ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មន្រ្តីជំនាញ ក.ប.ប. ខេត្តកោះកុង ខេត្តសៀមរាប ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងខេត្តរតនគិរីបង្កើនការត្រួតពិនិត្យទំនិញប្រើប្រាស់ចំនួន ១៣០.៣៥គីឡូក្រាម

ទំនិញខូចគុណភាពប្រើប្រាស់ចំនួន ១៣០.៣៥គីឡូក្រាមត្រូវបានដកហូតយកកម្ទេចចោល
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. ខេត្តកោះកុង ខេត្តសៀមរាប ខេត្តកំពង់ចាម រាជធានីភ្នំពេញ និងខេត្តរតនគិរី បង្កើនការត្រួតពិនិត្យទំនិញ និងគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទក្នុងកំឡុងពេលកាន់បិណ្ឌ និងមុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់។គោលដៅត្រួតពិនិត្យគឺ៖
– គោលដៅខេត្តកោះកុង ស្ថិតនៅតាមបណ្ដាហាង និងផ្ទះលក់ទំនិញក្នុងឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ។ ដោយរកឃើញទំនិញខូចគុណភាពចំនួន ៦៥.៨គីឡូក្រាម
– គោលដៅខេត្តរតនគិរី ស្ថិតនៅតាមបណ្ដាហាង និងផ្ទះលក់ទំនិញក្នុងស្រុកលំផាត់ ដោយរកឃើញទំនិញខូចគុណភាពចំនួន ២៩.៧៥គីឡូក្រាម។
– គោលដៅខេត្តសៀមរាប ស្ថិតនៅតាមបណ្ដាហាង និងផ្ទះលក់ទំនិញក្នុងឃុំស្រែណូយ ស្រុកវ៉ារិន ដោយរកឃើញទំនិញខូចគុណភាពចំនួន ២២.៨គីឡូក្រាម
– គោលដៅខេត្តកំពង់ចាម ស្ថិតនៅតាមបណ្ដាហាង និងផ្ទះលក់ទំនិញក្នុង ស្រុកជើងព្រៃ ដោយរកឃើញទំនិញខូចគុណភាពចំនួន ១២គីឡូក្រាម
– គោលដៅរាជធានីភ្នំពេញ សហការជាមួយក្រុមចំពោះកិច្ចអនឡាញ និងកម្មសិទ្ធិបញ្ញាចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសទាក់ទងកម្មសិទ្ធិបញ្ញា និងបទស្មើសពាណិជ្ជកម្មតាមអនឡាញ។
លទ្ធផលសរុប៖ មន្រ្តីជំនាញរកឃើញ និងដកហូតបានទំនិញខូចគុណភាពប្រើប្រាស់ចំនួន ១៣០.៣៥គីឡូក្រាមយកមកកម្ទេចចោល និងណែនាំដល់អាជីវករត្រូវលក់ទំនិញដែលមានអនុលោមជូនអតិថិជន។