បាត់ដំបង:សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់កាលពីព្រឹកថ្ងៃទី៨ខែតុលា ឆ្នាំ២០២២នេះបានអញ្ជើញចូលរួមអមដំណើរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង អញ្ជើញសម្ពោធវេទិកាអុំទូកមាត់ទន្លេស្ទឹងសង្កែក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ព្រឹកថ្ងៃដដែលនោះ សន្តិបណ្ឌិត សុខ ផល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពៅទៅកាន់ការបោះឆ្នាតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម
ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។
-ដោយឡែកនៅរសៀលថ្ងៃដដែល នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាណន់
សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកបាណន់ ខេត្តបាត់ដំបងបានអញ្ជើញជាធិបតីក្នុងកិច្ចប្រជុំស្តីពីការកែសម្រួលសមាសភាពក្រុមកាងារគណបក្សប្រជាជនកម្ពុជាស្រុកបាណន់បណ្ដាឃុំទាំង៨និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចក្រឡាហោម ស ខេង ស្រុកបាណន់ខេត្តបាត់ដំបងនិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ។