ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា
ភ្នំពេញ:នាព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម រ័ត្ន ស្រ៊ាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី៤៧ នៃទិវាជ័យជម្នះ ៧មករា ដែលបានរៀបចំឡើងនៅបរិវេណទីស្នាក់ការ គណៈកម្មាធិការគណបក្សសង្កាត់ព្រែកកំពឹស និងបានអញ្ជើញចូលរួមក្នុងឱកាសនោះរួមមាន លោក អ៊ុយ សុន អនុប្រធានក្រុមការងារ លោក កន សុកេន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ ព្រមទាំង ឯកឧត្តម អស់លោកជាគណៈប្រតិភូអមដំណើរ លោក លោកស្រីក្នុងជួរគណៈកម្មាធិការគណបក្សសង្កាត់ គណៈសាខាបក្សភូមិ ប្រធានអនុសាខាបក្ស ប្រធានក្រុមបក្ស និងសមាជិកយុវជនសង្កាត់ សរុបមានចំនួន ៣១១នាក់ (ស្រី១៤៦នាក់)។
ក្នុងឱកាសនោះ ឯកឧត្តម...








