ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
ឧកញ៉ា ឡូវ ហ៊ឺង អញ្ជើញជួបជាមួយ មេឃុំ ក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោត នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ

ឧកញ៉ា ឡូវ ហ៊ឺង អញ្ជើញជួបជាមួយ មេឃុំ ក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោត នៅឃុំទងត្រឡាច ស្រុកស្រីសន្ធរ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ខេត្តកំពង់ចាម:លោកឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែននិងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ឃុំទងត្រឡាចនៅព្រឹកថ្ងៃសុក្រ ទី២៤ខែមិថុនា ឆ្នាំ២០២២ នេះបានអញ្ជើញជួបសំណេះសំណាលជាមួយ មេឃុំ ក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោត និងក្រុមយុវជនសកម្មរបស់គណះបក្សប្រជា ជនកម្ពុជា ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ឃុំទងត្រឡាចដែលតែបន្តការគាំទ្រគណបក្សប្រជាជនកម្ពុជា រួមទាំងបានចូលរួមបោះឆ្នោតភ្លោះទឹក ភ្លោះដី ឈានឆ្ពោះទទួលបានលទ្ធផលគួរទីគាប់ចិត្ត ដោយទទួលបានអាស្ននះ៥កៅអីលើ៥ (ឈ្នះដាច់) ។ ចំណែក សមាជិកគណបក្សភ្លើងទៀនដែលសូមចូលរួមរស់ជាមួយគណះបក្សប្រជាជនកម្ពុជាបានបញ្ជាក់និងសំដែងនូវការដឹងគុណជូនដល់គណបក្សប្រជាជនកម្ពុជា តាមរយះ ឧកញ៉ា ឡូវ ហ៊ឺងនិងក្រុមការងារ ដែលបានស្ថាបនាឡើងនូវសមិទ្ធិផលជាច្រើន ដូចជាផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សា លាឃុំ មន្ទីបក្ស បុស្ត៍នគរបាលឃុំ ម៉ាស៊ីនភ្លើង និងសាខាកាកបាទ...
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ «BRICS Plus»ដែលរៀបចំនៅក្រុងប៉េកាំងតាមប្រព័ន្ធអនទ្បាញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ «BRICS Plus»ដែលរៀបចំនៅក្រុងប៉េកាំងតាមប្រព័ន្ធអនទ្បាញ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ «BRICS Plus»ដែលរៀបចំនៅក្រុងប៉េកាំងតាមប្រព័ន្ធអ នទ្បាញ ភ្នំពេញ:នៅរាត្រីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងព្រឹត្តិការណ៍ នៃកិច្ចសន្ទនាជាន់ខ្ពស់នៃថ្នាក់ដឹកនាំប្រ៊ីកបូក (BRICS Plus) ស្ដីពីការអភិវឌ្ឍសកល ក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូអភិវឌ្ឍសកល សម្រាប់យុគ្គសម័យថ្មី ដើម្បីរួមគ្នាអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព » ។...
ក្រុមហ៊ុនអចនទ្រព្យMilky WayRealty Investments Plcបានដាក់សម្ពោធឲ្យតំណេីរការជាផ្លូវការហើយ

ក្រុមហ៊ុនអចនទ្រព្យMilky WayRealty Investments Plcបានដាក់សម្ពោធឲ្យតំណេីរការជាផ្លូវការហើយ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ:ក្រុមហ៊ុនMilky Way Realty Investments Plc ប្រកាសដាក់សម្ភោទក្រុមហ៊ុន និងApp អចលនវត្ថុថ្មីរបស់ខ្លួនជាផ្លូវការដែលប្រារព្ធធ្វេីឡេីងនៅ Hayatt Regency Phnom Penhកាលពីព្រឹកថ្ងៃទី ២៣ខែមិថុនាឆ្នាំ២០២២នេះ។ លោក ប៉ាត់ ចំណាន ដែលជាសហស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន Milky Way Realty Investments Plc បានមានប្រសាស៍ថា ដោយមើលឃើញ ពីសន្ទុះការរីកចម្រើនគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជា។ ក្នុងនោះវិស័យអចលនទ្រព្យនៅតែមានសញ្ញាណល្អ បើប្រៀបធៀប ជាមួយវិស័យផ្សេងៗ ដែលទាំងនេះជាឱកាស សម្រាប់ការវិនិយោគ(ទិញ-លក់-ជួល)ដ៏ល្អប្រសើរ។ សំណង់អគារពាណិជ្ជកម្ម រោងចក្រ សហគ្រាស ឃ្លាំង បុរី វីឡា ខុនដូកំពុងមានសកម្មភាពយ៉ាងផុសផុលក្នុងចរន្តវិវឌ្ឍន៍នៃអចលនទ្រព្យ ក្នុងតំបន់ និងពិភពលោក។ ដោយងាកមកប្រទេសកម្ពុជាវិញការអភិវឌ្ឍនិងគម្រោងនានាកំព...
កូនប្រុស ភេទស្រី របស់កំពូលអ្នកមាន អេឡុន ម៉ាស់ ប្តឹងឲ្យតុលាការកាត់កាល់ឪពុកចោល និងសុំប្តូរភេទជាស្រី

