សេចក្តីព្រាងច្បាប់ចំនួន៧ រដ្ឋសភា នឹងលើកយកទៅពិភាក្សា និងអនុម័ត ក្នុងសម័យប្រជុំពេញអង្គ នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ចំនួន៧ ដែលទាក់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសេវាដឹក ជញ្ជួនតាមផ្លូវអាកាស រដ្ឋសភា នឹងលើកយកទៅពិភាក្សាដើម្បីអនុម័តនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។
នេះយោងតាមកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុម័តកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ ។
សេចក្តីព្រាងច្បាប់ទំាង៧ ដែលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ស្ថិតក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុម័តដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភាលេីកទី៥ នីតិកាលទី៦ ពិភាក្សានិងអនុម័ត នោះរួមមាន៖
- សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
- សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព...








