ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង១៧៥គ្រឿង ដឹកពលរដ្ឋទៅស្រុកកំណើតដោយគិតថ្លៃចាប់ពីថ្ងៃទី២៣-២៧ ខែកញ្ញា នាឱកាសបុណ្យភ្ជ

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង១៧៥គ្រឿង ដឹកពលរដ្ឋទៅស្រុកកំណើតដោយគិតថ្លៃចាប់ពីថ្ងៃទី២៣-២៧ ខែកញ្ញា នាឱកាសបុណ្យភ្ជ

សង្គម និងកម្សាន្ត
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២
លោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារ G20(G20 LEMM)

លោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារ G20(G20 LEMM)

សេដ្ឋកិច្ច និងវិនិយោគ
នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ លោកបណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការងារ G20(G20 LEMM) ដែលរៀបចំធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងបាលី នៃប្រទេសឥណ្ឌូណេស៊ី។ កិច្ចប្រជុំរយៈពេល​ ២ថ្ងៃនេះ​ លោក​រដ្ឋមន្ត្រី​ និងគណៈប្រតិភូ​ នឹងចូលរួមក្នុងកិច្ចប្រជុំថា្នក់រដ្ឋមន្រ្តីនៃប្រទេស​ G20 ជាមួយដៃគូសង្គម​ (B20-L20) ដឹកនាំដោយរដ្ឋមន្ត្រីក្រសួងហត្ថពលកម្មឥណ្ឌូនេស៊ី និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារ​ និងមុខរបរប្រទេស​ G20​ ដែលនឹងប្រារព្ធពិធីបេីកក្រោមអធិបតីរបស់លោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo និងដឹកនាំកិច្ចប្រជុំដោយលោកជំទាវ​ អុីដា​ ហ្វូហ្សីយ៉ា​ រដ្ឋមន្រ្តីក្រសួងហត្ថពលកម្ម​ នៃសាធារណរដ្ឋឥណ្ឌូនេសុី​ ដោយផ្តោតសំខាន់លើការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ ដើម្បីរួមគ្នាស្តារឡើងវិញ និងជាឱកាសការពិភាក្...
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញចុះពិនិត្យសមិទ្ធផលនៅក្នុងក្រុងព្រះសីហនុ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញចុះពិនិត្យសមិទ្ធផលនៅក្នុងក្រុងព្រះសីហនុ

សង្គម និងកម្សាន្ត
ព្រះសីហនុ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យសមិទ្ធផល នៃការស្ថាបនាអាងប្រព្រឹត្តិកម្មទឹកកខ្វក់ស្ថិតនៅក្នុងភូមិ​សាស្ត្រ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នារសៀលថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះពិនិត្យអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន៥.០០០ម៉ែត្រគីប មុននឹងបន្តអញ្ជើញទៅពិនិត្យការដា្ឋន​សាង​សង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ នៅតំបន់ចុងឆ្នេរអូរឈើទាល ដែល​មានសមត្ថភាពអាចចម្រោះទឹកកខ្វក់បានក្នុងមួយថ្ងៃ ចំនួន​២០.០០០​ម៉ែត្រគីប។ រោងចក្រប្រព្រឹត្តិកម្មនេះ នឹងចម្រោះ ឬធ្វើប្រព្រឹត្តិកម្មទឹកពីកខ្វក់ ឬមាន​ជាតិពុលឱ្យក្លាយជាទឹកស្អាត ស្របតាមស្តង់ដារបរិស្ថាន មុនបញ្ចេញទៅ​ក្នុងសមុទ្រដើម្បីធ្វើឱ្យឆ្នេរសមុទ្រក្លាយជាឆ្នេរស្...
មន្រ្តីជំនាញ ក.ប.ប. ខេត្តកោះកុង ខេត្តសៀមរាប ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងខេត្តរតនគិរីបង្កើនការត្រួតពិនិត្យទំនិញប្រើប្រាស់ចំនួន ១៣០.៣៥គីឡូក្រាម

មន្រ្តីជំនាញ ក.ប.ប. ខេត្តកោះកុង ខេត្តសៀមរាប ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងខេត្តរតនគិរីបង្កើនការត្រួតពិនិត្យទំនិញប្រើប្រាស់ចំនួន ១៣០.៣៥គីឡូក្រាម

សង្គម និងកម្សាន្ត
ទំនិញខូចគុណភាពប្រើប្រាស់ចំនួន ១៣០.៣៥គីឡូក្រាមត្រូវបានដកហូតយកកម្ទេចចោល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. ខេត្តកោះកុង ខេត្តសៀមរាប ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងខេត្តរតនគិរី បង្កើនការត្រួតពិនិត្យទំនិញ និងគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទក្នុងកំឡុងពេលកាន់បិណ្ឌ និងមុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់។គោលដៅត្រួតពិនិត្យគឺ៖ - គោលដៅខេត្តកោះកុង ស្ថិតនៅតាមបណ្ដាហាង និងផ្ទះលក់ទំនិញក្នុងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ។ ដោយរកឃើញទំនិញខូចគុណភាពចំនួន ៦៥.៨គីឡូក្រាម - គោលដៅខេត្តរតនគិរី ស្ថិតនៅតាមបណ្ដាហាង និងផ្ទះលក់ទំនិញក្នុងស្រុកលំផាត់ ដោយរកឃើញទំនិញខូចគុណភាពចំនួន ២៩.៧៥គីឡូក្រាម។ - គោលដៅខេត្តសៀមរាប ស្ថិតនៅតាមបណ្ដាហាង និងផ្ទះលក់ទំនិញក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ដោយរកឃើញទំនិញខូចគុណភាពចំនួន ២២.៨គីឡូក្រាម - គោលដៅខេត្តកំពង់ចាម ស្ថិតនៅតាមបណ្ដាហាង និងផ្ទះលក់ទំនិញក្នុង ស្រុកជើងព្រៃ ដោយរកឃើញទំនិញខូចគុណភាពចំនួន ១២គ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សៀមរាប: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ អញ្ជើញជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំ នៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រម ណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរនឹងការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ រាជរដ្ឋាភិបាលកម្ពុជា កាលពីខែសីហា កន្លងទៅនេះ តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែ នដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាម កាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រ...
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យប្តូរឈ្មោះ សាកលវិទ្យាល័យ ជាស៊ីមកំចាយមារ មកជាសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារវិញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យប្តូរឈ្មោះ សាកលវិទ្យាល័យ ជាស៊ីមកំចាយមារ មកជាសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារវិញ

