លោកឧកញ៉ា សុង សារ៉ន និងក្រុមការងារចុះទៅវាលស្រែសរីរាង្គរបស់សហគមន៍កសិកម្ម សាមគ្គីរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ
លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសហការីនៃអគ្គលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចុះទៅវាលស្រែសរីរាង្គរបស់សហគមន៍កសិកម្ម សាមគ្គីរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីពិនិត្យ មើលការប្រមូលផលស្រូវសរីរាង្គប្រភេទផ្ការំដួល ដែលទុំពេញស្រែរបស់បងប្អូនប្រជាកសិករនៃសហគមន៍នេះ។
សហគមន៍សាមគ្គីរុងរឿង គឺជាសហគមន៍ដែលបានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនអេមរុរ៉ាយស៍ ផ្គត់ផ្គង់ស្រូវសរីរាង្គប្រភេទផ្ការំដួល និងអង្ករស ហើយក៏ជាសហគមន៍មួយក្នុងចំណោមសហគមន៍ចំនួន៥៩ ដែលបានចូលរួមក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ ជាមួយនឹងក្រុមហ៊ុន កាលពីចុងខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ដែលពិធីនេះទទួលបានការសម្របសម្រួលពី អគ្គនាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។
បន្ថែមពីលើការងារនេះ ឧកញ៉ាប្រធាន ន...








