សម្ពោធសមិទ្ធផលនានា ក្នុងវត្តក្បាលដំរី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងលោកជំទាវ ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធសមិទ្ធ ផលនានា នៅក្នុងវត្តមាគ៌ាបរិយត្តិធម៌ ហៅវត្តក្បាលដំរី» ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
សម្តេចប្រធានរដ្ឋសភាមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើន ក្នុងនោះមាន វត្តអារាម សាលារៀន មន្ទីរពេទ្យ និងអាគារសំខាន់ៗរបស់រដ្ឋ ត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងអស់នៅ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប៉ុន្តែចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ អ្វីៗត្រូវបាន ស្តារ កសាង និងអភិវឌ្ឍន៍ឡើងវិញ ដោយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ដូចអ្វីដែលយើងទាំង អស់គ្នាបានឃើញស្រាប់។
ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តរួមមាន វត្ត អារាម សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត សំណង់អគារធំៗ ជាពិសេសស្ពានឆ្...








