សាលក្រមផ្តន្ទាទោសក្រុម លី សាម៉េត ហៅគ្រូមា និងបក្ខពួក៩នាក់ សរុបទោសរួមគ្នា៨៨ឆ្នាំ
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥កន្លងទៅ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសក្រុមអតីតឧកញ៉ា លី សាម៉េត ហៅគ្រូមា ចំនួន៤សំណុំរឿង ។
-សំណុំរឿងសូកប៉ាន់លុយរាប់សិបម៉ឺនដុល្លារអាមេរិក យកតំណែងជាអភិបាលខេត្តពោធិ៍សាត់
សាលក្រមផ្តន្ទាទោសជនជាប់ចោទ ៖
១-ឈ្មោះ លី សាម៉េត ហៅគ្រូមា ភេទប្រុស អាយុ៧១ឆ្នាំ ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ។
២-ឈ្មោះ ឡាយ វិសិដ្ឋ ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។
-សំណុំរឿងឆបោក ទទួលយកប្រាក់រត់ការដើម្បីចូលក្របខណ្ឌមន្ត្រីគយ សាលក្រមផ្តន្ទា
ទោសជនជាប់ចោទ ៖
១-ឈ្មោះ លី សាម៉េត ហៅគ្រូមា ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។
២-ឈ្មោះ មួង ឃីម ភេទប្រុស ដាក់ពន្ធនាគារកំណត់ ៧ឆ្នាំ ។
៣-ឈ្មោះ ឆាយ សុវណ្ណារី ហៅ ចែមួយ ភេទស្រី ដាក់ពន្ធនាគារកំណត់ ៦ឆ្នាំ ។
៤-ឈ្មោះ ហើង ទិត្យរាត្រីលក្ខណ៍ ហៅ ស្រីមុំ ភេទស្រី ដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ តែទោសនេះតម្រូវឲ្យអនុវត្តក្នុងពន្ធ...








