ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ ក្នុងព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅព្រឹកថ្ងៃសុក្រទី៣១ ខែតុលា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។  យាង និមន្ត និងអញ្ជើញចូលរួមក្នុងព្រះរាជពិធីនេះ រួមមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្ដម ជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បណ្តាអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំសង្ឃទាំងពីរគណៈ និងមន្ត្រីរាជការជាច្រើនរូបទៀត។ ព្រះរ...
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះស្វែងយល់អំពីខ្សែចង្វាក់ផលិតកម្ម របស់សហគ្រាសផលិតទឹកផ្លែឈើនៅប្រទេសកាណាដា ចេញផ្សាយ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៥

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចុះស្វែងយល់អំពីខ្សែចង្វាក់ផលិតកម្ម របស់សហគ្រាសផលិតទឹកផ្លែឈើនៅប្រទេសកាណាដា ចេញផ្សាយ ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២៥

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ប្រទេសកាណាដា: នារសៀលថ្ងៃពុធ ទី២៩ ខែតុលា ឆ្នាំ ២០២៥ (ម៉ោងក្នុងតំបន់) ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សមាគមឧកញ៉ាកម្ពុជា, និងស្ថានកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំខេត្តអុនតារីយ៉ូ អញ្ជើញបំពេញួទស្សនកិច្ចទៅកាន់ សហគ្រាសផលិតទឹកផ្លែឈើរបស់ សម្ព័ន្ធ Lee Li Holdings Group ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុងតូរ៉ុនតូ ខេត្តអុនតារីយ៉ូ ប្រទេសកាណាដា។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបេសកកម្មចម្បងមួយ គឺសំដៅសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពី ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងការងារ (Operations Management) និង ខ្សែចង្វាក់ផលិតកម្មទ្រង់ទ្រាយធំ (Large-scale Production Line) របស់សហគ្រាស ដែលដំណើរការដោយបច្ចេកវិទ្យាទំនើប និងស្វ័យប្រវត្តិកម្មខ...
ឯកឧត្តម ហ៊ុន ម៉ានី៖ «ពានរង្វាន់អាស៊ាន ASEAN Prize 2025 មិនមែនជារបស់ ឯកឧត្តម ហ៊ុន ម៉ានី ទេតែជារបស់ក្រុមគ្រួសារ ស.ស.យ.ក និងប្រជាជនខ្មែរគ្រប់រូប»

ឯកឧត្តម ហ៊ុន ម៉ានី៖ «ពានរង្វាន់អាស៊ាន ASEAN Prize 2025 មិនមែនជារបស់ ឯកឧត្តម ហ៊ុន ម៉ានី ទេតែជារបស់ក្រុមគ្រួសារ ស.ស.យ.ក និងប្រជាជនខ្មែរគ្រប់រូប»

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ក្នុងឱកាសកម្មវិធីធ្វើបាឋកថាពិសេស ក្រោមប្រធានបទ “Nation and People First” ក្នុងកម្មវិធី «វេទិកាយុវជនកម្ពុជា ឆ្នាំ២០២៥»នៅមជ្ឈមណ្ឌលម៉ានី(អាគារ The Kampus) ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថាពានរង្វាន់ ASEAN Prize 2025 របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលទើបទទួលបានពីសហគមន៍អាស៊ាន នៅប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់ដែលថាពានរង្វាន់ ASEAN Prize 2025 ដែលលោកជំទាវ ដាំ ដារីនី អនុប្រធានស.ស.យ.ក.បានទៅទទួល គឺជានិមិត្តរូបបន្ថែមមួយកម្រិតទៀត ដែលជាការឆ្លុះបញ្ជាំងអំពីការទទួលស្គាល់ ការលះបង់ ការខិតខំប្រឹងប្រែង និងការបន្តបេសសកម្មក្នុងលះបង់ និងការចូលរួមជារាជរដ្ឋាភិបាល ដើម្បីសង្គមជាតិរបស់សមាជិក សមាជិកា ស.ស.យ.ក. ទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក.ទូទាំងប្រទេស។ លើសពីនេះថែមទៀតឯកឧត្តមក៏បានរំលេច ផងដែរថាពានរង្វាន់ ASEAN Prize 2025 គឺជានិមិត្តរូបនៃការផ្...
ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ លោកជំទាវ សោម គីម សួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ក្នុងឱកាសជ័យមង្គលនៃខួបចម្រើនជន្មាយុរបស់ លោកជំទាវ ដែលប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥នេះ

ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ លោកជំទាវ សោម គីម សួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ក្នុងឱកាសជ័យមង្គលនៃខួបចម្រើនជន្មាយុរបស់ លោកជំទាវ ដែលប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥នេះ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:ឯកឧត្តម ហេង សួរ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមប្រសិទ្ធពរជ័យជូនចំពោះ លោកជំទាវ សោម គីម សួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ ក្នុងឱកាសជ័យមង្គលនៃខួបចម្រើនជន្មាយុរបស់ លោកជំទាវ ដែលប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥នេះ។ #MLVT #HENGSour...
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ពី «កាស៊ីណូ ពន្លឺព្រះអាទិត្យ» នៅក្រុងព្រះសីហនុ

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ពី «កាស៊ីណូ ពន្លឺព្រះអាទិត្យ» នៅក្រុងព្រះសីហនុ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ពីក្រុមហ៊ុន វ៉ាយជីធីហ្សេត អ៊ិនធើណេសិនណល អ៊ិនវេសម៉ិន ឯ.ក (YGTZ INTERNATIONAL INVESTMENT CO., LTD.) ដែលមានកាស៊ីណូឈ្មោះ «កាស៊ីណូ ពន្លឺព្រះអាទិត្យ» ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូលេខ ២១៧ គ.ល.ក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដែលផ្តល់ជូនក្រុមហ៊ុន វ៉ាយជីធីហ្សេត អ៊ិនធើណេសិនណល អ៊ិនវេសម៉ិន ឯ.ក (YGTZ INTERNATIONAL INVESTMENT CO., LTD.) ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ពន្លឺព្រះអាទិត្យ (PUNLEU PREASHATITH CASINO) ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០២៥ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែតុលា គ.ស.២០២៥»។ ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន ដែលប...
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចូលរួមពិធីបើកផ្លូវការកិច្ចប្រជ្រុំមហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូ

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អញ្ជើញចូលរួមពិធីបើកផ្លូវការកិច្ចប្រជ្រុំមហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូ

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
ភ្នំពេញ:នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ នាទីក្រុង Samarkand ប្រទេស Uzbekistan លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណ:ប្រតិភូកម្ពុជាចូលរួមពិធីបើកផ្លូវការកិច្ចប្រជ្រុំមហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូ ក្រោមការដឹកនាំរបស់លោកជំទាវ Simona-Mirela Misculescu ឯកអគ្គរដ្ឋទូត ប្រតិភូអចិន្ត្រៃយ៍នៃប្រទេសរូម៉ានីប្រចាំអង្គការយូណេស្កូ ជាប្រធានអង្គមហាសន្និបាតលើកទី៤២ និង ឯកឧត្តម Khondker M. Talha ឯកអគ្គរដ្ឋទូតប្រតិភូអចិន្ត្រៃយ៍នៃប្រទេសបង់ក្លាដេសប្រចាំអង្គការយូណេស្កូ ជាប្រធានអង្គមហាសន្និបាតលើកទី៤៣ និងលោកជំទាវ Audrey Azoulay អគ្គនាយិការនៃអង្គការយូណេស្កូ។ កិច្ចប្រជុំមហាសន្និបាតលើកទី៤៣នៃអង្គការយូណេស្កូនាពេលនេះមានការចូលរួមពីគណ:ប្រតិភូនៃបណ្តាប្រទេសជាសមាជិកចំនួន១៩៤ប្រទេស ចាប់ផ្តើមពីថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥៕...
ឯកឧត្តម វង សូត ថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងសន្និសីទសភាអន្តរជាតិ រំលឹកខួបលើកទី៣០ឆ្នាំ នៃការអនុម័តរដ្ឋធម្មនុញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់

ឯកឧត្តម វង សូត ថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងសន្និសីទសភាអន្តរជាតិ រំលឹកខួបលើកទី៣០ឆ្នាំ នៃការអនុម័តរដ្ឋធម្មនុញនៃសាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានជាតិ, ព័ត៌មានទាន់ហេតុការណ៍
សាធារណរដ្ឋអាស៊ែបៃហ្សង់:ស្ថិតនៅក្នុងសាលប្រជុំពេញអង្គនៃរដ្ឋសភាសាធារណរដ្ឋអាស៊ែបៃហ្សង់ (Milli Majlis) ឯកឧត្តម វង សូត បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ស្តីពី “រដ្ឋធម្មនុញ្ញជាមូលដ្ឋានគ្រឹះនៃឯករាជ្យភាព និងអធិបតេយ្យភាព ក្នុងពិភពលោកសហសម័យ" ដើម្បីរំលឹកខួបលើកទី៣០ឆ្នាំនៃការអនុម័តរដ្ឋធម្មនុញ្ញរបស់សាធារណរដ្ឋអាស៊ែបៃហ្សង់។ ឯកឧត្តម បានថ្លែងអបអរសាទរចំពោះរដ្ឋសភា និងប្រជាជនអាស៊ែបៃហ្សង់ ចំពោះ សមិទ្ធផលដ៏ត្រចះត្រចង់ទាំងឡាយ និងជូនពរឱ្យអាស៊ែបៃហ្សង់ ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរុងរឿងជានិរន្តរ៍តទៅ។ ឯកឧត្តម ក៏បានសម្តែងការស្ងើចសរសើរចំពោះការ ដឹកនាំដ៏អង់អាចក្លាហាន របស់ឯកឧត្តមប្រធានាធិបតី អ៉ីលហាម អាលីយ៉េវ ដែលបានដឹកនាំប្រទេសជាតិសម្រេចបាននូវសន្តិភាព រយៈកិច្ចព្រមព្រៀងសន្តិភាពដ៏សំខាន់ និងបានស្ដារឡើងវិញនូវ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់សាធារណរដ្ឋអាស៊ែបៃហ្សង់ និងកំពុងជំរុញឱ្យអាស៊ែបៃហ្សង់ក្លាយជាតួអង្គមួយដ៏សំ...
ឯកឧត្តមបណ្ឌិត កៅ ថាច នាំសារបង្រួបបង្រួមពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណកម្មាធិការសាខាបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងអូក្លិន