កូនប្រុស ភេទស្រី របស់កំពូលអ្នកមាន អេឡុន ម៉ាស់ ប្តឹងឲ្យតុលាការកាត់កាល់ឪពុកចោល និងសុំប្តូរភេទជាស្រី

ព័ត៌មានអន្តរជាតិ, សង្គម និងកម្សាន្ត
កាលីហ្វរញ៉ា៖ កូនប្រុស ភេទស្រី របស់បុរសកំពូលអ្នកមានបំផុតលើលោក គឺមហាសេដ្ឋី អេឡុន ម៉ាស់ (Elon Musk) នាពេលថ្មីៗនេះ បានប្តឹងឲ្យតុលាការអាមេរិកកាត់កាល់ឪពុកចោល និងសុំប្តូរភេទពីប្រុសទៅជាស្រី ព្រមទាំងប្តូរនាមត្រកូល ដោយស្របច្បាប់ ព្រោះខ្លួនមិនចង់មានអ្វីជាប់ពាក់ព័ន្ធជាមួយឪពុកបង្កើតទៀតឡើយ។ ក្មេងប្រុសអាយុ១៨ឆ្នាំ មានឈ្មោះពិតថា សាវីយេ អាឡិចសាន់ឌើ ម៉ាស់ (Xavier Alexander Musk) កូនប្រុសច្បងគេរបស់លោក អេឡុន ម៉ាស់ ​បាន​សុំ​ឲ្យតុលាការ​​ទទួល​ស្គាល់​ថា ខ្លួន​ជា​មនុស្ស​ស្រី ហើយ​មាន​ឈ្មោះជាមនុស្សស្រី​ថា វីវាន ជេនណា វីលសុន (Vivian Jenna Wilson) ដែលជានាមត្រកូលខុសស្រឡះពីឈ្មោះឪពុកម្តាយដាក់ឲ្យតាំងពីកំណើត។ ពាក្យបណ្តឹងសុំកាត់កាល់ឪពុក សុំប្តូរនាមត្រកូល និងប្តូរសំបុត្រកំណើតថ្មីនេះ ត្រូវបានដាក់ចូលតុលាការជាន់ខ្ពស់ នាក្រុងឡូ អែនជឺឡេស រដ្ឋកាលីហ្វរញ៉ា (California) សហរដ្ឋអាមេរិក ​កាលពីខែ​មេសា ឆ្នាំ២០២២ ប៉ុន្តែដំណឹងនេះ​ទើប​ត...
សម្តេចតេជោ ហ៊ុន សែន អនុញាតឱ្យប្រតិភូរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន ចូលជួបសម្ដែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញាតឱ្យប្រតិភូរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន ចូលជួបសម្ដែងការគួរសម

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០ ២២ នេះ បានអនុញាតឱ្យប្រតិភូរដ្ឋមន្ត្រីក្រសួងការពារជាតិអា ស៊ាន ដឹកនាំដោយ លោក ដាតូ ប៉ាឌូកា ស៊ឺរី ហាជី អេវ៉ាង ហាលប៊ី ប៊ីន ហាជី មហាម៉ាដ យូសូហ្វ (Dato Paduka Seri Haji Awang Halbi bin Haji Mohammad Yussof) ចូលជួបសម្ដែងការគួរសម និងរាយការណ៍ពីកិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ាន។ លោក យូសូហ្វ តាងនាមឱ្យប្រតិភូទាំងមូល បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោសម្រាប់ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងសូមគោរពវាយតម្លៃខ្ពស់ ចំពោះភាពដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រធានអាស៊ាន ។ លោកបានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលបានអនុម័តឯកសារចំនួន ៤រួមមាន៖ ១-ឯកសារទស្សនៈទាន ស្ដីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្ដាប្រទេសអាស៊ាន ក្នុងការទប...
Walmart គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ឱកាសការងារ និងជីវភាពរបស់ប្រជាជន

Walmart គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ឱកាសការងារ និងជីវភាពរបស់ប្រជាជន

ព័ត៌មានទាន់ហេតុការណ៍, សេដ្ឋកិច្ច និងវិនិយោគ
ភ្នំពេញ: លោក បណ្ឌិត អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកស្រី អានប៊ីញ ផាន នាយកផ្នែកកិច្ចការរដ្ឋាភិបាលជាសកលនៃក្រុមហ៊ុន Walma rt ធ្វើឡើងតាមរយៈប្រព័ន្ធអនទ្បាញ។ កិច្ចប្រជុំនោះ ក្នុងគោលបំណងដែល Walmart គ្រោងពង្រីកការបញ្ជាទិញផលិតផលពីកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ឱកាសការងារ និងជីវភាពរបស់ប្រជាជនកម្ពុជា ព្រមទាំងអាចជួយដល់ការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ របស់កម្ពុជាថែមទៀត។ នៅក្នុងជំនួបនេះ លោក អុិត សំហេង ក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុខភាពនិងសុវត្ថិភាពការងារ, ការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ, ថែរក្សានូវសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ។ លើសពីនេះ ផ្តល់កិច្ចគាំពារសង្គមដល់កម្មករនិយោជិតនិងការ ពារពល ករទេសន្តរប្រវេសន៍ខ្មែ...