ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
រយៈពេល ១០ខែឆ្នាំ២០២០ ការប្រមូលថវិកាជាតិ របស់វៀតណាម ធ្លាក់ចុះជាង ១០ភាគរយ 

រយៈពេល ១០ខែឆ្នាំ២០២០ ការប្រមូលថវិកាជាតិ របស់វៀតណាម ធ្លាក់ចុះជាង ១០ភាគរយ 

ព័ត៌មានទាន់ហេតុការណ៍, ព័ត៌មានអន្តរជាតិ
ប្រទេសវៀតណាម បានប្រកាសឲ្យដឹងពីការប្រមូលថវិកា ចំនួន ១,១៣៧,៣ ពាន់ពាន់លានដុងវៀតណាម (៤៩,៤ ពាន់លានដុល្លារអាមេរិក) ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំនេះ ពោលគឺធ្លាក់ចុះ ១០,៣ ភាគរយ។ នេះយោងតាមការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុ ប្រទេសវៀតណាមបានឲ្យដឹងកាលពីថ្ងៃទី៩ ខែវច្ឆិកា ឆ្នាំ២០២០នេះថា ប្រាក់ចំណូល ក្នុងស្រុកក្នុងរយៈពេលប៉ុន្មានខែនេះ បានធ្លាក់ចុះ ៦,៨ ភាគរយធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន មកត្រឹមចំនួន ៩៥៩,២ ពាន់ពាន់លានដុង រីឯប្រាក់ចំណូលពីសកម្មភាព នាំចូលបានធ្លាក់ចុះ ២១,២ ភាគរយ ស្មើនឹង ១៤៧,៦ ពាន់ពាន់លានដុង។ សូបញ្ជាក់ថា ចន្លោះពីខែមករា ដល់ខែតុលា ការចំណាយថវិការបស់វៀតណាម មានចំនួន ១,២៦០,២ ពាន់ពាន់លានដុង ពោលគឺកើនឡើង ៩,៧ ភាគរយ។ ការចំណាយជាប្រចាំមានចំនួន ៨៤១,៣ ពាន់ពាន់លានដុងវៀតណាម កើនឡើង ៣ ភាគរយ៕...
ចែកពូជស្រូវ និងស្បៀង ដល់កសិករចំនួន១១ ១៦៩ គ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ចែកពូជស្រូវ និងស្បៀង ដល់កសិករចំនួន១១ ១៦៩ គ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
លោក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះចែកគ្រាប់ពូជស្រូវ និងស្បៀង ដល់ប្រជាកសិករចំនួន១១ ១៦៩ គ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការស្តារឡើងវិញដំណាំស្រូវ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក ៕...
 អង្ករខ្មែរប្រណិត សុទ្ធល្អ ទាំងគុណភាពនិងរសជាតិឆ្ងាញ់

 អង្ករខ្មែរប្រណិត សុទ្ធល្អ ទាំងគុណភាពនិងរសជាតិឆ្ងាញ់

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ រដូវកាលអង្ករស្រូវថ្មី  អង្ករខ្មែរប្រណិត សុទ្ធល្អ គុណភាពខ្ពស់ រសជាតិឆ្ងាញ់មកដល់ហេីយ ជាអង្ករឆ្ងាញ់បំផុតប្រចាំឆ្នាំ និងជាអង្ករខ្មែរជាប់ពានរង្វាន់ពិភពលោក ជាអង្ករឆ្ងាញ់បំផុត ។ អង្ករខ្មែរប្រណិត បានសម្រិតសម្រាំងយ៉ាងពិសេសបំផុតសម្រាប់គ្រួសារលោកអ្នក ។ ដឹកជញ្ជូនដល់ផ្ទះ ឥតគិតថ្លៃ ចាប់ពីទម្ងន់ ២៥គីឡូក្រាមឡេីងទៅ ។ ទិញ អង្ករ១ ការ៉ុងទំងន់៥០គីឡូក្រាម ថែមជូនអង្ករ ១ កញ្ចប់ អង្ករខ្មែរប្រណិត សុទ្ធល្អ! គុណភាពខ្ពស់! រសជាតិឆ្ងាញ់! សូមទាក់ទង់លេខទូរស័ព្ទ ០១២ ៥០០ ៤០០ /០១០ ៦៥០ ៦៥១...
រកឃើញមន្ត្រីរដ្ឋាភិបាលកម្ពុជា៣នាក់ដែលឆ្លងវីរុសកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា

