សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋមន្ត្រីសហគមន៍ សង្គម វប្បធម៌អាស៊ាន
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូរដ្ឋមន្ត្រីសហគមន៍ សង្គម និងវប្បធម៌អាស៊ាន ដឹកនាំដោយ រដ្ឋមន្ត្រីក្រសួងវប្បធម៌ យុវជន និងកីឡាប្រទេសព្រុយណេ មុនពេលអញ្ជើញបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ ។
ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ ជំរុញលើកទឹកចិត្តឱ្យរដ្ឋមន្រ្តីសហគមន៍សង្គម វប្បធម៌អាស៊ាន ពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យទទួលបានលទ្ធផលល្អ។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងដូច្នេះថា សសរស្ដម្ភសហគមន៍ ៣ គឺ សសរស្ដម្ភសហគមន៍នយោបាយ-សន្តិសុខ សសរស្ដម្ភសហគមន៍សេដ្ឋកិច្ច និង សសរស្ដម្ភ សហគមន៍ សង្គម-វប្បធម៌។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា យើងទាំងអស់គ្នា ចូលរួមប្រជុំនៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់។ ក្នុងន័យនេះ សម្ដេច ក៏បានលើកទឹកចិត្តឲ្យប្រតិភូទាំងមូលប្...








