ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចធិបតី ហ៊ុន ម៉ាណែត​​ អញ្ជើញចូលរួមសម្ពោធសមិទ្ធផលនានា ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

សមិទ្ធផលជាច្រើនដូចជា៖ លំនៅឋាន, ដាំដំណាំ និងចិញ្ចឹមសត្វ, អណ្តូងទឹក, អគ្គិសនី ទឹកស្អាត ពាងទឹក និងបង្គន់អនាម័យ, សាលារៀន និងមន្ទីរពេទ្យ, វត្តប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង, ផ្លូវ និងទំនប់អាងទឹក បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការធ្វើឱ្យប្រសើរឡើងនូវជីវភាពប្រចាំថ្ងៃរបស់អតីតយុទ្ធជន និង ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ។ ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង គឺជាភូមិដែលទើបនឹងបង្កើតថ្មី ដោយកាត់ចេញពីភូមិសាយ នៃឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ ភូមិថ្មីនេះត្រូវបានកសាង និងបង្កើតឡើងនៅខែមីនា ឆ្នាំ២០២១ ដោយបានផ្ដល់ដីសម្បទានសង្គមកិច្ច ប្រមាណជាង៩០០ហិកតា ដើម្បីបែកចែកជូនអតីតយុទ្ធជន និងគ្រួសារ បានរស់នៅ និងកសាងជីវភាពថ្មី ។
សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា នៅឆ្នាំ ២០៥០ ។ ជាមួយនេះ, គណបក្សប្រជាជនកម្ពុជានៅតែរក្សាជំហររួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់» តាមរយៈ ការកសាង និង ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព សមធម៌ និង ចីរភាព ។
ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃចន្ទ ទី២០ មករា ២០២៥