រកឃើញមន្ត្រីរដ្ឋាភិបាលកម្ពុជា៣នាក់ដែលឆ្លងវីរុសកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញៈ ក្រសួងសុខាភិបាលបាន​ប្រកាសថា លទ្ធផលវិភាគវត្ថុ សំណាកលើកទី២ ជូនដល់អ្នកប៉ះពាល់នៅក្នុងព្រឹត្តិការណ៍០៣វិច្ឆិកា គិតត្រឹមម៉ោង០៥:០០ល្ងាចនៃថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២០ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានបង្ហាញពី អ្នកវិជ្ជមានវីរុសវីដ-១៩ ចំនួន ០៣នាក់ ដែលមានដូចតទៅ៖ ១. លោក សួស យ៉ារ៉ា ជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ ជាសមាជិករដ្ឋសភា មានអាសយដ្ឋាននៅខណ្ឌទួលគោក រាជធានីភ្នំពេញ ២. លោក ស ចិត្រា ជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ ជាអគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ មាន អាសយដ្ឋាននៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ៣. បុរសជនជាតិហុងគ្រី អាយុ ៦៨ឆ្នាំ ជាឯកអគ្គរដ្ឋទូតហុងគ្រីសម្រាប់កម្ពុជា និងវៀតណាម ស្នាក់នៅ សណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ។ បច្ចុប្បន្ន អ្នកជំងឺខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្រសួងសុខាភិបាលកត់សម្គាល់ថា ករណីសរុបដែលរកឃើញអ្នកមានវីរុស...
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៧

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៧

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៧ ដែលបានរៀបចំប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក នៅបរិវេណវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងពិធីនេះ ព្រះករុណាជាអម្ចាស់ បានយាងប្រទានភ្លើងជ័យ ជានិមិត្តរូបនៃជ័យជំនះ សុខសន្តិភាព និងឯករាជ្យពេញបរិបូរណ៍របស់កម្ពុជា។ ថ្ងៃ ៩ វិច្ឆិកា ទិវាបុណ្យឯករាជ្យជាតិ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្ហាញពីឯករាជ្យជាតិខ្មែរ និងជាការឧទ្ទិសដល់ព្រះរាជបូជនីយកិច្ច របស់អតីត ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះប...
សម្តេចពញាចក្រី ហេង សំរិន អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៧ ទិវាបុណ្យឯករាជ្យជាតិ

សម្តេចពញាចក្រី ហេង សំរិន អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦៧ ទិវាបុណ្យឯករាជ្យជាតិ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញចូលរួមជាកិត្តិយសព្រះរាជពិធីបុណ្យប្រទានភ្លើងជ័យ បុណ្យខួបអនុស្សាវរីយ៍ លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២០ និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាវិមានឯករាជ្យ ។ ទិវាបុណ្យឯករាជ្យជាតិ លើកទី៦៧ បានប្រារព្ឋធ្វើឡើងយ៉ាងអធិកអធមក្រៃលែងក្រោមវត្តមានឥស្សរជននយោបាយជាន់ខ្ពស់ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រសួងស្ថាប័ន មន្រ្តីរាជការ កងកម្លំាងប្រដាប់អាវុធ ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំងឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតបណ្តាលប្រទេសជាមិត្ត យ៉ាងច្រើនកុះករ។ កូនចៅប្រជានុរាស្រ្តកម្ពុជាគ្រប់ៗរូបសូមចងចាំ និងដឹងនូវព្រះគុណូបក្ការៈដ៏ធំធេង នៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតា ឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះវររា...
សម្តេចតេជោ” ថ្ងៃនេះ៩ វិច្ឆិកា២០២០ ក្រុមគ្រូពេទ្យបានយកសំណាកខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយនិងអ្នកនៅជាប់ខ្ញុំទាំងអស់ទៅធ្វើតេស្តជាលើកទី២”

