ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន

សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ: នៅវិមានសន្តិភាព នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក គីស៊ី ណូប៊ុអូ (KISHI Nobuo) រដ្ឋមន្ដ្រីការពារជាតិជប៉ុន។ ក្នុងជំនួបនេះ លោក គីស៊ី ណូប៊ុអូ (KISHI Nobuo) ពិតជារីករាយដែលបានជួបសម្ដេចតេជោនាយករដ្ឋមន្ត្រីនាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា វត្តមានរបស់ លោកនៅកម្ពុជានាពេលនេះ គឺ ដើម្បីបំពេញទស្សនកិច្ចនិងចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ចំខួប៣០ ឆ្នាំនៃការបញ្ជូនកងរក្សាសន្តិភាពនៅកម្ពុជា។ លោកបានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ថ្ងៃទី២១ ខែមិថុនា ម្សិលមិញ ឯកឧត្តមក៏បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិផងដែរ។ លោកក៏បានអរគុណចំពោះការទទួលឯកឧត្តមដោយភាពកក់ក្តៅ ហើយបានគោរពជម្រាបជូនសម្ដេចតេជ...
វេទិកាជំនួបម្ចាស់អជីកម្ម និង ហ្រ្វេនឆាយ 2022»  ចូលរួមការចែករំលែក ចំណុចល្អៗ និង កាទប់ស្កាត់ ហានិភ័យសំរាប់អាជីវកម្ម

វេទិកាជំនួបម្ចាស់អជីកម្ម និង ហ្រ្វេនឆាយ 2022» ចូលរួមការចែករំលែក ចំណុចល្អៗ និង កាទប់ស្កាត់ ហានិភ័យសំរាប់អាជីវកម្ម

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ:«វេទិកាជំនួបម្ចាស់អជីកម្ម និង ហ្រ្វេនឆាយ 2022» < ចូលរួមការចែករំលែក ចំនុចល្អៗ និង កាទប់ស្កាត់ ហនិភ័យរបស់អាជីវកម្ម ជាមួយវាគ្មិនខាងលើ > - កាលបរិច្ឆេត៖ ថ្ងៃអាទិត្យ ទី26 ខែមិថុនា ឆ្នាំ2022 - ពេលវេលា៖ ចាប់ពីម៉ោង 8.00ព្រឹក - ទីតាំង៖ សណ្ឋាគារសុខា ភ្នំពេញ (ជ្រោយចង្វារ) ☎️ ទំនាក់ទំនងដើម្បីចូលរួមដោយឥតគិតថ្លៃ: 077 8888 20 / 066 6789 01 / 096 88 73 339 តេលេក្រាម៖ : https://t.me/cbcapublic »» ចង់ចាប់ផ្តើមអាជីវកម្មបន្ទាប់ពីសម័យកូវីដ១៩តែមិនដឹងត្រូវធ្វើដូចម្ត៉េចមែន »» ត្រូវការទុនដើម្បីចាប់ផ្តើមអាជីវកម្មប៉ុន្តែមិនដឹងត្រូវធ្វើដូចម្ត៉េច? »» ចង់ទិញសិទ្ធិហ្រ្វេនឆាយ (Franchise) ដើម្បីធ្វើអាជីវកម្មតែមិនទាន់យល់ច្បាស់អំពីអាជីវកម្មប្រភេទនេះមែនទេ? ទេ? ចំលើយទាំងអស់មាននៅក្នុង «វេទិកាជំនួបម្ចាស់អជីកម្ម និង ហ្រ្វេនឆាយ 2022» »» កម្មវិធីនេះនឹងចូលរួមដោយ ម្ចាស់អជីវកម្ម អ្នកដែលចង់ចាប់ផ្តើមអាជីវក...
សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលបានចប់អាណត្តិការងារ

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ដែលបានចប់អាណត្តិការងារ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅវិមានសន្តិភាពនៅព្រឹកថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២២ នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៊ីស្លាមរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានបន្តជួបពិភាក្សាការងារជាបន្តទៀតជាមួយ លោក Christian Bergerឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាដែលត្រូវចប់អាណត្តិបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងជំនួបនេះ លោក Christian Berger បាន មានប្រសាសន៍ជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ពិតជារីករាយដែលបានមកបំពេញបេសកកម្មការងាររយៈពេលប្រមាណជា ៣ឆ្នាំកន្លងមកនេះ នៅក្នុងប្រទេសកម្ពុជា។ លោកបានបន្តជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មការងាររបស់ឯកឧត្តមនារយៈពេលកន្លងមកនេះ លោក បានយកចិត្តទុកដាក់ខ្ពស់ទៅលើទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោកបានគូសបញ្ជាក់ថា ទោះបីមានឧបសគ្គដោយជំងឺកូវីដ-១៩ យ៉ាងណាក្តី តែទំនាក់ទំនង និងកិច្ចស...
រយៈពេល៥ ឆ្នាំចុងក្រោយនេះ​ បរិមាណកុងតឺន័រឆ្លងកាត់កំពង់​ផែស្វយ័តខេត្តព្រះសីហនុមានកំណើនជាមធ្យមក្នុងរង្វង់ ១៤%

រយៈពេល៥ ឆ្នាំចុងក្រោយនេះ​ បរិមាណកុងតឺន័រឆ្លងកាត់កំពង់​ផែស្វយ័តខេត្តព្រះសីហនុមានកំណើនជាមធ្យមក្នុងរង្វង់ ១៤%

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ព្រះសីហនុ៖ រយៈពេល៥ឆ្នាំចុងក្រោយ (២០១៧-២០២១) បរិមាណកុងតឺន័រឆ្លងកាត់កំពង់​ផែស្វយ័តខេត្តព្រះសីហនុ(កសស) មានកំណើនជាមធ្យមក្នុងរង្វង់១៤% ហើយចំណូលសរុបមានកំណើនជាមធ្យមប្រមាណ១១,៣% ហើយបើយោងតាម លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុថ្លែងក្នុងបទបង្ហាញក្នុងពិធីទទួលការអញ្ជើញទស្សនកិច្ចរបស់ កិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៅថ្ងៃ ទី២០ ខែមិថុនា ឆ្នាំ២០២២នេះ។ ការអញ្ជើញដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺទទួលការស្វាគមន៍ពី លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ តំណាងដ៏ខ្ពង់់ខ្ពស់របស់ លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុនិងថ្នាក់ដឹកនាំបុគ្គលិកបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត។ បន្ទាប់មកប្រតិភូអញ្ជើញចូលរួមគឺ មាន លោក បណ្ឌិត ងី តាយី រដ្...
ខួបគម្រប់ ៤៥ឆ្នាំនៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជន

ខួបគម្រប់ ៤៥ឆ្នាំនៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជន

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នេះគឺជាខួបគម្រប់ ៤៥ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់របស់ខ្មែរក្រហម។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចា​កទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។ ផ្តេីមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ ទើបនាំឱ្យមានការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃទី០៧ខែមករា ឆ្នាំ១៩៧៩ហើយឈានឆ្ពោះទៅរកការបិទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ចប់ការបែកបាក់ជាតិ...