នារសៀលថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ គ.ស.២០២៤ លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធី “ជួបជុំអតីតនិស្សិតសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងអាហារសាមគ្គី ”នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
កម្មវិធីនេះ មានគោលបំណងឱ្យអតីតនិស្សិតបានរំឭកអនុស្សាវរីយ៍អំឡុងពេលសិក្សា ចែករំលែកបទពិសោធន៏ការងារ ពង្រីកទំនាក់ទំនងរវាងគ្នានិងគ្នា បង្កើតនិងបង្កើនកិច្ចសហការ និងការអភិវឌ្ឍអាជីព ឱកាស ជួបជាមួយបណ្ដាស្ថាប័ន សហគ្រាស ក្រុមហ៊ុនដែលជាដៃគូទាំងក្នុង និងក្រៅប្រទេស របស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ៕