សម្តេចតេជោ” ថ្ងៃនេះ៩ វិច្ឆិកា២០២០ ក្រុមគ្រូពេទ្យបានយកសំណាកខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយនិងអ្នកនៅជាប់ខ្ញុំទាំងអស់ទៅធ្វើតេស្តជាលើកទី២”

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សារសម្តេចតេជោនាយករដ្ឋមន្ត្រី"ថ្ងៃនេះ៩ វិច្ឆិកា ២០២០ ក្រុមគ្រូពេទ្យបានយកសំណាកខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយនិងអ្នកនៅជាប់ខ្ញុំទាំងអស់ទៅធ្វើតេស្តជាលើកទី២"។ លទ្ធផលគឺអវិជ្ជមានទាំងអស់ គឺជាលទ្ធផលល្អសម្រាប់ដំណាក់កាលទី២ក្នុងចំណោម៤ដំណាក់កាល។ ខ្ញុំត្រូវធ្វើចត្តាឡីស័កបន្តទៀត និងរង់ចាំការធ្វើតេស្តជាលើកទី៣នៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤នៅថ្ងៃទី១៨វិច្ឆិកា។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបងប្អូនជិត ៩០០ នាក់ផ្សេងទៀតដែលបានប៉ះពាល់ដោយផ្ទាល់ឬដោយប្រយោលពីព្រឹត្តិការណ៍ដែលខ្ញុំសូមដាក់ឈ្មោះថា(ព្រឹត្តិការណ៍៣វិច្ឆិកា)។ ព្រឹត្តិការណ៍(៣វិច្ឆិកា)នឹងត្រូវបិទបញ្ចប់នៅក្រោយពេលដែលមនុស្សប្រមាណ៩០០នាក់ដឹងថាវិជ្ជមានឬ អវិជ្ជមានដែលត្រូវការពេលប្រមាណ៣សប្តាហ៍ទៀត។ ដើម្បីកម្រិតកុំអោយមនុស្សកើនឡើង តម្រូវអោយអ្នកដែលបាននិងកំពុងធ្វើចត្តាឡីស័កកុំចេញទៅជួបជាមួយមនុស្សផ្សេងទៀត។ ប្រសិនជួបជាមួយអ្នកណាត្រូវយកអ្នកនោះមកធ្វើតេស្តនិងធ្វើចត្...
ម្ចាស់បទ«វាសនាអ្នកនេសាទ»នី សាលឿន បានទទួលមរណភាពក្នុងជន្មាយុ៥៤ឆ្នាំ ដោយជំងឺមហារីកថ្លេីម​ នៅសហរដ្ឋអាមេរិក

ម្ចាស់បទ«វាសនាអ្នកនេសាទ»នី សាលឿន បានទទួលមរណភាពក្នុងជន្មាយុ៥៤ឆ្នាំ ដោយជំងឺមហារីកថ្លេីម​ នៅសហរដ្ឋអាមេរិក

