អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត បំភ្លឺ ចំពោះភាគីដែលទទួលដំឡើងកញ្ចក់អគារថ្មីនៃសាកលវិទ្យាល័យឥន្រ្តវិជ្ជាបានចោទប្រកាន់បរិហាកេរ៍មកលើថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ
ភ្នំពេញ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត អធិការបតីនឹងជាម្ចាស់ភាគហ៊ុនធំនៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា នៅព្រឹកថ្ងែទី0៥ ខែកញ្ញា ឆ្នាំ ២០២៣ បានធ្វើសន្និសិទកាសែតបំភ្លឺ ចំពោះភាគីដែលទទួលដំឡើងកញ្ចក់អគារថ្មីនៃសាកលវិទ្យាល័យឥន្រ្តវិជ្ជាដែលបានចោទប្រកាន់បរិហាកេរ៍មកលើថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ។
អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត បានបញ្ជាក់ថា សូមជំរាបដល់ សាធារណៈជន ទ្រង់ ឯកឧត្តម លោកជំទាវ ឲ្យបានជ្រាបថា មួយរយះ កន្លងមកនេះ មាន ហ្វេសប៊ុក ខ្លះ បង្ហោះ មួលបង្កាច់ខុស ពីការពិត ថា ខាងាសាលានៅជំពាក់លុយ ធ្វេីកញ្ចក់ បង្អួច នោះមិនគ្រប់ មិនទាន់បានសងទៀត ។
តាមការពិត ខាងសាលាបានចុះកុងត្រា មាន ម៉ែត្រ ការេជាភស្តុតាង បានសងគ្រប់ តម្លៃ ម៉ែត្រការេ ដែលជាងធ្វេី កញ្ចក់ ច្បាស់លាស់ ហេីយបានសងលុយគ្រប់ចំនួយ 21000$ ដុល្លារ ស្មេីរនិង វាស់ម៉ែត្រ ការេ រួចហេីយ ។
លោកបណ្ឌិត លី សាម៉េត បានបន្ថែមថា ខាងសាលាយើងមិនអាចទទួលយកបានទេ ចំពោះក...








