ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ហេង សួរ« ​ចាប់ពីឆ្នាំ ២០ ១៩នេះទៅកម្មករកាត់ដេរនឹងទទួលបានខែជាង២០០ដុល្លារក្នុង១ខែ»

ភ្នំពេញ៖ លោកហេង សួរ អ្នកនាំពាក្សក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​មាន​​ប្រសាសន៍ឲ្យដឹងថា ប្រាក់បំណាច់ការងាររបស់​កម្មករក្រសួងការងារ និងរៀប​ចំជូន​នៅពេលណាគេបញ្ឈប់ពីការងារហើយ និយោជកនឹងរៀបចំបើក​ប្រាក់បំណាច់​ជូនពួក​គាត់​​ដោយយកប្រាក់បំណាច់ឆ្នាំធ្វើជាគោល ។

ប៉ុន្តែនៅពេលណាពួកគាត់ឈប់ដោយខ្លួនឯង ចំណុចនេះរាជរដ្ឋាភិ​បាលក៏បាន​ធ្វើ​វិសោធ​កម្មមាត្រាមួយចំនួន​ ដោយកែពាក្យ បណ្តេញចេញពីការងារ មកជាប្រាក់បំ​ណាច់​អតីតភាពការងារវិញ។

លោកហេង សួរ បានបញ្ជាក់ឲ្យដឹងទៀតថា ប្រាក់បំណាច់ការងារ​នេះគឺគិតចាប់​ពីឆ្នាំ​២០១៩នេះតទៅ ហើយបងប្អូនកម្មករក្នុងមួយឆ្នាំ​ត្រូវបានគិតរយះពេល១៥ថ្ងៃ ហើយ​ក្រសួងការងារក៏បានគិតគូរអំពីបញ្ហានេះចំពោះប្រាក់អតីតភាពការងារនេះ ហើយយើង​ក៏បានគិតគូរជាមួយនិយោជកអំពីហិរញ្ញវត្ថុលំហូរសាច់ប្រាក់អំពីវិស័យឯកជនក៏គាត់ទទួលយកបានទោះបីរោងចក្រនោះក្ស័យធនក៏ដោយក៏នៅមានលទ្ធភាពសងប្រាក់អតីតភាព​ការងារដល់កម្មករតាមដំណាក់កាលនីមួយៗ ។

ចំពោះកម្មករណាធ្វើការបានរយះពេល១០ឆ្នាំ បានន័យថា​ ពួកគាត់ត្រូវ​មានប្រាក់​អតីត​ភាព​ការងាររយះពេល១៥០ថ្ងៃ ។ ហើយចាប់ពីរឆ្នាំ២០១៩ទៅ​កម្មកររោងចក្រកាត់ដេរ​នឹង​អាចទទួលបានខែគោលជាង២០០ ដុល្លារក្នុងមួយខែ ៕