ព័ត៌មានទាន់ហេតុការណ៍, សង្គម និងកម្សាន្ត
ភ្នំពេញ៖ អតីតតារាចម្រៀងខ្មែរ នៅឯនាយសមុទ្រក្នុងទសវត្សឆ្នាំ៩០ លោក នី សាលឿន បានទទួលរមណៈភាពក្នុងជន្មាយុ៥៤ឆ្នាំ ដោយជំងឺមហារីកថ្លេីម​ នាសហរដ្ឋអាមេរិក។ នេះយោងតាមការផ្សព្វផ្សាយរបស់ក្រុមព្រះសុរិយា នៅសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រុមព្រះសុរិយាបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតនៃការទទួលមរណភាពយ៉ាងឆាប់រហ័សរបស់លោក នី សាលឿន ។ លោក នី សាលឿន បានបន្សល់ទុកនូវចម្រៀងពិរោះៗជាច្រើនបទដែលមហាជននៅតែស្តាប់រហូតដល់សព្វថ្ងៃ រួមមាន បទ ចំប៉ីកំពង់ចាម , វាសនាអ្នកនេសាទ​,​ ដងស្ទឹងឡូវ៉ែល , ស្នេហ៍ក្នុងសុបិន និង បទបងស្រឡាញ់តែអូនជាដើម។​ ក្រុមព្រះសុរិយា សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់លោក និងចូលបួងសួងដល់វិញ្ញាណក្ខន្ធលោកអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ​៕...
 មន្ត្រីនិងបុគ្គលិក ​នៃស្ថានទូតកម្ពុជា ប្រចាំនៅបារាំង ៤នាក់ ឆ្លងកូវីដ១៩

 មន្ត្រីនិងបុគ្គលិក ​នៃស្ថានទូតកម្ពុជា ប្រចាំនៅបារាំង ៤នាក់ ឆ្លងកូវីដ១៩

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ៖ ក្រសួងការបរទេស បានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះឲ្យដឹងថា អ្នកការទូតកម្ពុជាចំនួនពីរនាក់ និងបុគ្គលិកក្នុងស្រុកចំនួនពីរនាក់ នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង មានផ្ទុកកូវីដ-១៩។ សេចក្តីប្រកាសបានបញ្ជាក់ថា ក្រោយពួកគាត់ទាំងបួន (០៤) នាក់ បានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យបារំាងរួចមក ពេលនេះពួកគាត់កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលទានថ្នាំតាមវេជ្ជបញ្ជា។ ឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស ក៏កំពុងរង់ចាំលទ្ធផលរបស់បុគ្គលិកក្នុងស្រុកម្នាក់ទៀត នៅថ្ងៃនេះ (ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០)។ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស៍ នឹងបន្តដំណើរការជាប្រក្រតីតាមប្រព័ន្ធព័ត៌មានវិទ្យា។ ស្ថានទូតនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលបារំាង ដើម្បីតាមដានការវិវត្តនៃជំងឺរបស់អ្នកការទូតកម្ពុជា និងបុគ្គលិកក្នុងស្រុក ទាំងបួននាក់ខាងលើ ដោយយកចិត...
សន្តិបណ្ឌិត សុខ ផល បានបន្តអញ្ចើញចូលរួមអមដំណើរ សម្ដេចក្រឡាហោម ស ខេង នៅខេត្តបាត់បំបងនិងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

សន្តិបណ្ឌិត សុខ ផល បានបន្តអញ្ចើញចូលរួមអមដំណើរ សម្ដេចក្រឡាហោម ស ខេង នៅខេត្តបាត់បំបងនិងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សន្តិបណ្ឌិត  សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលជួយស្រុកបាណន់បានបន្តអញ្ចើញចូលរួមអមដំណើរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង ជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីតាំងអាកាសយានដ្ឋានបាត់ដំបង។ ក្នុងពិធីជួបសួរសុខទុក្ខ និងនាំយកនូវ ស្រូវពូជ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១០២១០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ មកពីស្រុករងគ្រោះនានាក្នុងខេត្តបាត់ដំបង។ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឃុំតាគ្រាមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្នាភិបាលចុះជួយមូលដ្នានស្រុកបាណន់ និងអាជ្ញាធរស្រុក​ឃុំ​ភូមិ​ព្រមទាំង​សប្បុរសជន​ នាំយក​អំណ...