សង្គម និងកម្សាន្ត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យប្តូរឈ្មោះ សាកលវិទ្យាល័យ ជាស៊ីមកំចាយមារ មកជាសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារវិញ ដែលមានអក្សរកាត់ថា “ស.ជ.ជ.ក” និងជាភាសាអង់គ្លេស” National University Of Chheasim Komchaymear”។
ឃាត់ខ្លួន ម្ចាស់ ក្រុមហ៊ុនDarling Skin Care Co.,Ltd ជាប់ពាក់ព័ន្ធនឹងបទល្មើស បរិហារកេរ្ដិ៍ និង ញុះញង់ ឱ្យមានការរើសអើង

ឃាត់ខ្លួន ម្ចាស់ ក្រុមហ៊ុនDarling Skin Care Co.,Ltd ជាប់ពាក់ព័ន្ធនឹងបទល្មើស បរិហារកេរ្ដិ៍ និង ញុះញង់ ឱ្យមានការរើសអើង

សង្គម និងកម្សាន្ត
ឃាត់ខ្លួន ម្ចាស់ ក្រុមហ៊ុនDarling Skin Care Co.,Ltd ជាប់ពាក់ព័ន្ធនឹងបទល្មើស បរិហារកេរ្ដិ៍ និង ញុះញង់ ឱ្យមានការរើសអើង ភ្នំពេញ: សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ កាលពីថ្ងៃព្រឹកថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២២នេះ បានឃាត់ខ្លួន ស្ដ្រីសង្ស័យម្នាក់ ដែលជាថៅកែ និង ជាម្ចាស់ នៃ ក្រុមហ៊ុនលក់ផលិតឡេ ល្បីឈ្មោះម្នាក់ ជាប់ពាក់ព័ន្ធនឹងបទល្មើស បរិហារកេរ្ដិ៍ និង ការញុះញង់ ឱ្យមានការរើសអើង។ មន្ត្រីនគរបាលបានឲ្យដឹងថា: ជនសង្ស័យរូបនេះ មានឈ្មោះ ម៉ៅ លឹមហ៊ន់ ភេទ ស្រី មានមុខរបរ ជាម្ចាស់ និង ជាអគ្គនាយិកា នៃ ក្រុមហ៊ុន Darling Skin Care Co.,Ltd ស្នាក់នៅផ្ទះលេខ២អូបេអឹមអូហ្សិត ៦៦.e.២០ ផ្លូវលេខ ១៣៨Z សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន តាមដីការបស់តុលាការ ក្រោមការចោទប្រកាន់ពីបទ: បរិហាបង្កាច់កេរ្តិ៍ជាសាធារណៈ ននិងញុះញ៉ុងឱ្យមានការរើសអើង។ ទាក់ទងនឹង ករណីខាងលើនេះ ជ...
ព្រះមហាក្សត្រផ្ញើព្រះរាជសារ អបអរសាទរព្រះមហាក្សត្រថ្មីនៃចក្រភពអង់គ្លេស 🇰🇭🇬🇧

ព្រះមហាក្សត្រផ្ញើព្រះរាជសារ អបអរសាទរព្រះមហាក្សត្រថ្មីនៃចក្រភពអង់គ្លេស 🇰🇭🇬🇧

ព័ត៌មានអន្តរជាតិ
ព្រះមហាក្សត្រផ្ញើព្រះរាជសារ អបអរសាទរព្រះមហាក្សត្រថ្មីនៃចក្រភពអង់គ្លេស 🇰🇭🇬🇧
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២

សេដ្ឋកិច្ច និងវិនិយោគ
(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ ត្រូវបានអញ្ជើញចូលរួមថ្លែងសន្ទរកថាពិសេសក្នុងវេទិកា ភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២ ស្តីពី“ភាពជាដៃគូសម្រាប់អាស៊ាន ដែលមានភាពស្អិតរមួត និងឆ្លើយតប”។នៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ វេទិកានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងមានការចូលរួមពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប។ ឆ្លៀតក្នុងឱកាសនោះ លោកឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់អាស៊ីប៉ាស៊ីហ្វិក ...
លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានក្រុមការងា សម្រាប់កិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានក្រុមការងា សម្រាប់កិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤

សេដ្ឋកិច្ច និងវិនិយោគ
សៀមរាបៈ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងជាប្រធានក្រុមការងារសន្តិសុខ និងសុខាភិបាល ចំណុះអនុគណៈកម្មការពិធីការ ដឹកជញ្ជូន សន្តិសុខ សុខាភិបាល រៀបចំកន្លែងប្រជុំ និងសិល្បៈ សម្រាប់កិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប និងសហការី បានចូលរួមពិនិត្យអំពីវឌ្ឍនភាពការងារទាក់ទងនឹងផ្នែកសន្តិសុខនិងសុខាភិបាល ព្រមទាំងទស្សនៈកិច្ចនូវស្ដង់តាំងពិព័ណផលិតផលដែលរៀបចំក្នុងពិធី ។...