សាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ
(ភ្នំពេញ)៖ សាធារណរដ្ឋកូរ៉េ នឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ការងារល្អៗមួយចំនួន ដល់កម្ពុជាលើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។
ការសន្យាបែបនេះពីភាគីកូរ៉េ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងឯកឧត្តម JAEKAP LEE អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានចូលរួមអបអរសាទរ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមានរបស់ឯកឧត្តម JAEKAP LEE ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ច ដើម្បីជួយ...
ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធទៅនឹងផលិតផលម្សៅលាបលើទារក និងកុមារ
ភ្នំពេញ៖ ក.ប.ប.» នៃក្រសួងពាណិជ្ជកម្មបានចេញសេចក្ដីជូនដំណឹងពាក់ព័ន្ធទៅនឹងផលិតផលម្សៅលាបលើទារក និងកុមារ ថ្មីៗនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ មួយចំនួនដែលរកឃើញថា អាចមានវត្តមានសារធាតុអាសបេស្តុស និងស្នើឱ្យម្ចាស់ផលិតផលធ្វើការវិភាគតប នៅមន្ទីរពិសោធន៍ភាគីទី៣ ដែលមានសមត្ថភាពនិងការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។ ពាក់ព័ន្ធនឹងករណីនេះ ដើម្បីចៀសវាងការភ័ន្តច្រឡំដោយប្រការណាមួយពីសំណាក់អ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ក.ប.ប. សូមធ្វើការបញ្ជាក់ជូនបន្ថែមទៀតដល់សាធារណជនមេត្តាដូចខាងក្រោម ៖
- ការផ្អាកជាបណ្ដោះអាសន្នការចរាចរដាក់លក់នៅលើទីផ្សារ ត្រូវបានកំណត់តែទៅលើផលិតផលម្សៅលាបលើទារកនិងកុមារ ដែលមានលេខកូដ (Batch Number) ផ្សេងៗគ្នាចំនួន ១២ ដូចមានក្នុងឧបសម្ព័ន្ធភ្ជាប់ជាមួយសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ តែប៉ុណ្ណោះ។ ចំពោះផលិតផលដែលមាន ម៉ាកដូចគ្នា ហើយមានលេខកូដ (Batch ...
សាធារណរដ្ឋកូរ៉េ សន្យាជួយកម្ពុជាលើផ្នែកស្តារនីតិសម្បទារបស់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ
(ភ្នំពេញ)៖ សាធារណរដ្ឋកូរ៉េ នឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ការងារល្អៗមួយចំនួន ដល់កម្ពុជាលើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិត ដែលទទួលរងនូវគ្រោះថ្នាក់ការងារ។
ការសន្យាបែបនេះពីភាគីកូរ៉េ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ រវាងលោក JAEKAP LEE អតីតរដ្ឋមន្រ្តីក្រសួងការងារ និងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបសម្តែងការគួរសម ជាមួយលោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។
លោកបណ្ឌិត អ៊ិត សំហេង បានចូលរួមអបអរសាទរ និងទទួលស្វាគមន៍យ៉ាងក្តៅបំផុត ចំពោះវត្តមានរបស់លោក JAEKAP LEE ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ច ដើម្បីជួយឧបត្ថម្ភគាំទ្រលើផ្នែកស្តារនីតិ...
រកឃើញអ្នកឆ្លងថ្មី 15 នាក់ (ក្នុងសហគមន៍ 15 នាក់) ជាសះស្បើយ 33 នាក់ និងស្លាប់ គ្មាន គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ 🇰🇭
រកឃើញអ្នកឆ្លងថ្មី 15 នាក់ (ក្នុងសហគមន៍ 15 នាក់) ជាសះស្បើយ 33 នាក់ និងស្លាប់ គ្មាន
គិតត្រឹមព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ 🇰🇭
- អ្នកឆ្លងសរុប= 137,497 នាក់
- អ្នកជាសះស្បើយ= 134,277 នាក់
- អ្នកស្លាប់= 3,056 នាក់
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជាជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញាតិឱ្យលោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ។
លោកស្រី Ulku Kocaefe បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតីតួកគី ជូនសម្ដេចតេជោ ហើយគោរពប្ដេជ្ញាចិត្តថា បេសកកម្មរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងមិត្តភាពរវាងប្រទេសទាំងពីរផង ។
ក្នុងន័យនេះ ការិយាល័យពាណិជ្ជកម្ម នឹងបើកឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក ។
លោកស្រី Ulku Kocaefe បានបន្តថា ប្រទេសយើងទាំងពីរ នៅមានសក្ដានុពលច្រើនសម្រាប់ធ្វើកិច...