ឯកឧត្តមបណ្ឌិត កៅ ថាច នាំសារបង្រួបបង្រួមពីថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងពិធីប្រកាសសមាសភាពគណកម្មាធិការសាខាបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំទីក្រុងអូក្លិន

នយោបាយ, ព័ត៌មានទាន់ហេតុការណ៍
ទីក្រុងអូក្លិន នូវ៉ែលហ្សេឡង់៖ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច សមាជិកគណកម្មការកណ្តាល និងជាប្រធានក្រុមការងារតំបន់៥ នៃគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមាសភាពគណកម្មាធិការសាខាបក្ស និងសមាសភាពយុវជនគណបក្សប្រចាំទីក្រុងអូក្លិន។ វត្តមានរបស់ឯកឧត្តមមិនត្រឹមតែជាការរៀបចំរចនាសម្ព័ន្ធទេ តែជាការបញ្ជាក់ពី ឆន្ទៈមិនរង្គោះរង្គើ របស់បក្សក្នុងការបន្តភារកិច្ចការពារសន្តិភាព និងស្ថេរភាព ជូនជាតិ។ ថ្លែងក្នុងអង្គពិធី ឯកឧត្តមបណ្ឌិត កៅ ថាច បាននាំមកនូវក្តីនឹករលឹក និងសារសាកសួរសុខទុក្ខយ៉ាងជ្រាលជ្រៅពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ទៅដល់បងប្អូនសមាជិក សមាជិកាទាំងអស់ ដែលជា "ទូតសុឆន្ទៈនយោបាយ" ដ៏សំខាន់របស់បក្សនៅក្រៅប្រទេស។ 1- មេរៀនប្រវត្តិសាស្ត្រនៃការលះបង់ដើម្បីជាតិ ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលេចឡើងនូវទំ...
ឯកឧត្តម លូ គឹមឈន់  អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តម លូ គឹមឈន់ អញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

សង្គម និងកម្សាន្ត
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃពុធថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងស្វែងយល់អំពី សក្តានុពល ប្រតិបត្តិការ វឌ្ឍនភាព និងការអភិវឌ្ឍ របស់ កសស។ Sihanoukville Autonomous Port (PAS) : At 10 AM on Wednesday, 29th October 2025, at the venue of PAS Meeting Room, His Excellency Lou Kim Chhun, Delegate of the Royal Government of Cambodia in charge as Chairman and CEO of Sihanoukville Autonomous Port and PAS Management, welcomed a delegation visit of the Council for the Development of Cambodia (CDC), in purpose to learn about PAS’s potentials, operations, ...
ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ  ក្នុងឱកាសដ៏នក្ខត្តឫក្សនៃព្រះរាជពិធីខួបលើកទី២១នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្ដិ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃព្រះរាជពិធីខួបលើកទី២១នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្ដិ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សង្គម និងកម្សាន្ត
ភ្នំពេញ:ឯកឧត្តមបណ្ឌិត កៅ ថាច និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ ក្នុងឱកាសដ៏នក្ខត្តឫក្សនៃព្រះរាជពិធីខួបលើកទី ២១ (២៩ តុលា ២០០៤-២៩ តុលា ២០២៥) នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្ដិ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំយើងខ្ញុំ ជាថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) សូមក្រាបបង្គំទូលថ្វាយនូវព្រះសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការថ្វាយព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគ្រងជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តខ្មែរទូទាំងប្រទេស។ ទូលព្រះបង្គំជាខ្ញុំ កៅ ថាច សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវមនោសញ្ចេតនា និងចូលរួមថ្វាយព្រះរាជសព្ទសាធុការពរជ័...