លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ៖ អ្នកសារព័ត៌មាន គឺជាអ្នកចូលរួមយ៉ាងសំខាន់ ក្នុងការ លុបបំបាត់នូវដំណឹងក្លែងក្លាយ
សៀមរាប៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះថា អ្នកសារព័ត៌មានយើង គឺ មានតួនាទីសំ ខាន់ ក្នុងការលុបបំបាត់នូវដំណឹងក្លែងក្លាយទាំងនោះ ក្នុងការជួយណែនាំនិង ជួយធានានូវទំនុកចិត្តរបស់ប្រជាពលរដ្ឋលើរាជរដ្ឋាភិបាល តាមរយៈផ្សាយព័ត៌ មានពិត សម្ភារផ្សព្វផ្សាយដែលខ្លួនមាន។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា ទាក់ទងនឹងដំណឹងក្លែងក្លាយនេះ កម្ពុជា បាន ជួបប្រទះ ជាច្រើនណាស់មកហើយ ជាពិសេសក្នុងអំឡុងពេលរីករាលដាល នៃជំងឺកូវីដ ១៩នេះ។ ក្រៅពីការបង្កើតដំណឹងក្លែងក្លាយដោយក្រុមអមិត្ត ក្នុងគោលបំណងធ្វើឱ្យ មហា ជន បាត់ បង់ទំនុកចិត្តលើរាជរដ្ឋាភិបាល និងការចែករំលែកបន្តដោយមិនបានមើល គ្រប់ ជ្រុងជ្រោយ ពីសំណាក់អ្នកអានមួយចំនួននោះ។
រដ្ឋមន្រ្តីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ការអនុវត្តតួនាទីស្រប តាមវិជ្ជាជីវៈរបស់ខ្លួន ជាពិសេសនៅក្នុងស្ថានភាពតានតឹង ដូចជាការឆ្លងរាលដាល នៃ ជំងឺកូដ-១៩ នេះតែម្ដង វាមាន...








