តំណាងសហគមន៍នៅខេត្តព្រះសីហនុនិងអង្គការស៊ីអិនរ៉ូ ស្នើសុំអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន ជួយសង្គ្រោះ«ព្រៃកោងកាង»កំពុងតែរងនូវការគំរាមកំហែង
ដោយៈ ដេលីខ្មែរ
ភ្នំពេញៈ ដីព្រៃកោងកាងដ៏ក្រាស់ឃ្មឹកខៀវខ្ចីស្រស់បំព្រងមើលទៅដាច់កន្ទុយភ្នែក ដែលជាដែននេសាទនៃសហ គមន៍នេសាទព្រៃនប់២ និងជាព្រៃកោងកាងការពារដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានទំហំប្រ មាណជាង៣០ហិកតាស្ថិតនៅ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខែត្រព្រះសីហនុ ត្រូវបាន មន្ទីររៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ចេញប្លង់រឹងគ្របលើឱ្យទៅបុគ្គលមានទ្រព្យម្នាក់រស់នៅរាជធានីភ្នំពេញ។
ព្រៃកោងកាងដ៏ស្រស់បំព្រងនេះ ជាតំបន់ជម្រកជីវៈចម្រុះធម្មជាតិ ជាអេកូទេសចរណ៍ និងជាកន្លែងប្រកបមុខ របរចិញ្ចឹមជីវិតរបស់ ក្រុមអ្នកនេសាទក្រីក្រ។
ព្រៃកោងកាង ដើរតួនាទីដ៏សំខាន់ជាង ព្រៃឈើនានា ក្នុងការស្រូបឧស្ម័នកាបូនិក (ខ្សល់ ពុល) ពេលថ្ងៃ និងបំភាយឧកស៊ីសែន (ខ្យល់ត្រជាក់បរិសុទ្ធ) ដ៏ប្រសើរជាង គេបំផុតសម្រាប់ជីវិតមនុស្សទូទៅ។
ដោយមើលឃើញនូវសារសំខាន់ នៃព្រៃកោងកាង នេះហើយទើប អង្គការស្រាវជ្រាវជាតិកម្ព...








