ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្នុងរយៈពេលបីថ្ងៃ ក.ប.ប.បានដកហូតទំនិញចម្រុះមិនមានអនុលោមភាពជាង៣០០គីឡូក្រាមពីទីផ្សារ

ភ្នំពេញ: សាខា ក.ប.ប.រាជធានីភ្នំពេញ ខេត្តរតនគិរី តាកែវ បាត់ដំបង កំពង់ធំ សៀមរាប និងខេត្តត្បូងឃ្មុំ ចំណុះឱ្យអគ្គនាយកដ្ឋាន ក.ប.ប.ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែតុលាឆ្នាំ២០ ២២នេះ ដឹកនាំកម្លាំងរបស់ខ្លួនចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញគ្រប់ប្រភេទចរាចរនៅតាមផ្សារ ឮផ្ទះលក់ទំនិញនានា ដើម្បីបន្តទប់ស្កាត់ការដាក់លក់ទំនិញមិនមានគុណភាព និងបទដ្ឋានព័ត៌មានច្បាស់លាស់ជូនប្រជាពលរដ្ឋ។

តាមលទ្ធផលត្រួតពិនិត្យជាក់ស្តែង មន្ត្រីយើងបានដកយកសំណាកគំរូទំនិញហូបចុកមានទឹកត្រីទឹកស៊ីអ៊ីវនិងសាច់ក្រកសរុបចំនួន ៩គំរូរួចបញ្ជូនទៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីពិនិត្យអនុលោមភាពសារធាតុផ្សំនិងរកសារធាតុគីមីហាមឃាត់ផ្សេងៗ។
ទន្ទឹមនឹងនោះបានរកឃើញទំនិញហូបចុកទំនិញប្រើប្រាស់ចម្រុះហួ សកាលបរិច្ឆេទប្រើប្រាស់ខូចគុណភាពនិងមិនអនុលោមតាមបទដ្ឋានបច្ចេកទេសសរុបចំនួន៣៣៩.៧១គីឡូក្រាមដោយធ្វើការដកហូ តយកមករក្សាទុកនៅស្នាក់ការសាខានិងបានចាត់វិធានការពិន័យអន្តរការណ៍ចំពោះអាជីវករស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ក៏ដូចជាបានពន្យល់អំពីតថភាពច្បាប់នានា ជូនដល់អាជីវករផងដែរ។