ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីកសិកម្មកម្ពុជា វេង សាខុន បានដឹកនាំគណ:ប្រតិភូអញ្ជើញទៅទស្សនាកំពង់ផែ(FAW Border Control Post Antwerp Port) ធំទីពីរនៅសហភាពអឺរ៉ុប

ប៊ែកហ្សិក: រដ្ឋមន្រ្តីបានដឹកនាំគណ:ប្រតិភូអញ្ជើញទៅទស្សនាកំពង់ផែ(FAW Border Control Post Antwerp Port) ធំទីពីរនៅសហភាពអឺរ៉ុបដែលជាកន្លែងទទួលរាល់ទំនិញ រួមទាំងផលិតផលកសិកម្មដែលនាំចូលមកសហភាពអឺរ៉ុប។

លោក Lazlo Avonts (Director Border Control Post Antwerp) បានធ្វើបទបង្ហាញជូនគណប្រតិភូជ្រាបអំពីតួនាទីរបស់ភ្នាក់ងាររបស់ Border Control Post Antwerp មានជាអាទិ៍÷

១-ត្រួតពិនិត្យរាល់ផលិតផលកសិកម្មទាំងអស់ទាក់ទងជំងឺឆ្លងសត្វ រុក្ខជាតិ សត្វល្អិតចង្រៃ ថ្នាំពុលកសិកម្មនិងសារធាតុគីមីជាពិសេសអនាម័យ និងភូតគាមអនាម័យដែលត្រូវបានហាមឃាត់ដោយសហភាពអ៊ឺរ៉ុប។
២-មានសមត្ថភាពធ្វើការត្រួតពិនិត្យចំណីអាហារ ជីគីមី ភូតគាមអនាម័យលើបសុឱសថ ដើម្បីការពារសុខភាពអ្នកបរិភោគ។

នាឱកាសនេះលោករដ្ឋមន្ដ្រីបានលើកឡើងសំណួរសំខាន់ៗមួយចំនួនទាក់ទងគោលការណ៍ ប្រូត្រកូល ឬលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យ និយាមបច្ចេកទេសនិងច្បាប់ដែលតម្រូវដោយសហភាពអឺរ៉ុបមុនធ្វើការនាំចូលផលិតផលកសិកម្មមកកាន់ទីផ្សារសហភាពអឺរ៉ុប ជាពិសេសយោបល់ និងការណែនាំជាលក្ខណៈបច្ចេកទេសដល់កម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពនៃផលិតផលកសិកម្មស្របតាមស្តង់ដារអឺរ៉ុប។

បន្ទាប់ពីបានស្តាប់បទបង្ហាញ ឯកឧត្តមរដ្ឋមន្ដ្រី និងសហការី បានអញ្ជើញមកមើលសកម្មភាពនៃការត្រួតពិនិត្យផលិតផលត្រីដែលបាននាំចូលពីប្រទេសចិន។
មន្រ្តីបច្ចេកទេសបានអនុវត្ត និងពន្យល់អំពីនីតិវិធីត្រួតពិនិត្យផលិតផលជូនប្រតិភូបានឃើញជាក់ស្តែង ព្រមជាមួយនឹងចម្លើយ ដែលគណប្រតិភូបានចោទសួរ។

សូមជម្រាបជូនផងដែរថា ផលិតផលកសិកម្មកម្ពុជាដែលបាននាំចូលមកសហភាពអឺរ៉ុបឆ្លងកាត់តាមកំពង់ផែ Antwerp រួមមាន អង្ករ ម្ទេស រមៀត ខ្ញី និងម្រេច។