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពកម្ពស់ទឹកតាមបណ្តាស្ថានីយជលសាស្ត្រ នៅព្រឹកថ្ងៃទី ២៥ សីហា នេះ
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពកម្ពស់ទឹកតាមបណ្តាស្ថានីយជលសាស្ត្រ នៅព្រឹកថ្ងៃទី ២៥ សីហា នេះ និងកម្ពស់ទឹកព្យាករណ៍សម្រាប់ថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ សីហា ២០២២ ។
មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងខេត្តកោះកុង បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទ
ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងខេត្តកោះកុង បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទ
ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណជាង ៩០គីឡូក្រាម និង ៧៩២លីត្រត្រូវបានមន្រ្តីជំនាញដកហូតបាន
នាថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និងខេត្តកោះកុង បានបន្តស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទ និងសារធាតុគីមីហាមឃាត់ដែលប៉ះពាល់សុខភាពអ្នកបរិភោគតាមរយៈការចុះត្រួតពិនិត្យនៅលើទីផ្សារ ម៉ាត និងទីតាំងផលិតម្ហូបអាហារជាដើម។ គោលបំណងគឺដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋទូទៅ ចៀសវាងការទិញទំនិញដែលមិនមានអនុលោមភាពយកទៅប្រើប្រាស់ ក៏ដូចជាបរិភោគផងដែរ។
យោងតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញមិនមានអនុលោមភាពចំនួន ៩៣គីឡូក្រាម និង៧៩២លីត្រ ដោយពិន័យអន្តរការណ៍ទៅតាមនីតិវិធី។...
លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ លោក ប៉ាន សូរស័ក្ដិ
(ភ្នំពេញ)៖ លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់លោក ប៉ាន សូរស័ក្ដិ
នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាវីរិយាភិរ័ក្ខសេរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ដែលបានទទួលមរណភាពនៅថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៨:០០នាទី ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្ត ដ៏មហាក្រៀមក្រំនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងទាំងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ប្រកបដោយក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តី សោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការចំពោះការបាត់បង់ មហាវីរិយាភិរ័ក្ខសេរី អគ្គមហាឧបាសកពុទ្...
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកសាស្ត្រាចារ្យ វិធិត ម៉ាន់តាផន
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកសាស្ត្រាចារ្យ វិធិត ម៉ាន់តាផន អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នារសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការស្វាគមន៍ចំពោះលោកសាស្ដ្រាចារ្យ និងបានអរគុណចំពោះជំនួបកន្លងមកតាមប្រព័ន្ធអនឡាញជាមួយនឹងលោកសាស្ដ្រាចារ្យ។ សម្ដចបានស្វាគមន៍លោកសាស្ដ្រាចារ្យក្នុងដំណើរទស្សនកិច្ចមកកម្ពុជា និងបានជួបពិភាក្សាការងារដោយផ្ទាល់នាពេលនេះ ដោយសម្ដេចសម្ដែងនូវក្ដីរីករាយ និងត្រៀមខ្លួនជានិច្ចក្នុងការពិភាក្សាផ្លាស់ប្ដូរយោបល់ផ្សេងៗទៀតលើបញ្ហាដែលលោកសាស្ដ្រាចារ្យមានបំណងចង់លើកឡើង។
ជាការឆ្លើយតប លោកសាស្ដ្រាចារ្យ វិធិត ម៉ាន់តាផន បានថ្លែងអំណរគុណចំពោះសម្តេចក្រឡាហ...
