អគ្គនាយកនៃអគ្គនាយកដ្ឋាន«ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ »
(រាជធានីភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះបានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្ដីពីការប្រកួតប្រជែង និងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់» ក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. និង លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា។
សិក្ខាសាលានេះមានការចូលរួមពី អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី ដែលជាសមាជិក-សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ប្រមាណ ១០០រូប នៅទីស្នាក់ការសភាពាណិជ្ជកម្មកម្ពុជា។
ថ្លែងក្នុងមតិស្វាគមន៍ដល់អង្គសិក្ខាសាលា លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានណែនាំឱ្យអង្គសិក្ខាសាលាទាំងមូល សូមយកច...








