស
មត្ថកិច្ចគ្រប់គ្រងដោយលោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខែត្រកោះកុង មានការនេសាទខុសច្បាប់យ៉ាង
ពេញទំហឹងគគ្រឹគគគ្រេងបំផ្លាញជីវៈចម្រុះផ្សេងៗជាច្រើនប...








