ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជានិងសហការី ជួបពិភាក្សាការងារជាមួយលោកស្រី Claire BURY អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពនិងសុវត្ថិភាពចំណីអាហារ

ប្រទេសប៊ែលហ្សិក:លោករដ្ឋមន្ដ្រីបានដឹកនាំក្រុមការងារបច្ចេក ទេសនៃរដ្ឋបាលជលផលនៅថ្ងៃទី៦ខែតុលាបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Claire BURY អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពនិងសុវត្ថិភាពចំណីអាហារ (Deputy Dir ector General of Directorate-General for Health and Food Safety, DG SANTE)។

ជំនួបពិភាក្សាបានផ្តោតជាសំខាន់ទៅលើ ÷១- ពិនិត្យរួមគ្នាទៅលើវឌ្ឍនភាពនៃគម្រោង CAPFish អនុលោមទៅតាមប្រព័ន្ធសុវត្ថិភាពចំណីអាហាររបស់សហភាពអឺរ៉ុប។
២-ស្នើសុំធ្វើសវនកម្មបឋមនៅឆ្នាំ២០២៣និងសវនកម្មពេញលេញនៅឆ្នាំ២០២៤ សម្រាប់ការចុះបញ្ជីកម្ពុជាជាប្រទេសមានសិទ្ធិនាំចេញផលិតផលជលផលទៅកាន់សហភាពអឺរ៉ុប និង៣-ពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តកម្មវិធីស្តីពី”កម្មវិធីជាតិតាមដានសំណល់បសុឱសថនិងសារធាតុគីមីក្នុងវារីវប្បកម្ម,National Residue Monitoring Program”។

លោករដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះគ ណ:កម្មការអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពចំណីអាហារ និងដៃគូពាក់ព័ន្ធដែលមានអង្គការUNIDO, FAO និងEU ដែលបានជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ធ្វើការបណ្តុះបណ្តុះបច្ចេកទេសដល់មន្រ្តីជំនាញជលផលវិស័យឯកជន និងវារីវប្បករក្នុងទិសដៅបង្កើនផលិតភាពផលិតកម្មចិញ្ចឹមត្រី ការកែឆ្នៃ។
ឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុកនិងមានលទ្ធភាពធ្វើការនាំចេញមកកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារសហភាពអឺរ៉ុប។
ក្នុងនោះកម្មវិធីស្តីពី”កម្មវិធីជាតិតាមដានសំណល់បសុឱសថនិងសារធាតុគីមីក្នុងវិស័យវារីវប្បកម្មកម្ពុជា”ឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុបដែលបាននិងកំពុងអនុវត្តដោយរដ្ឋបាលជលផលកម្ពុជា។
នៅត្រង់ចំណុចនេះ លោករដ្ឋមន្ដ្រីក៏បានរាយការណ៍ជូនលោកស្រីបានជ្រាបដោសង្ខេបផងដែរអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនេះ។
ជាក់ស្តែងដោយទទួលបានការគាំទ្រពីអង្គការUNIDOប្រចាំកម្ពុជា និងបទពិសោធន៍ដ៏មានតម្លៃពីគម្រោងCAPFishDG SANTEបានទទួលស្គាល់រដ្ឋបាលជលផលកម្ពុជាថាជាអាជ្ញាធរមាន សមត្ថកិច្ច(Competent Authority-CA)ក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងនិងត្រួតពិនិត្យសុវត្ថិភាពចំណីអាហារលើផលផលិតផលជលផលដែលវិស័យឯកជនជាអ្នកប្រតិបត្តិលក្ខខណ្ឌតម្រូវនៃសុវត្ថិភាពអាហារ។
គម្រោង CAPFishនេះក៏បានជួយដល់រដ្ឋបាលជលផលមានលទ្ធភាពបំពេញបានរាល់លក្ខខណ្ឌតម្រូវសុវត្ថិភាពចំណីអាហាររបស់អគ្គរដ្ឋបាលគយចិន ដើម្បីនាំចេញផលិតផលត្រីប្រាកម្ពុជាទៅកាន់ទីផ្សារចិននាពេលអនាគតឆាប់ៗនេះ។
តាមរយ:បទពិសោធន៍នេះ រដ្ឋបាលជលផលកម្ពុជាសង្ឃឹមថានាពេលអនាគត ផលិតផលត្រីកម្ពុជាមានលទ្ធភាពនាំចូលមកទីផ្សារសហភាពអឺរ៉ុប។
ទោះបីជាយ៉ាងណា ភាគីទាំងពីរបានឯកភាពថានឹងបន្តពង្រឹងកិច្ចសហការលើការអនុវត្តបច្ចេកទេសនិងជាពិសេសបំពេញឲ្យខាង តែបាននូវលក្ខខណ្ឌតម្រូវរបស់អគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពចំណីអាហារ របស់សហភាពអឺរ៉ុប។
លោកជំទាវក៏បានជូនយោបល់ឲ្យភាគីកម្ពុជាត្រូវតែពន្លឿងដំណើរការនៃការធ្វើវិសោធនកម្មច្បាប់ស្តីពីជលផលឲ្យបានឆាប់។